Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់ បាញ់​សម្លាប់​ខ្លួនឯងរ​បួស​ធ្ងន់​

spot_img

​ភ្នំពេញ​៖ មាន​ករណី​ស្ត្រី​ម្នាក់ បាន​បាញ់​សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់ បណ្តាលឲ្យ​របួសធ្ងន់ នៅក្នុង​ផ្ទះ​មួយ​កន្លែង ស្ថិតនៅ​តាម​ផ្លូវ​លេខ​២៣៦ កែង​នឹង​ផ្លូវ​១៤៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ នៅ​ម៉ោង​ជាង​៥​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រី​រូប​នោះ បាន​បាញ់​ត្រូវ​ពោះ​ខ្លួនឯង មួយ​គ្រាប់ បណ្តាលឲ្យ​របួសធ្ងន់​។ ការបាញ់​ខ្លួនឯង​នេះ មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​នោះទេ ហើយ​ត្រូវបាន​គេ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន​មួយ ហើយ​ក៏​ត្រូវ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×