Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​បទល្មើស​ជួល​ស្ត្រី​ឲ្យ​ពពោះ​ជំនួស ត្រូវ​តុលាការ​ឲ្យ​ត្រឡប់​ទៅ​អង្គភាព​វិញ​

spot_img

​ភ្នំពេញ​៖ លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ បានបញ្ចប់​ការសាកសួរ​ជា​បណ្តោះអាសន្ន លើ​ក្រុម​ជនសង្ស័យ​ចំនួន​៥​នាក់ ពាក់ព័ន្ធ​បទល្មើស​ជួល​ស្ត្រី​ឲ្យ​ពពោះ​ជំនួស​។​

​នគ​បាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​បញ្ជូន​ខ្លួន​ក្រុម​ជនសង្ស័យ ប្រុស​ស្រី​៥​នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធរ​កណី​ជួល​ស្ត្រី​ខ្មែរ ឲ្យ​ព​ពោះយក​កូន ទៅ​លក់​ឲ្យ​ជនបរទេស​។ ការចុះ​បង្ក្រាប​ស្ត្រី​ស៊ីឈ្នួល​ពពោះ​ជំនួស​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​វីឡា​លេខ ២A ផ្លូវ​៣៤៨ និង​ផ្ទះ​វិឡា​លេខ ៩A ផ្លូវ​៣៤៨ ស្ថិតនៅ​ក្នុង​បុរី វិមាន​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​លេខ​៥ ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​៥​នាក់ និង​រំដោះ​បាន​នារី​រងគ្រោះ​ចំនួន​៣៣​នាក់​។ ប្រតិបត្តិការ​នេះ ស្ថិត​ក្រោម​ការសម្របសម្រួល​ពី​លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដឹកនាំ​បង្ក្រាប​ដោយ លោក​ឧត្តមសេនីយ៍ត្រី ចាន់ កិត្តិ​ខុម ស្នងការរង​ទទួល​ផែន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​ឧត្តមសេនីយ៍ត្រី ចាន់ កិត្តិ​ខុម បានឲ្យដឹងថា ក្នុង​ប្រតិបត្តិការ​នេះ ផ្ទះ​ទី​១៖​ផ្ទះ​លេខ​២A ផ្លូវ​៣៤៨ ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​២៥​នាក់ ប្រុស​២​នាក់ ដែល​បុរស​ម្នាក់ ឈ្មោះ LlU QlANG អាយុ​៤៩​ឆ្នាំ និង​រថយន្ត​១​គ្រឿង​ម៉ាក់​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ​ 2A-6883 ម៉ូតូ​ហុងដា Today ពណ៌​ខ្មៅ មួយគ្រឿង និង​ផ្ទះ​ទី​២៖ ផ្ទះ​លេខ​៩A ផ្លូវ​៣៤៨ ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​១៨​នាក់ រួម​ទាំង​ក្មេង​២​នាក់ និង​រថយន្ត​មួយ​គ្រឿង ម៉ាក Lexus 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2C-8863 និង​ដកហូត​ឯកសារ​មួយចំនួន លិខិតឆ្លងដែន និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​។ ស្ត្រី​ម្នាក់ បាន​និយាយថា ដោយ​រាល់ថ្ងៃ​ខ្លួន ធ្វើការ​នៅ​រោច​ក្រ បន្ទាប់មក​ក៏​មាន​មិត្តភក្តិ​បបួល ដោយ​និយាយថា បាន​លុយ​ច្រើន​រហូត​ដល់​១​ម៉ឺន​ដុល្លារ ពេល​គិតៗ​ទៅ​ក៏​យល់ព្រម ពេល​នោះ​មិត្តភក្តិ​ក៏​បាន​ឲ្យ​ម៉ូតូឌុប ឌុប​យក​ទៅ​បុរី​វិមាន​ភ្នំពេញ​តែម្ដង​។ នារី​រងគ្រោះ​បាន​បន្តទៀតថា ពេល​រូបនាង​បាន​សម្រេចចិត្ត​ធ្វើ​ការងារ​ស៊ីឈ្នួល​ពពោះ​នេះ ពេលនោះ​គេ​ក៏​បាន​នាំ​ទៅ​មន្ទី​ពេទ្យ ដើម្បី​បាញ់​មេ​ជីវិត​ចូល ដោយ​បាន​ឈ្នួល​ក្នុងតម្លៃ​ពពោះ​កូន​១ បាន​ចំនួន​១​ម៉ឺន​ដុល្លារ គិត​ចាប់ពី​ខែ​ដំបូង​ឲ្យចំ​នួន​៥០០​ដុល្លារ ខែ​បន្ទាប់ៗ​មកទៀត​៣០០​ដុល្លារ រហូត​ដល់​កើត​ទើប​ទទួល​បាន​ចំនួន​៦០០០​ដុល្លារ​បន្ថែមទៀត​៕ ​ដោយ​៖​បញ្ញស័​ក្តិ​

spot_img
×