Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​រៀបចំ​ដែនដី ប្រកាសថា មិន​ដោះស្រាយ​បញ្ហា​ដីធ្លី​រវាង​ពលរដ្ឋ​២៩២​គ្រួសារ​និង​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ នៅ​ស្រុក​កណ្តាលស្ទឹង ដោយសារ​មាន​ដីកា​សម្រេច​ពី​តុលាការ​

spot_img

​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី មិន​ដោះ​តាម​សំណើរ​ពលរដ្ឋ​២៩២​គ្រួសារ រឿង​ទំនាស់​ដីធ្លី​ជាមួយ​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង ប្រធាន​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ករណី​រំលោភ​ដី​ទេ ព្រោះ​តុលាការ​ចេញ​ដី​ការសម្រេច​យូរហើយ ខណៈ​ភាគី​រង​ការ​ចោទ​ស្នើសុំ​បើក​វេទិការ​រក​ខុស​ត្រូវ​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​ទី​២៥​ខែមិថុនា បានបញ្ជាក់​ថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សូម​ជម្រាប លោក លោកស្រី តំណាង​ប្រជាពលរដ្ឋ​ទាំង ២៩២​គ្រួសារ​ដែល​បាន​មក​តវ៉ា​នៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃទី​២៥​ខែ​មិថុនា​ឆ្នាំ​២០១៨​ជ្រាបថា ដោយ​ផ្អែក​លើ​ដីកា​សម្រេច ចុះ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០០៨ របស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សម្រេច​មិន​ធ្វើការ​ពិនិត្យ​ដោះស្រាយ​ករណី​នេះ​ទៀត​ទេ​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២៥​ខែ​មិថុនា​ឆ្នាំ​២០១៨ ប្រជា​ពលរដ្ធ​២៩២ គ្រួសារ​នៅ​ក្នុង​ខេត្ត​កណ្តាល បាន​នាំគ្នា​ឡើង​មក​តវ៉ា​នៅ​ក្រសួង​ដែនដី ដើម្បី​ឲ្យ​រដ្ឋមន្ត្រី ជា សុផារ៉ា ជួយ​ដោះស្រាយ​បញ្ចប់រឿង​ដីធ្លី ដែល​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង រំលោភ​យក​ដី​ពួក គាត់​។ ជា​ពិសេស​ពួកគាត់​បាន​លើក​បដា ស្រែក​តវ៉ា និង​បាន​ស្នើសុំ​ដល់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​អន្តរាគមន៍​។​

​ពាក់ព័ន្ធ​ករណី​នេះ​ដែរ លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង បានបញ្ជាក់ ក្រុមហ៊ុន​យើង​កំពុង​រៀបចំ​លិខិត​ស្នើ​សុំ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី សុំ​បើក​វេទិកា​សាធារណៈ​មួយ ដើម្បី តតាំង​គ្នា​ចំពោះមុខ ដោយ​យុតិ្ត​ធម៌ បើសិនជា​រកឃើញថា ក្រុមហ៊ុន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ ២៩២ គ្រួសារ​នោះ ក្រុមហ៊ុន​សុខចិត្ត​ប្រគល់ឲ្យ​ទៅ​ប្រជាពលរដ្ឋ និង​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់ ប៉ុន្តែ​បើ​ការរក​ពុំ​ឃើញ​ថា​ក្រុមហ៊ុន​រំលោភ​ដី​ប្រជាជន​២៩២ គ្រួសារ​នោះ​ទេ សូម​ច្បាប់​មេត្តា​ផ្តល់​ត្រឡប់​មកវិញ​នូវ​កិត្តិយស និង សេចក្តីថ្លៃថ្នូរ​ដែល​ត្រូវបាន​ក្រុម​២៩២ គ្រួសារ​នេះ​បំផ្លាញ​។​

ចំណែក​លោក​ស្រី សៀង ចាន់​ហេង ប្រធាន​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បាន​ដាក់​លិខិត​ទៅ​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ ស្នើសុំ​បើក​វេទិកា​សាធារណៈ​ដើម្បី​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​២៩២​គ្រួសារ ដែល​បាន​ប្តឹង​ចោទប្រកាន់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​រំលោភ​យក​ដី​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×