Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ជប៉ុន​ម្នាក់​ស្លាប់​សង្ស័យ​ខ្យល់គរ នៅក្នុង​សណ្ឋាគា​រការ​ស៊ីណូ​ហ្គូ​ឌេ​ន​ហ្គា​ឡា​ក់​ស៊ី ក្រុង​បាវិត​

spot_img

​ស្វាយរៀង​៖ ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​មាន​តួនាទី​ជា​នាយករង​រោងចក្រ​TAKISADA​ព្រៃផ្តៅ​ក្រុង​បាវិត​បាន​ស្លាប់​ដោយសា​រ​មាន​ជម្ងឺ​ប្រចាំកាយ​នៅក្នុង​សណ្ឋាគារ​ការ​ស៊ីណូ​ហ្គូ​ឌេ​ន​ហ្គា​ឡា​ក់​ស៊ីកាល​ថ្ងៃទី​២៥​ខែមិថុនា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​។​

​មន្ត្រីនគរបាល​ក្រុង​បាវិត​បានឲ្យដឹងថា ៈក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​បុគ្គលិក​កាស៊ីណូ​ហ្គូ​ឌេ​ន​ហ្គា​ឡាក់​ស៊ី​រាយការណ៍​មក​ថា​នៅ​ជាន់​ទី​០៩​បន្ទប់​លេខ​៩២៣​នៃ​សណ្ឋាគារ​កាស៊ីណូ​ហ្គូ​ឌេ​ន​ហ្គា​ឡាក់​ស៊ី​ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង មាន​ជនបរទេស​ម្នាក់​បាន​ស្លាប់​។​ក្រោយពេល​ទទួលព័ត៌​សមត្ថកិច្ច​ផែន​អន្តោរប្រវេសន៍​បា​ន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​, ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សង្កាត់​បាវិត , ការិ​-​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​,​ការិយាល័យ​-​ព្រហ្មទណ្ឌ​ខេត្ត​,​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត លោក ធី សុភ​ត្រា គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ បង្អែក​ជី​ភូ និង​ដោយ​មាន​ការសម្របសម្រួល​ពី​លោក ផាន់ រតនា ព្រះរាជអាជ្ញា​រង​នៃ​សា លា​ដំបូង​ខេត្ត​ស្វាយរៀង​នៅ​ម៉ោង​១១​និង​៣០​នាទី សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ​សាកសព​។​

​ប្រភព​ដដែល​បន្ត​ថា​ជ​ន​រងគ្រោះ​ឈ្មោះ​OZEKI HIROYUKI​ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ (​ជនជាតិ​ជប៉ុន​) មុខរបរ​នាយករង​រោងចក្រ​TAKISADA(​ព្រៃ​ផ្ដៅ​)​បាន​មក​ជួល​បន្ទប់​ខាងលើ​ស្នាក់នៅ​។​ក្រោយ​ពេល​សមត្ថកិច្ច និង​គ្រូពេទ្យ​ពិនិត្យ​សាកសព​រួច​បាន​សន្និដ្ឋាន​ថាៈ​សព​ស្លាប់​នៅវេលា​ម៉ោង​ប្រហែល​០៤​ទៀប​ភ្លឺ​ដោយសារ​ជំងឺ​(​ខ្យល់គរ​)​។​

​បច្ចុប្បន្ន​ដោយ​មាន​ការ​ឯកភាព​លោក ផាន រតនា ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត​សាកសព​ត្រូវបាន​ក្រុមហ៊ុន​ជួល​រថយន្ដ​ដឹកយក​ទៅ​រក្សាទុក​នៅ​ភ្នំពេញ​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ប្រទេស​ជប៉ុន ៕ ​វ៉ៃកូ​

spot_img
×