Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ដ្រី​ថៃ​បង្ហើប​អំពី​កាលបរិច្ឆេទ​ថ្មី​សម្រាប់​ការបោះឆ្នោត​សកល​

spot_img

ឧ​ប​យ​នាយករដ្ឋមន្ដ្រី​ថៃ Wissanu Krea-ngam នៅ​ថ្ងៃទី​២៥​មិថុនា​ឱ្យដឹងថា ការបោះឆ្នោត​ដែល​គេ​ទន្ទឹងរង់ចាំ​នៅ​ប្រទេស​នេះ​នឹងត្រូវ​បានរៀបចំ​ក្នុង​ចន្លោះពេល​ពីថ្ងៃ​ទី​24/2-5/5/2019​។​

​​ឧប​នាយករដ្ឋមន្ដ្រី​ថៃ Wissanu Krea-ngam

​ការ​ថ្លែង​បែបនេះ​របស់លោក​Wissanu Krea-ngam បង្ហាញឱ្យឃើញ​ពី​លទ្ធភាព​ដែល​ការបោះឆ្នោត​នេះ​អាច​ត្រូវបាន​ពន្យារពេល ទោះបី​ជាមុន​នោះ​រដ្ឋការ​យោធា​បាន​អះអាង​ជាច្រើនលើក​ច្រើនសា​ថា​ថ្ងៃ​បោះឆ្នោត​នឹង ប្រ​ព្រឹ​ត្ដទៅ​នៅ​ខែកុម្ភៈ​២០១៩​។​

​លោក​Wissanu Krea-ngam ក៏បាន​ប្រាប់​អ្នកកាសែត​ថា ក្នុងអំឡុង​ពី​ខែកញ្ញា​ដល់​ខែ​ឆ្នូ​ឆ្នាំនេះ​រដ្ឋការ​យោធា​ថៃ​នឹង​រុះរើ​ចោល​បទបញ្ជា​ហាមឃាត់​ចំពោះ​សកម្មភាព​នយោបាយ​មួយចំនួន​។ ប៉ុន្ដែ​បទបញ្ជា​ហាម​ចលនា​ស្វែងរក​សន្លឹកឆ្នោត​នៅ​បន្ដ​រក្សាទុក​ដដែល​៕

សូយន

spot_img
×