Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កីឡាករ​បាល់បោះ​នេះ​ចិត្តសាហាវ​មែន​! ដាល់​អាជ្ញាកណ្តាល​១​ដៃ​​​​កណ្តាល​មុខ​ឡើង​ដាច់​ផ្ងារ ព្រោះ​ខឹង​… (​វីដេអូ​)

spot_img

​សិស្ស​ប្រុស​ម្នាក់​មកពី​សាធារណរ​ដ្ឋ​កុង​ហ្គោ ដែល​បាន​ដាល់​អាជ្ញាកណ្តាល​១​ដៃ​ចំ​កណ្តាល​មុខ​ឡើង​ដាច់​ផ្ងារ​ទៅនឹង​ដី ក្នុងអំឡុង​ការប្រកួត​បាល់បោះ នៅ​វិទ្យាល័យ​មួយ បាន​ស្ម័គ្រចិត្ត​ដកខ្លួន​ចេញពី​កម្មវិធីសិក្សា​របស់ខ្លួន​ហើយ និង​ឥឡូវនេះ ក៏បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​កំណើត​របស់គាត់​វិញ​ផងដែរ ។​ 

​សិស្ស​ប្រុស​ផ្លាស់ប្តូរ​ការសិក្សា​នេះ បាន​កំពុង​លេង​បាល់បោះ​ឲ្យ​សាលា​វិទ្យាល័យ Nobeoka Gakuen នៅក្នុង​ខេត្ត Miyazaki ដែល​ឈ្មោះ​របស់គេ​ពុំ​ត្រូវបាន​បញ្ចេញ​នៅក្នុង​របាយការណ៍​មន្ត្រី បានបង្ហាញ​នូវ​អ្វីដែល​ត្រូវបាន​គេ​ចាត់ទុកថា​អ្នកលេង​អន់​បំផុត បន្ទាប់ពី​រូបគេ​បានធ្វើ​សកម្មភាព​ដល់​អាជ្ញាកណ្តាល​១​ដៃ​ចំ​កណ្តាល​មុខ​យ៉ាង​មួយ​ទំហឹង ក្នុងករណី​ហៅ​រូបគេ​ចេញ​ក្រៅ ដោយសារតែ​រូបគេ​បានធ្វើ​កំហុស​មួយ​ក្នុងអំឡុងពេល​នៃ​ការប្រកួត​ជាមួយ​ក្រុម​មកពី​សាលា​វិទ្យាល័យ Ohori នៅក្នុង​ខេត្ត Fukuoka កាលពី​សប្តាហ៍​មុន ។​

​អាជ្ញាកណ្តាល​និយាយថា គាត់​ត្រូវបាន​ដាល់​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ដែល​រហូត​ពេទ្យ​ដេរ ៨ ថ្នេរ ។ ទោះយ៉ាងណា ជំនួស​ឲ្យ​ការចោទប្រកាន់​សិស្ស​នេះ​ប្រើ​អំពើ​ហិ​ស្សា គាត់​បាន​បំភ្លេច​រឿងនេះ​ចោល បន្ទាប់ពី​សិស្ស​នេះ​បានចេញ​សុំទោស​នូវ​អ្វីដែល​រូបគេ​បាន​ប្រព្រឹត្ត នៅ​ចំពោះមុខ​អាជ្ញាធរ ។​

​ទង្វើ​របស់​សិស្ស​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឱកាស​របស់​ក្រុម ក្នុងការ​ប្រកួត​បាល់បោះ​ថ្នាក់ជាតិ​ជប៉ុន​នៅ​ថ្ងៃទី​២៣ ខែសីហា បន្ទាប់ពី​បានឈ្នះ​ជើងឯក​នៅ​ខេត្ត Miyazaki ក្នុង​ខែឧសភា ។ ប៉ុន្តែ បន្ទាប់​ហេតុការណ៍ សាលា​បានប្រកាស​ជា​ផ្លូវការ​ពី​ការដកខ្លួន​ចេញ​របស់​ពួកគេ​សម្រាប់​ការប្រកួត ហើយ​ថា កីឡាករ​របស់​ពួកគេ​នឹង​សម្រាក​នៅផ្ទះ នៅក្នុង​ខែសីហា ។ នេះ​បើ​យោងតាម SoraNews24 ។​

​វិទ្យាល័យ Nobeoka Gakuen ក៏បាន​ប្រកាសថា ពួកគេ​នឹងមិន​លេង​កីឡា​ណាមួយ ប្រកួត​នឹង​នឹង​សាលាដ​ទៃទៀត​ទេ ក្នុង​រយៈពេល​៣​ខែ​បន្ទាប់ ។​

​ពួកគេ​ក៏មាន​គម្រោងការណ៍​ជួល​គ្រូបង្វឹក​ចេះ​និយាយ​ភាសា​បារាំង ដើម្បី​ជួយ​ដល់​សិស្ស​ផ្លាស់ប្តូរ​ដទៃទៀត មកពី​សាធារណៈ​កុង​ហ្គោ ដែល​កំពុង​ជា​ក្រុម​បាល់បោះ​ទាំង​បុរស និង​នារី​របស់​សាលា ដើម្បី​ជួយ​ដល់​ពួកគេ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ។​

​ចំណែក​គ្រូបង្វឹក​របស់​ក្រុម​នេះ ទន្ទឹម​នោះ​ផងដែរ ត្រូវបាន​ដកចេញ​ពី​តួនាទី​របស់គាត់​ជា​ផ្លូវការ និង​ក៏​ត្រូវបាន​ព្យួរ​តួនាទី​របស់គាត់ ក្នុងនាម​ជា​គ្រូ​អស់​រំ​សុខភាព និង​កាយសម្ព័ន្ធ ផងដែរ ៕ ឧ​ត្ត​ម​

spot_img
×