Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូកែ​មែន ! ឆ្កែ​មួយ​ក្បាល​នេះ​ចេះ​នាំ​គេ​ទៅ​ជីក​យក​ខ្មោច​ម្ចាស់​វា ក្រោយ​មហន្តរាយ​ភ្នំភ្លើង Guatemala (មានវីដេអូ)

spot_img

សុនក​មួយ​ក្បាល​ដែល​ពិតជា​ស្មោះស្ម័គ្រ​នឹង​ម្ចាស់​បាន​នាំ​ផ្លូវ​ក្រុម​សង្គ្រោះ​ទៅកាន់​ផ្ទះ​មួយ​ដែល​មាន​មនុស្ស ៨​នាក់ បាន​ស្លាប់ក្នុង ករណី​ផ្ទុះ​កម្អែរ​ភ្នំភ្លើង Volcan de Fuego នៅ Guatemala ។​

​ឆ្កែ​មួយ​ក្បាល​នេះ​បាន​នាំ​ផ្លូវ​ក្រុម​សង្គ្រោះ​ទៅកាន់​ផ្ទះ​ដែល​មាន​សាកសព​របស់​ម្ចាស់​វា​.

​តាម Exprees ដែល​ដកស្រង់​ព័ត៌មាន​ពី​ហ្វេ​ស​បុក​ឲ្យដឹងថា សុនក​ដែល​មាន​ពណ៌​សលាយ​ខ្មៅ​មួយ​ក្បាល​នេះ បាន​ទាក់ទាញ​អារម្មណ៍​ក្រុម​អ្នក​សង្គ្រោះ​រួច​បោល​នាំ​ផ្លូវ​ពួកគេ​ទៅកាន់​ផ្ទះ​របស់​ម្ចាស់​វា ដែល​ត្រូវ​បាន​កម្អែរ​ភ្នំភ្លើ​ងកប់ នា​ភូមិ SanJamie ស្ថិត​នៅ​កៀក​ក្បែរ​ភ្នំភ្លើង Volcan de Fuego ដែល​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ប្រទេស Guatemala ។​

​គណនី​ហ្វេ​ស​បុក ដែល​បង្ហោះ​រឿងនេះ​បានឲ្យដឹងថា ៖ “​សុនក​មួយ​ក្បាល​នេះ​បាន​នាំ​ផ្លូវ​ភ្នាក់ងារ​សង្គ្រោះ​ទៅដល់​ផ្ទះ​មួយ​។ នៅក្នុង​ផ្ទះ​នេះ​ពួក​គេ​រកឃើញ​សាកសព​មនុស្ស ៨​នាក់ ។ សុនក​មួយ​ក្បាល​នេះ បានបង្ហាញ​ការ​កើតទុក្ខ​ឥត​គណនា ហើយ​សំឡឹងមើល​គេ​លើក​សាកសព​ម្ចាស់​វា​ដោយ​ពុំ​ប៉ប្រិចភ្នែក​”​។​

​ភ្នំភ្លើង​បង្ហូ​រ​កម្អែរ ៕ សូ​យ​ន​

spot_img
×