Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គួរ​ឲ្យ​សរសើរ​! ស្ត្រី​បុគ្គលិក​ចិត្តធម៌ មើលថែ​និង​បំបៅ​ដោះ​ដល់​ទារក​ទើប​កើត​ម្នាក់ ត្រូវបាន​បោះបង់ចោល​ប្រៀប​ដូច​កូន​

spot_img

​ទារក​ម្នាក់​ដែល​ត្រូវបាន​រកឃើញ បន្ទាប់ពី​ម្តាយ​របស់​វា​បាន​បោះបង់ចោល នៅ​ខាងក្រៅ​ភោជនីយដ្ឋាន​អាហារ​លឿន​ដ៏​ល្បីឈ្មោះ​មួយ នៅក្នុង​ប្រទេស​ហ្វីលីពីន បានទទួល​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់ ពី​ស្ត្រី​បុគ្គលិក​ហាង ។​

​ទារក​ប្រុស​នោះ ត្រូវបាន​គេ​រាយការណ៍​ថា បាន​រកឃើញ​នៅ​ខាងក្រៅ​ហាង Jollibe នៅ Imus, Cavite និង​ត្រូវបាន​នាំយក​ចូលក្នុង​ហាង ដោយ​អ្នកយាម​ចរាចរណ៍​ម្នាក់ ។​

​ខណៈ​រង់ចាំ​អាជ្ញាធរ​សេវា​សង្គម​ក្នុង​តំបន់​មកដល់ សមាជិក​បុគ្គលិក​នៅ​ហាង​នោះ បានរួម​គ្នា​មើលថែ​ទារក​នេះ​យ៉ាង​យកចិត្តទុកដាក់ តាមរយៈ​ការផ្លាស់ប្តូរ​ក្រណាត់​កន្ទប​ឲ្យ​ទារក និង​រក្សា​កម្តៅ​ឲ្យ​វា​ផងដែរ ។​

​ស្ត្រី​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ម្នាក់ នៅក្នុង​ហាង​នេះ សូម្បី​រក្សា​ទារក​នេះ​មិន​ឲ្យ​ស្រែក​ឃ្លាន តាមរយៈ​ការ​បំបៅ​ដោះ​របស់​នាង​ទៀតផង ។​

Jesica Tan Verano បុគ្គលិក​ហាង Jollibee បាន​ចែករំលែក​រូបភាព​នៃ​ហេតុការណ៍​នេះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទទួល​ការចាប់អារម្មណ៍ កោតសរសើរ​ជាខ្លាំង ចំពោះ​ទង្វើ​ដ៏​ល្អ​របស់​បុគ្គលិក​នៅ​ទីនោះ ។​

Verano បាន​សរសេរ​នៅក្នុង​ចំណងជើង​រូប​ថា​៖ «​នរណាម្នាក់​ដែល​បាន​ទុក​ក្មេង​នេះ​នៅក្បែរ Jollibe នៅ Imus នោះ​អ្នកនោះ​នឹង​ទទួលខុសត្រូវ​ចំពោះ​ព្រះ ។ ទារក​នេះ​ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់​! ខ្ញុំ​ស្ទើរ​ទប់ទឹក​ភ្នែក​ពុំបាន ចំពោះ​ទង្វើ​របស់​ឪពុកម្តាយ​របស់​ក្មេង​នេះ ដែល​បាន​បោះបង់ចោល​ខ្លួន​ចោល​គ្មាន​ធម៌​មេត្តា​សូម្បី​បន្តិច​បែបនេះ​» ។​

​នាង​បាន​បន្ថែមថា​៖ «​នាយកដ្ឋាន​សុខុមាលភាព និង​អភិវឌ្ឍន៍​សង្គម (DSWD) នឹង​យក​ទារក​អភ័ព្វ​នេះ ប៉ុន្តែ ខ្ញុំ​ចង់បាន​កូន​នេះ​មក​ចិញ្ចឹម​!» ។​

Verano ត្រូវបាន​ដកស្រង់​សម្តី​ដោយនិយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ ABS-CBN ថា​៖ «​ទារក​ប្រុស​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា​វា​ទើបតែ​កើត ខណៈ​នៅតែមាន​ស្នាម​ឈាម​នៅលើ​ក្បាល​របស់​វា ។ វា​មើលទៅ​ទំនងជា​នរណា​បាន​លាង​សម្អាត​វា​យ៉ាង​ប្រញាប់ និង​បន្ទាប់មក ក៏បាន​យក​វា​មក​បោះបង់ចោល​នៅទីនេះ​» ។​

«​ពួកយើង​ពុំ​ដឹងថា​នរណា​បាន​រកឃើញ​ទារក​នេះ​ទេ ប៉ុន្តែ អ្នកយាម​ចរាចរណ៍​ម្នាក់​បាន​នាំយក​វា​ចូលក្នុង​ភោជនីយដ្ឋាន ។ អ្នកគ្រប់គ្រង​របស់​យើង​បាន​យក​ទារក​នេះ និង​បំបៅ​ដោះ និង​ព្រមទាំង​លាង​សម្អាត​ឲ្យ​វា​យ៉ាង​ល្អ​» ។​

​អាជ្ញាធរ​ក្នុង​តំបន់ នៅពេលនេះ បាន​កំពុង​ធ្វើ​ព្យាយាម​កំណត់​ទីកន្លែង​របស់​ឪពុកម្តាយ ខណៈ​ទារក​នេះ​នៅតែ​ស្ថិតក្រោម​ការមើល​ថែ​រប​ស់ DSWD ៕ ចន្ទី​

spot_img
×