Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តំណាង​អង្គការសហប្រជាជាតិ ជំរុញ​ឱ្យ​កម្ពុជា​ពង្រឹង​ថែម​ទៀត​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ការគ្រប់គ្រង​លើ​ផលិតផល​ប្លា​ស្ទិក​

spot_img

​ភ្នំពេញ​៖ ក្នុង​ជំនួប​ជាមួយ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នា​ទីស្តីការ​ក្រសួង​បរិស្ថាន នា​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ លោក​បណ្ឌិត អេ​រីច សូល​ហេម (Erik Solheim) នាយក​ប្រតិបត្តិ នៃ​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ​(UNEP) បាន​បង្ហាញ​ពី​ការ​សាទរ​ចំពោះ​កម្ពុជា ក្នុង​ការងារ​គ្រប់គ្រង​បរិស្ថាន​។​

​លោក​បណ្ឌិត អេ​រីច សូល​ហេម (Erik Solheim) បាន​បង្ហាញ​ពី​ទំនុកចិត្ត​ថែមទៀត​ដល់​ដល់​ការអនុវត្ត​របស់​កម្ពុ​ជា លើ​កិច្ចព្រមព្រាង និង​គោលនយោបាយ​បរិស្ថាន ស្រប​ទៅ​នឹង​និនាការ​អនុវត្តន៍​ការងារ​បរិស្ថាន​ក្នុង​តំបន់ និង​ពិភពលោក​។ ជាមួយគ្នានេះដែរ លោក បាន​កោតសរសើរ​កម្ពុ​ជា និង​បាន​វាយតម្លៃ​ខ្ពស់​ការងារ​របស់​ក្រសួង​បរិស្ថាន លើ​ការងារ​កែទម្រង់​ក្នុង​វិស័យ​បរិស្ថាន ដែល​ក្នុងនោះ​ការប្តេជ្ញាចិត្ត​របស់​កម្ព្ពុ​ជា​ក្នុង​ការពង្រឹង ការងារ​ពាក់ព័ន្ឋ​កិច្ច​គាំ​ពារបរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​

​លោក លើកទឹកចិត្ត​ផងដែរ ឱ្យ​កម្ពុជា​បន្ត​អនុវត្តន៍​ការងារ​មួយចំនួន ជា​ពិសេស​ការអភិវឌ្ឍ​នានា គិតគូ​លើ​ថាមពល​កកើត​ឡើងវិញ ការគ្រប់គ្រង​លើ​ផលិតផល​ប្លា​ស្ទិក ការគិតគូ​លើ​គោលការណ៍​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ការកែច្នៃ ប្រើប្រាស់​ឡើងវិញ​ផលិតផល​ប្លា​ស្ទិក​។ លោក បាន​ជំរុញ​ឱ្យ​កម្ពុជា​ពង្រឹង​ថែម​ទៀត​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដែល​ជា​អំណោយផល​ដល់​ទេសចរណ៍ធម្មជាតិ ក៏​ដូចជា​ជា​ចំណូល​សម្រាប់​ជីវភាព​ប្រជា​សហគមន៍​នៅ​តាម​តំបន់ការពារធម្មជាតិ​ទាំងនោះ​។​

​ក្នុងឱកាស​នោះ​ដែរ​លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​មានប្រសាសន៍​លើកឡើង​ពី​វឌ្ឍនភាព​ការងារ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​អាណត្តិ​កន្លងទៅនេះ ពាក់ព័ន្ធ​ទៅនឹង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ ការរស់នៅ​ដោយ​ចីរភាព ក៏​ដូចជា​ការធ្វើ​ទំនើបកម្ម​របស់​ក្រសួង​បរិស្ថាន​។​

​ជាមួយគ្នានេះ​លោក​សាយ សំ​អាល់ បាន​លើកឡើង​ថា ក្នុងនាម​ប្រទេស​កម្ពុជា ជា​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​មួយ​ដែរ​នោះ បាន​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង​ការ​សហការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​អង្គការ​សហប្រជាជាតិ ដើម្បី​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​នានា ជាមួយ​អង្គការ​សហប្រជាជាតិ​។ ទន្ទឹមនឹងនេះ ក៏បាន​លើកឡើង​ឱ្យមាន​ការទុកចិត្ត​នូវ​ការអនុវត្ត​របស់​កម្ពុ​ជា ក៏​ដូចជា​ការទទួលខុសត្រូវ​របស់​កម្ពុជា ដូច​ជា​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ទាក់ទង​នឹង​ថង់ប្លាស្ទិក បំរែបំរួល​អាកាសធាតុ និង​ការអភិរក្ស​ជីវៈចម្រុះ​។​

​សូមបញ្ជាក់​ថា បន្ទាប់​ពី​ការជួប​សំដែង​ការគួរសម​ជាមួយ​លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ រួចមក នៅ​ថ្ងៃ​ដដែល​លោក​បណ្ឌិត អេ​រីច សូល​ហេម (Erik Solheim) បាន​ដឹកនាំ​គណប្រតិភូ​ជួប​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដើម្បី​ពង្រឹង​ការពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​និង​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ​៕ ​ដោយ​៖​កូឡាប​

spot_img
×