Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជួយ​ស៊ែរ​បន្ត​ផង​! ករណី​ជនជាតិ​ចិន​ដើរ​ចែក​«​ចាហួយ​ក្លែងក្លាយ​»​ឲ្យ​កូនក្មេង​ញ៉ាំ បង្ក​ការភ្ញាក់ផ្អើល​ពេញ​ផ្សារ​ធំថ្មី (​វីដេអូ​)

spot_img

​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ (២៥ មិថុនា​) រឿងរ៉ាវ​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង ទាក់ទិន​នឹង​ករណី​ចោទប្រកាន់ថា​មាន​ជន​ជាតិចិន​មួយក្រុម បាន​ដើរ​ចែក​ចា​ហួច «​ក្លែងក្លាយ​» ទៅ​ឲ្យ​ក្មេងៗ​ញ៉ាំ នៅឯ​ផ្សារ​ធំថ្មី ។​

​ជាក់ស្តែង អ្នកនាង ឈួ​ង វណ្ណ​ឆៃ តារាចម្រៀង​ស្រី​ល្បីឈ្មោះ​មួយរូប បាន​ជួប​ហេតុការណ៍​នេះ​ផ្ទាល់ ខណៈ​អ្នកនាង​បាន​ឡើង​ផ្សារ​ធំថ្មី ។ ដោយ​អ្នកនាង​បានធ្វើ​វីដេអូ​ភ្លាមៗ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​រៀងរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​ជំរាបសួ​រពុក​ម៉ែ​ប្អូន​នៅលើ​បណ្តាញ​សង្គម នាង​ខ្ញុំ ឈួន សុវណ្ណ​ឆៃ នាង​ខ្ញុំ​បានមក​ផ្សារ​ធំថ្មី នាង​ខ្ញុំ​បាន​ជួបប្រទះ​នឹង​ពួក​ជនជាតិ​ចិន បាន​យក​ចាហួយ​ជាច្រើន ដើរ​ចែក​កូនក្មេង ប៉ុន្តែ វា​ពុំមាន​ជា​ចាហួយ​ពិត​នោះទេ វា​មាន​គ្រប់​ពណ៌​… » ។ អ្នកនាង​បន្តថា​៖ «​ពួក​ចិន​នោះបាន​ប្រាប់​ទៅ​កូនក្មេង​ថា ‘​ចាំ​ឲ្យ​អស់​ទៅ កុំ​លេង​’ ហើយ​បន្ទាប់​ចែក​រួច ពួក​ចិន​នោះ​ក៏បាន​គេចខ្លួនបាត់​តែម្តង ។ ប៉ុន្តែ សំណាង​ហើយ ដែល​កូនក្មេង​ទាំងនោះ មិនទាន់បាន​ញ៉ាំ ដោយ​ពួកគេ​បាន​យក​ចាហួយ​ក្លែងក្លាយ​ទាំងនោះ ទៅ​ឲ្យ​ឪពុកម្តាយ​របស់​ពួកគេ​ពិនិត្យ ។ ជាក់ស្តែង នៅពេល​ពួកគាត់​បើក​មើល ស្រាប់តែ​ឃើញថា វា​ពុំមែន​ជា​ចាហួយ​ពិត​ទេ គឺ​វា​ជា​ជ័រកៅស៊ូ​សុទ្ធ​អន្ធិលៗ​ប៉ុណ្ណោះ​» ។​

​ឃើញបែបនេះ អ្នកនាង​ក៏​អំពាវនាវ​ដល់​ពុក​ម៉ែ​បងប្អូន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ ចូរ​ប្រុងប្រយ័ត្ន បន្ទាប់ពី​បានឃើញ​ករណីនេះ ។ អ្នកនាង​ក៏​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ដោយ​ពុំ​ដឹងថា​ករណីនេះ​នឹង​រីក​រាលដាល់​ដល់​ណា​នោះទេ ហើយ​ប្រសិន​ករណីនេះ ប៉ះចំ​មនុស្ស​ចាស់ៗ នោះ​ពួកគាត់​នឹង​ពិចារណាថា​របស់​​នោះ​ជា​អ្វី ប៉ុន្តែ សម្រាប់​ក្មេងៗ​វិញ គឺ​គ្នា​ពុំ​ដឹងថា​របស់​នោះ​អាច​បង្ក​​ផល​ប៉ះ​ពាល់​​ដល់​សុខភាព ឬ​ ​​ឈាន​ដល់​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​របស់​ពួកគេ​ទេ បន្ទាប់ពី​ត្រូវបាន​គេ​ជំរុញ​ឲ្យ​ញ៉ាំហ្វ្រីបែបនេះ ។

​ជា​ចុងក្រោយ អ្នក​នាំ​ក៏បាន​សម្តែង​ការងឿងឆ្ងល់​ថា ជនជាតិ​នោះ​ដើរ​ចែក​របស់​អីចឹងៗ​បែបនេះ ពុំ​ដឹងថា ពួកគេ​នឹងមាន​បំណង​អ្វី​នោះទេ មក​ប្រជាជន​ខ្មែរ​យើង ។ ហេតុនេះ អ្នកនាង​សូម​អំពាវ​នាង​ម្តង​ហើយ​ម្តងទៀត ដល់​ពុក​ម៉ែ​បងប្អូន ជាពិសេស​កូនៗ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា ៕ ចន្ទី​

spot_img
×