Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រញ្ជួយ​ដី​វាយប្រហារ​ព្រំដែន​អ៊ឺ​រ៉ា​ក់ អ៊ឺ​រ៉ង់ សម្លាប់​មនុស្ស​ជាង ១០០​នាក់​

spot_img

មនុស្ស​រាប់រយ​នាក់ បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​រញ្ជួយ​ដី​ដ៏​ខ្លាំង មាន​រង្វាស់ ៧,៣ រិច​ទ័​រ បាន​វាយប្រហារ​តំបន់​ព្រំដែន រវាង​ប្រទេស​អ៊ឺ​រ៉ា​ក់ និង​អ៊ឺ​រ៉ង់​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី (BBC) នៅមុននេះ​បន្តិច (​ថ្ងៃទី ១៣ ខែ​វិ​ច្ឆ​កា​)​។​

​មនុស្ស​យ៉ាងហោចណាស់ ១២៩​នាក់ បាន​ស្លាប់ នៅក្នុង​ខេត្ត Kermanshah នៃ​ប្រទេស​អ៊ឺ​រ៉ង់ ចំណែក​នៅក្នុង​ប្រទេស​អ៊ឺ​រ៉ា​ក់​វិញ មាន​សេចក្តីរាយការណ៍​ថា​មាន​មនុស្ស​ចំនួន ៤​នាក់ បាន​ស្លាប់ ហើយ​ចំនួន​នេះ​អាច​នឹង​កើនឡើង​។​

​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​នេះ​បាន​បង្ក​ការភ័យខ្លាច​យ៉ាងខ្លាំង ដោយ​ធ្វើ​ឲ្យ​ប្រជាជន​បាន​រត់​ចេញពី​ផ្ទះសំបែង​របស់​ពួកគេ ទៅ​ប្រមូល​ផ្តុំគ្នា​នៅលើ​ផ្លូវ​។​

​ប្រធាន​អង្គការ​អឌ្ឍចន្ទ​ក្រហម​ក្នុងប្រទេស​អ៊ឺ​រ៉ង់ បាន​និយាយថា ភូមិ​យ៉ាងតិច​ចំនួន ៨ ត្រូវបាន​បំភ្លេច​បំផ្លាញ ហើយ​ភ្លើងអគ្គិសនី និង​ប្រព័ន្ធ​ទាក់ទង​ក្នុងភូមិ​មួយចំនួន​ត្រូវបាន​កាត់ផ្តាច់​៕ សុភ័ក្ត្រ​

spot_img
×