Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន កាត់​ឫស​សីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​នៅ​វត្ត​ព្រះឥន្ទ​សាមគ្គី​ធម៌ នៅ​ស្រុក​អង្គស្នួល​

spot_img

​​កណ្តាល​ ៖ ​នៅ​ព្រឹក ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​កាត់​ឫស​សីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត ព្រះឥន្ទ​សាមគ្គីធម៌ ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

​សមិទ្ធផល​ដែល​នឹង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅថ្ថ្ងៃនេះ កើតចេញ​ពី​ការ​រួម​កម្លាំង​មហា​សាមគ្គី ជា​ធ្លុង​មួយ​របស់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ទាំង​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​ក្រោម​ការដឹកនាំ របស់​សម្តេច​ព្រះ​មង្គល​ទេព្វា​ចារ្យ វង្ស អានេ​តា ដែល​ជា​ព្រះ​គ្រូ​ចៅអធិការ បាន​ធ្វើឲ្យ​ទី​អារាម​នេះ មាន​ការរៀបចំ និង​កែលម្អ​ឲ្យមាន​ការរីកចម្រើន​ជា​បន្ត​បន្ទាប់ រួម​មាន​រោង​ឧបោសថ ១​ខ្នង កុដិ​ព្រះសង្ឃ ២​ខ្នង ផ្ទះបាយ ១ ខ្នង អាគារ​ប៉ុស្តិ៍​សុខភាព ១​ខ្នង និង​សមិទ្ធិផល​មួយចំនួនទៀត​។ ក្រៅពីនោះ ក៏​នៅ​មាន​សមិទ្ធិផល​ធំៗ​មួយចំនួនទៀត ក្នុងនោះ​មាន​ព្រះវិហារ ១​ខ្នង និង​អគារសិក្សា ១​ខ្នង កម្ពស់ ៣​ជាន់ មាន ១៨​បន្ទប់ និង​អគារ​អន្តេវាសិកដ្ឋាន ១​ខ្នង កំពុង​ដំណើរការ​សាងសង់ ក៏​ដូចជា​ផ្លូវ​បេតុង​ចូល​វត្ត ១​ខ្សែ ប្រវែង​ជិត ៤០០​ម៉ែត្រ ចាក់​ដី​ក្នុង​បរិវេណ​វត្ត ដោះស្រាយ​ថ្លៃ​ជាវ​ស្រះ​ទឹក​ប្រគេន​វត្ត និង​រៀបចំ​ប្រព័ន្ធ​លូ​ក្នុង​វត្ត ដែល​ជា​អំណោយ​របស់​សម្តេច តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម និង​ការខិតខំ​ប្រឹងប្រែង​របស់ សម្តេចព្រះ​សង្ឈ​រាជ ចៅអធិការ សប្បុរសជន ពុទ្ធបរិស័ទ​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​ដែល​បាន​ផ្តល់​នូវ​ជំនឿ​ជឿជាក់​រួបរួមសាមគ្គី​ក្នុង​ការកសាង​សមិទ្ទផល​នានា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង បំផុត​ចំពោះ​សុខដុម​នី​កម្ម​សាសនា​ដើម្បី​ធានា​ថា​កម្ពុជា​មិន​មាន​ជំលោះ​ជាតិ​សាសន៍ និង សាសនា​ណា​មួយ​កើតឡើង​ឡើយ​។ ទន្ទឹម​នឹង​នេះ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​នៅ​ប្រទេស​កម្ពុជា គឺមាន​២​និកាយ ដែលមាន ព្រះ​សង្ឈ​មក​ពី​គណៈ​មហានិកា​យ និង​ព្រះសង្ឃ​ធម្មយុត្ត​ក​និកាយ ដែល​និកាយ​ទាំងពីរ​នេះ​បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​កសាង​សង្គមជាតិ និង​អប់រំ​ទូន្មាន​ប្រជាពលរដ្ឋ​ឲ្យ​សាង​អំពើ​ល្អ និង​រួម​ស់​ជាមួយ​គ្នា​ប្រកប​ដោយ​ភាពសុខសាន្ត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ទី​វត្ត​ព្រះឥន្ទ​សាមគ្គី​ធម៌ គឺជា​កន្លែង​ដែល​បាន​បម្រើ​វិស័យ​ព្រះពុទ្ធសាសនា​ផង និង​បាន​ចូលរួម​ផ្តល់​នូវ​ការអប់រំ​ដល់​កូនចៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នេះ​បាន​យ៉ាង​ច្រើន​ផង​ដែរ​។ ដើម្បី​ជួយ​សម្រួល​និង​រួមចំណែក​កាត់បន្ថយ​ដល់​ការចំណាយ​ក្នុង​វត្ត​អារាម​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ក្រសួង​អប់រំ​ខេត្តកណ្តាល​បញ្ជូល​ឈ្មោះ​គ្រូ​ជាប់​កិច្ចសន្យា​ចំនួន​២៧​នាក់​នៅក្នុង​វត្ត​នេះ ទៅក្នុង​ក្របខ័ណ្ឌ​ពេញ​សិទ្ធ​នៅក្នុង​ក្រសួង​អប់រំ​ចាប់ពីពេលនេះ​ទៅ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×