Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​៥៦​នាក់ រួច​ផុតពី​ការស្លាប់ ខណៈពេល​យន្តហោះ​ចុះ​សំចត​ដោយ​គ្មាន​កង់​មុខ​

spot_img

មនុស្ស​៥៦​នាក់ រួច​ផុតពី​ការស្លាប់ គ្រា​ដែល​យន្តហោះ​នៅ​អង់គ្លេស​១​គ្រឿង បង្ខំចិត្ត​ចុះ​សំចត​ដោយ​ពុំមាន​កង់​មុខ​ពេល​បន្ទាប​ប៉ះ​ដី​។​

តាម Guardian ចុះផ្សាយ​ថ្ងៃទី ១១ កន្លងមក ជើងហោះហើរ BE331 នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Flaype ដឹក​អ្នកដំណើរ ៥២​នាក់ ព្រមទាំង​សមាជិក​ក្រុម​ហោះហើរ ៤​រូប ត្រូវ​ចុះចត​បន្ទាន់​លើផ្លូវ​ហោះហើរ នៅ​ព្រលានយន្តហោះ​អន្តរជាតិ Belfast អង់គ្លេស ទោះបីជា​កង់​ខាងមុខ​ពុំ​អាច​ទម្លាក់​ចុះ​ដើម្បី​ទ្រ​យន្តហោះ​ពេល​បន្ទាប​ដល់​ដី​ក្តី​។​

យន្តហោះ​ចុះចត​បន​ញ​ទាប់​ព្រោះ​កង់​មុខ​របស់​យន្តហោះ​គាំង​ចលនា​

យន្តហោះ​នេះ​បាន​ចាក​ចេញពី​ព្រលាន George Best Rrlfest City វេលា​ម៉ោង ១១​និង​២០​នាទី ឆ្ពោះទៅកាន់​ក្រុង Invernes Scotland អ្នកបើក​បរបាន​មើលឃើញ​កំហុស​បច្ចេកទេស រួច​ក៏​បញ្ចេញ​សញ្ញា​អាសន្ន​។​

​យន្តហោះ​បាន​ហើរ​ក្រវិល​លើ​លំហ​អាកាស Ireland ខាងជើង​ប្រមាណ​២​ម៉ោង ដើម្បី​បន្ថយ​ទម្ងន់​ប្រេងឥន្ធនៈ និង​រិះរក​វិធី​ស្តារ​ស្ថានការណ៍​តែ​ពុំ​ទទួលជោគជ័យ​។​

​ជម្រើស​ចុងក្រោយ​យន្តហោះ​ត្រូវ​បង្ខំ​ចុះ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Belfast នា​ម៉ោង​១៣ និង​៣០​នាទី ដោយ​កង់​ក្រោយ​២ ហើយ​បាត​ក្បាល​យន្តហោះ​ត្រូវ​អាស្រ័យ​ផ្ទាល់​ផ្លូវ​ហោះហើរ​។ ក្រុម​ពន្លត់​អគ្គិភ័យ​បាន​មាន​វត្តមាន​ដើម្បី​ជម្លៀស​អ្នកដំណើរ​ភ្លាមៗ​។ សំណាងល្អ​មាន​អ្នករងរបួស​ស្រាល​ម្នាក់​ប៉ុណ្ណោះ​។​

​តាម​អ្នកជំនាញ​អាកាសចរណ៍​នោះ​អ្នកបើក​បរបាន​ប្រើប្រាស់​បច្ចេកទេស​ដ៏​ចំណាន​ក្នុងការ “​ងើប​ក្បាល​”​បានយូរ តាម​ដែល​អាច​ធ្វើបាន​។

​ការស៊ើបអង្កេត​មួយ​ត្រូវបាន​បើក ដើម្បី​ស្វែងរក​មូលហេតុ​៕ សូ​យ​ន​

spot_img
×