Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មឹក​ដ៏​ធំ​ធ្វើការ “​ប្រមាញ់​”​អ្នក​មុជទឹក​នៅ​បាតសមុទ្រ ប្រសិន​គ្មាន​គ្នា​ទៅ​ជាមួយ​នោះ​ប្រហែលជា​…

spot_img

​ថ្មីៗ​នេះ អ្នក​និយម​មុជទឹក​នៅ​បាតសមុទ្រ​ម្នាក់​ឈ្មោះ Eli Wolpin បាន​ឆ្លងកាត់​នូវ​ការ​ភ័យ​ស្ទើ​ជ្រុះស​ក់​គ្រា​ដែល​មុជ​ចុះ​ទឹកសមុទ្រ​នៅ​តំបន់​ងងឹត នា British Columbia ប្រទេស​កាណាដា ។​

​តាម​ព័ត៌មាន​ដែល​បង្ហោះ​ផ្សាយ​ឲ្យដឹងថា នៅពេលដែល Eli មុជ​ចុះ​ទៅ​ក្នុង​តំបន់​សមុទ្រ​ងងឹត ស្រាប់តែ​ត្រូវ​មឹក​យក្ស​ដ៏​ធំ​មួយ​សម្លឹង​ឃើញ​និង​តាមដាន ។ វា​គិតថា Eli គឺជា​ចំណី​យ៉ាង​ឆ្ងាញ់​របស់​វា ។​

​នៅពេលដែល Eli ពុំ​ទាន់​យល់​ពី​រឿង​អ្វី​ផង​នោះ មឹក​មួយ​ក្បាល​នេះ​បាន​ហែល​សំដៅ​យ៉ាង​លឿន រួច​ចូល​កៀក​គាត់ ។ បន្ទាប់​មក​វា​បាន​ប្រើ​ប្រ​ម៉ោយ​របស់​វា​ហ៊ុម​ព័ទ្ធ​រាងកា​យទាំង​មូល​របស់ Eli ។​

​រហូតទល់​ពេល​ដែល​មឹក​យក្ស​នេះ​ចាប់ផ្តើម​ក្របួច​ជាប់​ក្បាល​របស់​គាត់ ទើប​គាត់​ភ្ញាក់ខ្លួន ស្វែងរក​វិធី​រំដោះ​ខ្លួន​ចេញ ។​

​សំណាង​ល្អ​ណាស់​ដែល Eli បាន​មុជទឹក​ចុះ​សមុទ្រ​ងងឹត​ជាមួយ​មិត្តភក្តិ​ដទៃទៀត ។ យ៉ាងនេះ​ក្តី​ពួកគេ​ត្រូវ​ចំណាយ​ពេលវេលា​មួយ​ដើម្បី​ធ្វើការ​តតាំង​ជាមួយប្រ​ម៉ោយ​ដែល​មាន​ថាមពលដ៏​ខ្លាំង​របស់​មឹ​កនេះ ។​

​ទិដ្ឋភាព​ដែល Eli ត្រូវ​មឹក​យក្ស​ប្រមាញ់​ជាប់ បាន​ធ្វើឲ្យ​មនុស្សម្នា​ភ្ញាក់ផ្អើល​ព្រោះ​ពុំ​នឹក​ស្មាន​ដល់ ។​

​ឥឡូវ​ពួកគេ​បាន​យល់​ច្បាស់​ពី​កម្លាំង​ដ៏​ខ្លាំងក្លា​របស់​ពួក​មឹក​យក្ស​នេះ ។ វា​ពុំ​ខុស​អ្វី​នឹង​ពពួក​ថ្លាន់​ធំៗ​នៅ​អា​ម៉ា​ហ្សូ​ន​ឡើយ ៕ ចន្ទ្រា​

spot_img
×