Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង​ព្យុងយ៉ាង ​បាន​ប្រារព្ធ​ព្រឹត្តិការណ៍​មួយ​នេះ ដោយ​គ្មាន​ការ​តិះដៀល​អាមេរិក​ដូច​ឆ្នាំមុនៗ

spot_img

តាម​ទម្លាប់​រៀងរាល់ឆ្នាំ របប​ក្រុង​ព្យុងយ៉ាង​បាន​ប្រារព្ធ​ព្រឹត្តិការណ៍​ខួប​គម្រប់ ៦៨​ឆ្នាំ នៃ​ការផ្តើម​ផ្ទុះ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​(២៥ មិថុនា ឆ្នាំ ១៩៥០-២៥ មិថុនា ឆ្នាំ ២០១៨)​ដោយ​ពាក្យ​បរិហារ និង​ការ​តិះដៀល​លើ​សហរដ្ឋអាមេរិក​។

​តែ​សម្រាប់​ឆ្នាំនេះ​ដែលជា​ខួប​គម្រប់ ៦៨​ឆ្នាំ​នៃ​ការផ្ទុះ​សង្គ្រាម​កូរ៉េ​ក្នុង​ថ្ងៃទី​២៥ មិថុនា ១៩៥០ គេ​មិន​បានឃើញ​ពាក្យ​ជេរប្រមាថ និង​តិះដៀល​ប្រឆាំង​អាមេរិក​ទាំងអស់នោះ​ទៀតឡើយ​។ តែ​ឆ្នាំនេះ និង​ក្រោយពី​មាន​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​Kim Jong-Un និង​លោក​ប្រធានាធិបតី​អាមេរិក Donald Trump កាលពី​ថ្ងៃទី​១២ មិថុនា ក្នុងប្រទេស​សិង្ហ​បុរី​មក ពាក្យពេចន៍​ជេរប្រមាថ និង​ដៀមដាម​ប្រឆាំង​អាមេរិក​បាន​អវត្តមាន​នៅក្នុង​កាសែត​ផ្លូវការ​កូរ៉េខាងជើង​។​

 ខួប ៦៨​ឆ្នាំ​នៃ​សង្គ្រាម​កូរ៉េ ថ្ងៃទី​២៥ មិថុនា ១៩៥០-​ថ្ងៃទី​២៥ មិថុនា ២០១៨​។​

​ក្រៅពី​កាសែត​ផ្លូវការ សម្តី​តិះដៀល​ប្រឆាំង​អាមេរិក​ពី​សំណាក់​ពលរដ្ឋ​កូរ៉េ​ខា​ជើង​ទូទៅ​ក៏​ហាក់​មិនមាន​ខ្ទរខ្ទារ​ដូច​មុន​ដែរ​។ មែនទែនទៅ គឺ​ទើប​ក្រោយ​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​Kim Jong-Un និង​លោក​ប្រធានាធិបតី​អាមេរិក​Donald Trump ក្នុង​ថ្ងៃទី​១២ មិថុនា នៅ​ប្រទេស​សិង្ហ​បុរី​ទេ​ដែល​ភាព​ប្រទូស្ដ​រ៉ា​រវាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន​ហាក់​បាន​ស្ងប់ស្ងាត់​ច្រើន​។ ក្រុម​អ្នកជំនាញ​បាន​ពន្យល់ថា ភាព​អត់ធ្មត់ និង​ការបន្ទន់​ឥរិយាបថរ​បស់​កូរ៉េខាងជើង​ក៏​ដោយសារតែ​ក្រុង​ព្យុងយ៉ាង​ចង់​បន្ត​រក្សា និង​ផ្តល់​សន្ទុះ​លើ​លទ្ធផល​វិជ្ជមាន​នៃ​ជំនួប​កំពូល​Kim-Trump ៕
​សូ​យ​ន​

spot_img
×