Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​ខេត្ត​មណ្ឌលគិរី រង​ការ​ចោទថា​បាន​លួច​យក​វត្ថុតាង​ល្មើស​ទៅ​លក់​ធ្វើ​ប្រយោជន៍​ផ្ទាល់ខ្លួន​

spot_img

​ខេត្ត​មណ្ឌលគិរី​៖ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា ខេត្ត​មណ្ឌលគិរី ឈ្មោះ លោក ជុ​យ សុឃាង ដែល​តែង​មាន​រឿងអាស្រូវ និង​រង​ការចោទប្រកាន់​ថា​ចំ​រិត​ទារប្រាក់​ពី​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​នោះ បាន​រង​ការចោទប្រកាន់​ជាថ្មី​ម្ដងទៀត ដោយ​មាន​ប្រភព​មួយចំនួន​បាន​អះអាងថា លោក ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា បាន​លួច​យក វត្ថុតាង​ល្មើស​ដែល​បង្ក្រាប​បាន យកទៅ​លក់​ជា​ថ្នូរ​និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​យោងតាម​ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ឲ្យដឹងថា លោក ជុ​យ សុឃាង ដែល​មាន​តួនាទី​ជា​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​កែវ​សីមា កាលពី​ពេល​ថ្មីៗ​នេះ​បាន​ប្រើ​មនុស្ស​ជិតស្និត ឲ្យ​យក​វត្ថុតាង​ល្មើស​ដែល​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា បង្ក្រាប​បាន​តែ​មិន​ចុះបញ្ជី​នោះ យកទៅ​លក់​ជា​បន្តបន្ទាប់​ចំនួន​៣​លើក ដោយ​លើក​ទី​១ លោក ជុ​យ សុឃាង បាន​ប្រើ មនុស្ស​ម្នាក់​នោះ ឲ្យ​យក​ឈើ​ប្រភេទ​ធ្នង់ ទំហំ​១២​ជុំ ៤​តឹង ចំនួន​៣​ឡាន កាមរី​បា​ឡែន យកទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម ហើយ​រំលង​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត​លោក​បាន​ប្រើ​មនុស្ស​ដដែល​ឲ្យ​យក​ឈើ​ប្រភេទ​បេង ចំនួន​១​ឡាន​កាមរី​ហើម​កែច្នៃ យកទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ម្ដងទៀត​។ ចំណែក​លើក​ចុងក្រោយ លោក​បាន​ចាត់​ឲ្យ​មនុស្ស​ម្នាក់​នោះ យក​ឡាន​កាមរី ហើម​កែច្នៃ ០១​គ្រឿង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ កណ្ដាល ២A ១៦៤៦ ទៅ​លក់​ឲ្យ​បុគ្គល​ម្នាក់​ក្នុង​ស្រុក​កែវ​សីមា ដែល​សរុប​ទឹកប្រាក់​ដែល​លោក ជុ​យ សុឃាង ទទួលបាន​ពី​ការលក់​វត្ថុតាង​ល្មើស​នេះ គឺ​បាន​ប្រហែល​២០​លាន​រៀល ។​

​ពាក់ព័ន្ធ​និង​ករណី​នេះ លោក ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា មិនទាន់​អាច​សុំ​ការបកស្រាយ លើ​ការចោទប្រកាន់​ខាងលើ​បានទេ ។ ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី លោក អ៊ុំ វ៉ាន់​សុភៈ បាន​ថ្លែងថា ករណី​នេះ​លោក​ពុំបាន​ដឹង នោះទេ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​មិន​គាំទ្រ​មន្ត្រី​ខិលខូច​ជាដាច់ខាត ប្រសិន​បើ​លោក ជុ​យ សុឃាង ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ គឺ​បុគ្គល​នេះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដោយ​ខ្លួន ហើយ​រឿង​ពិត​យ៉ាងណា​នោះ ត្រូវ​រងចាំ​ស្ថាប័ន​តុលាការ​ស្រាវជ្រាវ សិន​។​

​ជាមួយគ្នានេះដែរ លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី បាន​ថ្លែងថា ពាក់ព័ន្ធ​និង​ករណី​នេះ​លោក​ពុំ​បានដឹង​ទេ ហើយ​លោក​បញ្ជាក់​យ៉ាងខ្លី​ថា មិន​អាច​ឆ្លើយតប​ជុំវិញ​ករណី​នេះ​បាន​៕ ដោយ​៖ សមុទ្រ​ឈើ​

spot_img
×