Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លើម​ធំ​មែន! អនុ​ប្រធាន​នាយក​ដ្ឋាន​ម្នាក់​បេីក​រថយន្ត​បុក​រថយន្ត​គេ​ខូច​ខាត​មិន​ដោះ​ស្រាយ​ បែរ​​ជា​​ដក​កាំ​ភ្លេីង​គំរាម​បាញ់​សមត្ថ​កិច្ច​ត្រូវ​ចាប់​ខ្លួន

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោគ​ជ្រាំ​បើករថយន្ត​ហាយ​លែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AF៩៧៦៦​ជ្រុល​ទៅ​បុក​រថយន្ត​ព្រូ​ស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AT១៩១៤ ហើយ​ខូចខាត​រថយន្ត​ព្រូស​តិចតួច​មិន​ដោះស្រាយ​បែរ​ជា​ដក​កាំភ្លើង​ភ្ជង់​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន​តែ​ត្រូវ​ចាប់​វាយខ្នោះ​និង​ដកហូត​អាវុធ​ខ្លី​បាន​ចំនួន​១​ដើម​។​

អ្នកភូមិ​ឱ្យដឹងថា ៖ ហេតុ​ក​ការ​នេះ​កើតឡើង​កាល ពី​ម៉ោង​៥​និង​៣​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែ មិថុនា ឆ្នាំ ២០១៨​នៅ​ចំណុច​មុខ​សាលា​បឋមសិក្សា​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​៖​អ្នកបើករថយន្ត​ព្រូស​មានឈ្មោះ ហ៊ុន សំ​សែន​ឧត្ដម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ស្នាក់​នៅផ្ទះ​លេខ​គ្មាន​លេខ តាមផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ​។​ជនសង្ស័យ​ដែល​ឃាត់​ខ្លួន​ខាងលើ​ជនបង្ក​ឈ្មោះ ម៉ៅ ចាន់​រស្មី អាយុ ៤១​ឆ្នាំ ជា​អនុប្រធាន​នាយកដ្ឋាន​ប​ច្ចេកទេស​អនុវត្ត​លំនៅឋាន នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ស្នាក់​នៅផ្ទះ​លេខ​២៧ ផ្លូវ​២១ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

មន្ត្រី​នគរបាល​ចរាច​រ​ខណ្ឌចំការមន ដែល​ជន​បង្ក​យក​កាំភ្លើង​ភ្ជុង់​គំរាម​នេះ មានឈ្មោះ ឌួង ជីវិន និង​ឈ្មោះ ឈឹម ឌី​ណា ។​

​បុរដ​ខាងលើ​បាន​ប្រាប់​អ្នក​យក​ពត៍​មាន​ថា​៖​មុន​កើតហេតុ​គាត់​ឈប់​រថយន្ត​នៅលើ​ផ្លូវ ៤៨៨ ដើម្បី​ចូល​ហាង​កាត់សក់​ហើយ​ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​អាង​ខ្លួន​មាន​អាវុធខ្លី​បើក​បុក​រថយន្ត​គាត់​ពីក្រោយ​ខូចខាត​តិចតួច​ហើយ​មិន​ដោះស្រាយ​អង្គុយ​ដេក​ក្នុង​រថយន្ត​ក្រោយមក​ក៏​ប្ដឹង​សមត្ថកិច្ច​ផ្នែក​ជំនាញ​វាស់វែង​ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ពេល​សមត្ថកិច្ច​មក​ដល់​កន្លែងកើតហេតុ​គ្រាន់តែ​គាស់ក​ញ្ចក់​បុរស​នោះ​ភ្លាម​ដក​កាំភ្លើង​ខ្លី​មក​ភ្ជង់​នគរបាល​ខណ្ឌ​រួច​ក៏​បើករថយន្ត​ចេញ​ពី​កន្លែងកើតហេតុ​ត្រូវ​នគរបាល​ដេញតាម​ឃាត់​បាន​ចាប់​វាយខ្នោះ​យក​មក​ខណ្ឌ​តែម្ដង ។​

​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ចំការមន​បាន​ប្រាប់ថា​នៅ​មុន​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​រាយការណ៍​ថា​មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បង្ក​ម៉ាក​ហាយ​លែ​ន​ឌ័​រព​ណ៍ស​បុក​រថយន្ត​ព្រូស​ពីក្រោយ​តែ​សម្រួល​មិន​ត្រូវ​រួច​ក៏​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ក៏​ឃើញ​បុរស​បើក​រថយន្ត​បង្ក​ដេក​ក្នុង​រថយន្ត​ហើយក៏​គាស់​កញ្ចក់​រថយន្ត​ដើម្បី​សម្របសម្រួល​គ្នា​តែ​ដោយ​ឃើញ​ស្រវឹង​ក៏​សុំ​លេខ​ទូរស័ព្ទ​ក្រុមគ្រួសារ​ដើម្បី​មក​ដោះស្រាយ​ស្រាប់តែ​បុរស​នោះ​ទាញ​កាំភ្លើងខ្លី ម៉ាក​បេអា​តាម​កភ្ជង់​រូបគាត់​ជា​មន្ត្រីនគរបាល​ទាំង ២ នាក់ រួច​ក៏​ព្យាយាម​បើករថយន្ត​ចេញពី​កន្លែងកើតហេតុ​។​

​ក្រោយមក​ដោយ​មាន​ការ​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ពី​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​និង​រួម​ជា​នគរបាល​ប៉ុស្តិ៍​យក​កាំភ្លើង​អាកា​ដេញ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ផ្លូវ​១៦៣​សង្កាត់​ទួល​ទំពូង​ទី​១​ចាប់ទាញ​ចេញពី​រថយន្ត​និង​វាយខ្នោះ​យក​មក​នគរបាល​ខណ្ឌ​ដើម្បី​សាកសួរ​នាំ ៕​

 

spot_img
×