Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចែករំលែក​បទពិសោធ​ន៍​ជោគជ័យ ជាមួយ​យុវជន​អាហារូបករណ៍​ទៅ សិក្សា​នៅ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​

spot_img

​ទីស្តីការ​ក្រសួង​បរិស្ថាន រសៀល ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ជួប សំណេះ​សំណាល ជាមួយ​យុវជន​ទទួលបាន​អាហារ​រូបករណ៍​ទៅ​សិក្សា​នៅ​សាធារណៈរដ្ឋ ប្រជាមានិត​ចិន ដែល​ត្រូវ​ទៅ​បន្ត​ការសិក្សា​សម្រាប់ ឆ្នាំ​២០១៨-២០២០​ដែល​ផ្តល់​ដោយ សមា គ​មន៍​មូលនិធិ​សាធារណៈ​ប្រជាជាតិ​ចិន រួម​មាន​មុខវិជ្ជា​ជាច្រើន ដូចជា​កសិកម្មឧស្សាហកម្ម វិស័យ​សុខាភិបាល និង​ជំនាញ​ផ្សេងៗ​ជាច្រើន​ទៀត សម្រាប់​ជំ​ហ៊ាន​ដំបូង​នេះ គឺ​មាន​ចំនួន ៤៦​នាក់​។ ឯកឧត្តម​រដ្ឋមន្ត្រី បានចែក​រំលែក​​​នូវ​បទពិសោធន៍​មួយ​ចំនួន​យក​ទៅ​ពិចារណា និង​អភិវឌ្ឍ​ខ្លួន​ធ្វើ យ៉ាងណា​ឱ្យ​ការសិក្សា​ទទួលបាន​ភាពជោគជ័យ​។​

​នា​ឱកាស​នោះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ជំរុញ និង​លើកទឹកចិត្ត ដល់​យុ​ជន គ្រប់​រូប​ត្រូវ​ស្វែងរក និង​ចេះ​ទាញ​យក​ឱកាស ដើម្បី​យក​មក​កែលម្អ និង​អភិវឌ្ឍ ខ្លួនឯង​ដោយ​រៀន​ទាំង​ទ្រឹស្តី និង​អនុវត្ត ដើម្បី​ឱ្យ​ទទួល​បាន​ទាំង​ចំណេះ និង​ជំនាញស្របពេល​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​សន្តិភាព ស្ថេរភាព​នយោបាយ​ល្អ និង​មាន​កិច្ច សហប្រតិបត្តិការ​ល្អ ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​។ ដូច្នេះ យុវជន​មាន​ឱកាស​ច្រើន​ក្នុង​ការ ទៅ​បន្ត​ការសិក្សា​នៅ​ក្រៅប្រទេស ដើម្បី​បាន​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​ជាមួយ​នឹង​បណ្តា ប្រទេស​ផ្សេងៗ និង​ទទួលបាន​ចំណេះ​ជំនាញ​ថ្មីៗ ឬ​ក៏​បាន​សិក្សា​នូវ​ជំនាញ​ដែល​ខ្លួន​ពេញចិត្ត ក្នុង​ការឆ្លើយតប​នឹង​តំរូវការ​ទីផ្សារ​ការងារ​នៅ​ប្រទេស​កម្ពុជា​យើង​នៅពេល​បច្ចុប្បន្ន​៕​ ដោយ​៖​កូឡាប​

  

spot_img
×