Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​៖ ប្រាប់​ប្រជាពលរដ្ឋ​កុំ​ជឿ​ឲ្យសោះ​ថា​មាន ISIS ដើរ​ចាក់​បញ្ចូល​មេរោគ​អេដស៍ ដល់​ពលរដ្ឋ​កម្ពុជា​

spot_img

​ភ្នំពេញ ៖ ពាក់ព័ន្ធ​ព័ត៌មាន​ក្លែងក្លាយ​លើ Facebook ថា​មាន ISIS ដើរ​ចាក់​បញ្ចូល​មេរោគ​អេដស៍ ដល់​ពលរដ្ឋ​កម្ពុជា​នោះ នៅ​ថ្ងៃ​ទី​២៥​ខែមិថុនា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​សេចក្តីជូនដំណឹង​ថា បើ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ហេតុការណ៍​បែប​នេះ សូម​កុំ​ជឿ​ឲ្យសោះ ព្រោះ​វា​ជា​ហេតុការណ៍​មិន​ពិត ហើយប្រ​ញ៉ាប់​រាយការណ៍ មក​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដើម្បី​ចាត់វិធានការ ។​

​សូមបញ្ជាក់​ថា ហេតុការណ៍​នេះ​ត្រូវបាន​គេ​បង្ហោះ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ហើយ​បច្ចុប្បន្ន​បាន​ហូរ​ចូលមក​ដល់​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ​ហេតុការណ៍​នេះ គឺ​វា​មិន​ពិត​នោះទេ វា​ជា​ហេតុការណ៍​ក្លែងក្លាយ​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​សេចក្តី​ផ្សព្វផ្សាយ កុំឱ្យ​ប្រជាពលរដ្ឋ ជឿ​ចំពោះ​ការ​ចែកចាយ​តាម​បណ្តាញ​សង្គម Facebook នា​ថ្មីៗ​នេះ​ដែល​ថា មាន​ក្រុម​រដ្ឋ​ឥស្លាម (ISIS) កំពុង​ដើរ​ចាក់​បញ្ចូល​មេរោគ​អេដស៍ ដល់​ប្រជាពលរដ្ឋ នៅតាម​ផ្ទះសម្បែង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ប្រតិកម្ម​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម Facebook ដើម្បី​បំភាន់ដ​ល់​ប្រជា​ពលរដ្ឋ​ខ្មែរ​។​

​ខ្លឹមសារ​បោកប្រាស់​នោះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ “​សូម​ប្រុងប្រយ័ត្ន​….​ប្រសិន​បើ​នរណាម្នាក់​មក​គោះ​ទ្វារ​ផ្ទះ​របស់​អ្នក ហើយ​និយាយ​ថា យើង​មកពី​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ចង់​សាកល្បង​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ដោយ ឥតគិតថ្លៃ​នោះ សូម​លោក​អ្នក​កុំ​ផ្តល់​ការអនុញ្ញាត​ឱ្យ​គេ​ធ្វើ​តេស្ត​ឱ្យសោះ​។ សូម​ហៅ​ទូរស័ព្ទ​ទៅកាន់​ប៉ូលិស​ភ្លាមៗ​។ ពួកគេ​គឺជា​ភេរវកម្ម I.S.I.S ពួកគេ​គឺ​ដើម្បី​ចាក់ H.I.V មេរោគ​អេដស៍​ចូលទៅក្នុង​ឈាម​របស់​លោក​អ្នក​។ សូម​ចែករំលែក​ព័ត៌មាន​នេះ ទៅ​មិត្តភក្តិ និង​សាច់ញាតិ​របស់​លោក​អ្នក​។ សូម​អរគុណ​ពី​ប៉ូលិស​”​ ៕ ​ដោយ​៖​កូឡាប​

spot_img
×