Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករាយការណ៍​៖ ទា​ហ៊ាន​មី​យ៉ាន​ម៉ា​ចាប់រំលោភ​បូក​យ៉ាង​ឃោរឃៅ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​

spot_img

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ទា​ហ៊ាន​របស់​ប្រទេស​មី​យ៉ាន​ម៉ា បាន​ចាប់រំលោភ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ាង ក្នុង​កំឡុង​មាន​អំពើហិង្សា​ប្រឆាំងនឹង​ក្រុម​ជនជាតិភាគតិច​នេះ​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​។​

​អ្នកស្រី Pramila Patten តំណាង​ពិសេស​សំរាប់​កិច្ចការ​ផ្លូវភេទ​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ បានធ្វើ​ការអះអាង​បែបនេះ ក្រោយពេល​បានធ្វើ​ដំណើរ​ទៅ​ទស្សនៈកិច្ច​ស្រុក Cox’s Bazar ប្រទេស​បង់​ក្លា​ដេ​ស កន្លែង​ដែល មាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​ជាង ៦១០.០០០​សែន​នាក់​កំពុង​ជ្រកកោន​។​

​អ្នកស្រី​ថ្លែងថា អំពើ​ឃោរឃៅ​មួយចំនួន​ប្រឆាំងនឹង​ក្រុម​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ាង អាចជា​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​។​

​អ្នកស្រី​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​រដ្ឋធានី​ដា​កា (Dhaka)​ថា “​ខ្ញុំ​បានលឺ​រឿង​ដ៏​រន្ធត់​ជាច្រើន នៃ​ការចាប់រំលោភ និង​រំលោភ​បូក ហើយ​មាន​ស្ត្រី និង​ក្មេងស្រី​ជាច្រើន​បាន​ស្លាប់​ដោយសារ​ការចាប់រំលោភ​ទាំងនោះ​”​។​

“​ការសង្កេត​របស់ខ្ញុំ​បានចង្អុលបង្ហាញ​ពី​អំពើ​ឃោរឃៅ​ទូទាំងប្រទេស រួមមាន​អំពើហិង្សា​ផ្លូវភេទ​ប្រឆាំងនឹង​ស្ត្រី​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង និង​ក្មេងស្រី​”​។​

​អ្នកស្រី​ថ្លែងបន្ត​ទៀតថា ទម្រង់​នៃ​អំពើហិង្សា​ទាំងនោះ ដែល​ពួកយើង​បាន​ស្តាប់ឮ​ពី​ជនរងគ្រោះ រួមមាន​ការរំលោភ​បូក​ដោយ​ទា​ហ៊ាន​មី​យ៉ាន​ម៉ា​ជាច្រើន​នាក់ ការបង្ខំ​ឲ្យ​ស្រាត​ជា​សាធារណៈ និង​ទាសភាព​ផ្លូវភេទ​នៅក្នុង​ជំរុំ​យោធា​។​

​អ្នកស្រី​លើកឡើង​ទៀតថា “​ជនរងគ្រោះ​ដែល​នៅ​រស់រានមានជីវិត​មាន បាន​និយាយថា គាត់​ត្រូវបាន​ឃុំខ្លួន​ដោយ​កងកម្លាំង​មី​យ៉ាន​ម៉ា​អស់​រយៈពេល ៤៥​ថ្ងៃ ហើយ​ក្នុងកំឡុងពេល​ឃុំខ្លួន គាត់​ត្រូវបាន​ចាប់រំលោភ​ជាច្រើន​ដង​”​។​

​អំពើ​ហឹ​ង្សា​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន ប្រទេស​មី​យ៉ាន​ម៉ា​បាន​កើតឡើង​ចាប់តាំងពី​ខែកញ្ញា​មក ក្រោយពេល​ក្រុម​សកម្មប្រយុទ្ធ​របស់​រ៉ូ​ហ៊ីង​យ៉ា​បានធ្វើការ​វាយឆ្មក់​លើ​ប៉ុស្តិ៍​យាម​របស់​ទា​ហ៊ាន​មី​យ៉ាន​ម៉ា​ជាច្រើន​កន្លែង​។​

​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន មាន​ជនជាតិ​រ៉ូ​ហ៊ី​យ៉ា​ចំនួន​ប្រហែល ១​លាន​នាក់ ហើយ​ជនជាតិ​នេះ បានរស់នៅ​ក្នុង​រដ្ឋ​មួយ​នេះ​អស់​ជាច្រើន​ជំនាន់​មកហើយ​។ អំពើហិង្សា​បាន​បណ្តាល​ឲ្យ​ជនជាតិ​នេះ​រាប់សែន​នាក់ បាន​រត់​ភៀសខ្លួន​ចេញពី​តំបន់​កំណើត​របស់ខ្លួន ទៅ​ប្រទេស​បង់​ក្លា​ដេ​ស​៕ សុភ័ក្ត្រ​

 

spot_img
×