Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​គួរឲ្យ​ជឿ​! បុរស​ម្នាក់​នេះ​អាច​មាន​ទំនាក់ទំនង​មិនធម្មតា​ជាមួយ​ក្រពើ គាត់​អាច​ហែល​ទឹក​លេង​ជាមួយ​វា​បាន យ៉ាង​អស្ចារ្យ​ (មានវីដេអូ)

spot_img

អ្នកនេសាទ​ម្នាក់​នៅក្នុង​ប្រទេស​កូ​ស្តារី​កា (Costa Rica) មាន​ទំនាក់ទំនង​មិនធម្មតា​ជាមួយនឹង​​ក្រពើ​មួយ​ក្បាល​អស់​រយៈពេល ២០​ឆ្នាំ មកហើយ​។ ក្រពើ​មួយ​ក្បាល​ឈ្មោះ Pocho ប្រវែង ៥​ម៉ែត្រ​ ​បាន​ក្លាយ​ជា​មិត្ត​ដ៏​ល្អ​របស់​គាត់ បន្ទាប់ពី​គាត់​បាន​ជួយសង្គ្រោះ​វា​នៅ​ច្រាំង​ទន្លេ ដោយសារ​ត្រូវ​គេ​បាញ់​។​

​ដោយសារ​តែ​វា​ត្រូវរបួស បុរស​អ្នកនេសាទ​នោះ​ឈ្មោះ Chito បាន​ជួយ​សង្គ្រោះ​វា និង​មាន​យក​វា​មក​​មើលថែ​នៅផ្ទះ​របស់​គាត់​រហូតដល់​វា​ជា និង​មាន​សុខភាព​ល្អ​ដូច​ដើម​វិញ​។​

​នៅពេល​ក្រពើ Pocho បានជា​សះ​ដូចដើម​វិញ គាត់​ក៏​បាន​នាំ​វា​ទៅ​លែង​នៅ​កន្លែង​ដើម ដើម្បីឲ្យ​​វា​រស់នៅ​តាម​ធម្មជាតិ​របស់​វា​វិញ ប៉ុន្តែ​វា​បែរជា​ត្រឡប់មក​ផ្ទះ​របស់​លោក Chito វិញ​នៅ​ថ្ងៃ​បន្ទាប់​។​ ​ក្រពើ​នោះ​ប្រហែល​ជា​ដើរមក​ហើយ​។​

​នៅពេល​ឃើញ​វា​ត្រឡប់មកវិញ​ដូច្នេះ លោក Chito ក៏​បាន​យក​វា​មក​រស់នៅ​ជាមួយ និង​មាន​ទំនាក់ទំនង​ជាមួយ​វា​អស់​រយៈពេល ២០​ឆ្នាំ​។ លោក Chito និង​ក្រពើ​របស់គាត់ មាន​ទំនាក់​​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្នា ដោយសារតែ​គាត់ និង​វា​បាន​លេង​ហែល​ទឹក​ជាមួយ គ្នា​រាល់ថ្ងៃ​។​

​លោក​និយាយថា “​ខ្ញុំ​ចង់​ឲ្យ​ក្រ​ពើនោះ​វា​ដឹងថា ខ្ញុំ​ស្រឡាញ់​វា និង​គិត​ថា មិនមែន​មនុស្ស​ទាំងអស់​​សុទ្ធតែ​អាក្រក់​នោះទេ​។ ខ្ញុំ​ស្រឡាញ់​សត្វ​ទាំងអស់ ជាពិសេស​សត្វ​ដែល​ត្រូវរបួស​”​។​

​លោក Chito មិន​ដែល​គិតថា អំពើ​ល្អ​របស់​គាត់​បាន​ធ្វើឲ្យ​គាត់​មាន​ទំនាក់ទំនង​យ៉ាង​ស្និទ្ធ​ជាមួយ​​នឹង​ក្រពើ Pocho សោះ​។​

​ទោះយ៉ាងណា ក្រពើ Pocho បាន​ស្លាប់​កាលពី​ឆ្នាំ ២០១១ នៅ​អាយុ ៥០​ឆ្នាំ ដោយសារ​គ្រោះធម្មជាតិ​។ ចំនែក​លោក Chito វិញ​មាន ការ​ខូចចិត្ត​ជាខ្លាំង ដោយសារ​តែ​បាត់បង់​មិត្ត​ដ៏​កម្រ​របស់លោក​៕ សុភ័ក្ត្រ

​ប្រភព​៖ Good Times​

 

spot_img
×