Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​អំពាវនាវ​ឱ្យ​ជប៉ុន​សម្ដែង​សុច្ឆន្ទៈ​សន្ដិភាព​

spot_img

នៅ​ថ្ងៃទី​២៥​មិថុនា ប្រព័ន្ធ​ព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង KCNA បាន​ចុះផ្សាយ​ថា ពួកគេ​នឹងមិន​បង្ហាញ​សុច្ឆន្ទៈ​ជាមួយ​ជប៉ុន​រហូត​ដល់ពេល​ក្រុង​តូ​ក្យូ​ផ្អាក​សកម្មភាព​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​សំដៅ​មកលើ​កូរ៉េខាងជើង​។ ប៉ុន្ដែ KCNA បាន​និយាយ​ដល់​ពី​ពលរដ្ឋ​ជប៉ុន​ដែល​ត្រូវ​ចាប់ជំរិត ហើយ​មុន​នោះ​ជប៉ុន​បានបង្ហាញ​បំណង​ចរចារ​រឿងនេះ​ជាមួយ​កូរ៉េខាងជើង​។​

​​មេដឹកនាំ​កូ​រ៉​ខាងជើង Kim Jong-un និង​នាយករដ្ឋមន្ដ្រី​ជប៉ុន Shinzo Abe

​កាលពី​ឆ្នាំ​២០០២ កូរ៉េខាងជើង​បានទទួល​ស្គាល់​ថា ពួកគេ​បាន​ចាប់ជំរិត​ពលរដ្ឋ​ជប៉ុន​១៣​នាក់​នៅ​អំឡុង​ទសវត្ស​ទី​៧០​និង​៨០ នៃ​សតវត្សរ៍​មុន ក្នុងនោះ​មាន​៥​នាក់​បាន​ត្រូវឱ្យ​វិលត្រឡប់​ទៅ​ជប៉ុន​វិញ​។​

​ជប៉ុន​កំពុង​សង្ឃឹមថា​នឹងមាន​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ គីម​ជុង​អ៊ុន ដែល​ក្នុងនោះ​ក៏​នឹង​ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ជប៉ុន​ដែល​ត្រូវ​ចាប់ជំរិត​ទាំងនេះ​។​

​នាយករដ្ឋមន្ដ្រី​អា​បេ តែង​សង្កត់ធ្ងន់ថា ជំនួប​កំពូល​ជប៉ុន​និង​កូរ៉េខាងជើង​គឺជា​ជំហាន​ដំបូង​ដើម្បី​ឆ្ពោះទៅរក​គោលដៅ​រំសាយ​នុយក្លេអ៊ែរ ហើយ​ថា​ក្រុង​វ៉ាស៊ីនតោន​ចាំបាច់​ត្រូវ​រក្សា​ស្មា​តី​ប្រុងប្រយ័ត្ន​រហូតដល់​ពេល​ដែល​ក្រុង​ព្យុងយ៉ាង​បង្ហាញឱ្យឃើញ​នូវ​បញ្ហា​រំសាយ​នុយក្លេអ៊ែរ​៕

សូយន

spot_img
×