Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិមាន​ក្រែ​ម​ឡាំង និយាយ​យ៉ាងដូចម្តេច​អំពី​សំបុត្រ “​ត្រៀម​វាយលុក​អាមេរិក​ជាស្រេច​” របស់​កូរ៉េខាងជើង​?

spot_img

​សំបុត្រ​នេះ​ត្រូវបាន​ប្រតិភូ​របស់​កូរ៉េខាងជើង ផ្ញើ​តាមរយៈ​ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធរុស្ស៊ី Valentina Matvienko ជូនទៅ​ឲ្យ​ប្រធានាធិបតី Vladimir Putin ដើម្បី​ប្រាប់ថា ក្រុង​ព្យុងយ៉ាង​បាន​ត្រៀម​បំរុង​សម្រាប់​ប្រតិបត្តិ​ការវាយលុក​នុយ​ក្លេ​អ៊ែរ​សំដៅ​អាមេរិក​។​

អ្នកនាំពាក្យ​វិមាន​ក្រែ​ម​ឡាំង Dimitry Peskov

​ប៉ុន្តែ​តាម​ស្ថានីយ៍​វិទ្យុ Spumik របស់​រុស្ស៊ី អ្នកនាំពាក្យ​វិមាន​ក្រែ​ម​ឡាំង Dimitry Peskov ថ្ងៃទី​១១ ខែវិច្ឆិកា ឲ្យ​ដឹងថា លោក​ពុំ​បានដឹង​អ្វី​ពី​សំបុត្រ​ត្រូវបាន​ផ្ញើ​ពី​សំណាក់​មេដឹកនាំ​គីម ជុង​អ៊ុន ឲ្យ​ប្រធានាធិបតី ពូ​ទីន ទេ​។​

​ភាគី​ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធរុស្ស៊ី អ្នកស្រី Valentina Matvienko បញ្ជាក់ថា សំបុត្រ​នេះ​ត្រូវបាន​កូរ៉េខាងជើង បញ្ជូន​មកដល់​អ្នកស្រី​ក្នុង​អង្គប្រជុំ​សម្ព័ន្ធ​អន្តរ​សភា​ពិភពលោក​ប្រព្រឹត្តទៅ​កាលពី​ខែតុលា​។​

​ហេតុការណ៍​ខាងលើ​បានកើត​ឡើង ក្រោយពី​ប្រភព​ក្តាប់បាន​ច្បាស់​ពី​ខ្លឹមសារ​នៃ​បណ្តា​កិច្ចចរចា​អំឡុង​ខែតុលា បង្ហើប​ប្រាប់ Spunick ថា ក្រុង​វ៉ាស៊ីនតោន បាន​ប្តូរ​ទស្សនៈ​ចំពោះ​បញ្ហា​ក្រុង​ព្យុងយ៉ាង ក្រោយពី​ទទួលបាន​ការប្រកាស​ឲ្យ​ដឹង​ពី​ខ្លឹមសារ​នៃ​សំបុត្រ​នេះ​។​

​ព័ត៌មាន​ពី​ការវាយប្រហារ​នុយក្លេអ៊ែរ​មួយ​ដែល​បាន​ត្រៀម​ទុក​សំដៅ​វាយលុក​អាមេរិក បាន​លេចឮ​ឡើង​បន្ទាប់ពី ប្រធានាធិបតី​ពូ​ទីន ទើបនឹង​ថ្លែង​សុន្ទរកថា ថ្ងៃ​១១/១១​ថ្មីៗ​នេះ ថា រុស្ស៊ី​និង​ចិន​មាន​ទស្សនៈ​រួម អំពាវនាវ​ឲ្យ​ចរចា​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​។​

​បញ្ហា​កូរ៉េខាងជើង​ជា​ផ្នែក​លេចធ្លោរ​មួយ ក្នុង​កម្មវិធី​ការងារ​របស់​ប្រធានាធិបតី ត្រាំ ក្នុងអំឡុងពេល​ទស្សនៈ​កិច្ច​ទ្វីបអាស៊ី​។ មេដឹកនាំ​អាមេរិក​ឲ្យ​ដឹងថា លោក​សង្ឃឹម​សម​ភាគី​រុស្ស៊ី​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​កូរ៉េខាងជើង​។​

​ស្ថានការណ៍​នៅ​ឧបទ្វីប​នេះ បាន​អាក្រក់​ឡើងៗ យ៉ាងច្បាស់​ក្រឡែត អំឡុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ក្រោយពេល​ក្រុង​ព្យុងយ៉ាង​បាន​ដំណើរការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ ទាំង​ល្មើស​បំពាន​ចំពោះ​សេចក្តីសម្រេចចិត្ត​ដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​៕ សូ​យ​ន​

spot_img
×