Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មិន​ត្រូវ​លូកដៃ​ចូល​ជ្រៅ​ក្នុង​កិច្ចការ​អ្នកដទៃ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការ​ឈានឡើង​ក្នុង​អាជីព​របស់​អ្នក ។ លុយកាក់ ជា​ថ្ងៃ​មាន​ទាំង​ដំណឹង​ល្អ និង​អាក្រក់​អំពី​លុយកាក់ គួរ​ប្រយ័ត្ន​ចាញ់បោក​ជនខិលខូច ។ មនោសញ្ចេតនា​មិនល្អ​កើត​មាន​ការឈ្លោះប្រកែក​គ្នា ។​

ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ ការចរចា​សហការ​ជំនួញ​សម្រេចបាន​ជោគជ័យ ។ លុយកាក់​មានឱកាស​បង្កើន​ចំណូល​ថែម ។ មនោសញ្ចេតនា អាច​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត​។​

​ឆ្នាំ​ខាល ៖ ការងារ មិន​សូវ​ល្អ គួរ​មាន​ផែនការឲ្យ​ល្អិតល្អន់ ច្បាស់លាស់ ។ លុយកាក់ ល្អប្រសើរ តែ​មិន​ត្រូវ​អន្ទះសា​ក្នុង​ការវិនិយោគ​រក​ចំណេញ ។ មនោសញ្ចេតនា ល្អ​ធម្មតា ពុំ​កើត​មាន​រឿង​អ្វី​ក្រៅ​បំណង ។​

​ឆ្នាំ​ថោះ ៖ ការងារ ទោះបី​ជួប​រឿង​រំខាន​ចិត្ត​មួយ​ចំនួន តែ​ចុងក្រោយ​រាល់​បញ្ហា​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ មាន​អ្នក​ជួយ​យក​អាសា ជ្រោមជ្រែង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា គួរ​មាន​ពេលវេលា​ឲ្យបាន​ច្រើន​ជាង​មុន​សម្រាប់​រឿង​មនោសញ្ចេតនា ដើម្បី​បញ្ចៀស​ភាព​ប្រេះស្រាំ ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​បង្កើន​វេន ឬ​ត្រូវ​ចាត់​ទៅ​បេសកកម្ម ។ លុយកាក់ ថ្ងៃនេះ​មាន​រឿង​ត្រូវ​ចំណាយ​ច្រើន ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​ប្រាក់កាស​បញ្ចៀស​ត្រូវ​ចាញ់បោក​គេ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ថ្នាំងថ្នាក់​ចិត្ត​គ្នា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ល្អ​បំផុត សម្រេច​បាន​ស្នាដៃ​ឆ្នើម ត្រូវបាន​ថ្នាក់លើ​សរសើរ តែ​កុំ​ក្រ​អើត​ក្រ​ទម​ទើប​សំណាងល្អ​មិន​ទៅ​ឆ្ងាយ​ពី​អ្នក ។ លុយកាក់ អាច​បាន​ទទួល​ប្រាក់រង្វាន់ ឬ​ចាប់ឆ្នោត​ត្រូវ​រង្វាន់ ។ មនោសញ្ចេតនា មិនល្អ ងាយ​កើត​មាន​ការឈ្លោះប្រកែក​ខ្វែងគំនិត​គ្នា​អំពី​បញ្ហា​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ មិនល្អ មាន​កំហុសឆ្គង​ច្រើន និង​ជួប​ឧបសគ្គ​ច្រើន ត្រូវ​ប្រយ័ត្ន​ក្នុង​ការនិយាយស្តី ។ លុយកាក់ មិន​ត្រូវ​យកចិត្តទុកដាក់​ច្រើនពេក​ទៅ​ក្នុង​រឿង​អ្នក​ដទៃ​ដែល​នាំឲ្យ​ខូចប្រយោជ​ន៍ខាង​ប្រាក់កាស ។ មនោសញ្ចេតនា ជា​ថ្ងៃ​មិនល្អ ងាយ​កើត​មាន​ការយល់ច្រឡំ​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ត្រូវបាន​អ្នក​នៅ​ជុំវិញ​ជួយ​គាំទ្រ ។ លុយកាក់ មិន​ស្ថិរភាព គួរ​ចៀសវាង​ការ​ខ្ចីបុល​ប្រាក់​អ្នកដទៃ ។ មនោសញ្ចេតនា គួរ​មាន​សម្តី​ផ្អែម​ល្ហែម និង​រ៉ូមែ​ន​ទិក​ជាមួយ​គូស្នេហ៍​កុំឲ្យ​ស្នេហា​សាបរលាប ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​ប្រឹងប្រែង​ជាង​មុន​ទៀត ទើប​ត្រូវបាន​ថ្នាក់លើ​ទទួលស្គាល់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អ្នក ។ លុយកាក់ ជា​ថ្ងៃ​ដើរ​ឆ្ងាយ​ទើប​មាន​ឱកាស​រក​លាភ​បាន ។ មនោសញ្ចេតនា ផ្លូវចិត្ត​មិនល្អ ឥទ្ធិពល​អាក្រក់​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ ស្ថិរភាព មិន​កើត​មាន​រឿង​អ្វី​គួរឲ្យ​បារម្ភ​ខ្វាយខ្វល់ ។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់​ពេល​ទិញ​របស់​បញ្ចៀស​ត្រូវ​ខ្ជះខ្ជាយ​ប្រាក់​មិន​ទំនង ។ មនោសញ្ចេតនា គួរ​ថែរក្សា​ចំណង​ស្នេហ៍​បច្ចុប្បន្ន​ឲ្យបាន​រឹងមាំ​ដោយ​ការចេះ​សណ្តោស​អធ្យាស្រ័យ​ឲ្យ​គ្នា ។​

​ឆ្នាំចរ ៖ ការងារ មិន​ត្រូវ​ប្រឹងប្រែង​ធ្វើការ​ហួសកម្លាំង គួរ​មាន​ពេលវេលា​សម្រាក​រក្សា​សុខ​ភាព ។ មនោសញ្ចេតនា ល្អប្រសើរ តែ​ក៏​គួរ​ប្រយ័ត្ន​មាន​ជនខិលខូច​ចង់​កេងប្រវ័ញ្ច​ប្រាក់កាស​អ្នក ។ មនោសញ្ចេតនា គួរ​បើក​ចិត្ត​ឲ្យ​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​បញ្ហា​មនោសញ្ចេតនា កុំ​តឹងតែង​ជ្រុល ។​

​ឆ្នាំ​កុរ ៖ ការងារ មិនល្អ ត្រូវ​ក្លាហាន ប្រឈមមុខ​នឹង​ការលំបាក មិនគួរ​គេចវេស​បញ្ហា ។ លុយកាក់ ត្រូវ​សួរ​យោបល់​អ្នក​មាន​បទពិសោធន៍​ក្នុង​វិស័យ​វិនិយោគទុន នឹង​សម្រេច​ចិត្ត​បោះទុន​រកស៊ី ។ មនោសញ្ចេតនា មិន​ត្រូវ​ប្រើ​សម្តី​ធ្ងន់ធ្ងរ​ចំពោះ​គូស្នេហ៍ ដែល​នឹង​ធ្វើឲ្យ​ទំនាក់ទំនង​ឈាន​ទៅ​បែកបាក់ ៕​

 

spot_img
×