Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន​តម្លៃ​ប្រមាណ​ជា​២​លាន​ដុល្លារ ត្រូវ​ដុត​បំផ្លាញចោល​

spot_img

​ភ្នំពេញ​៖ គ្រឿងញៀន ចំនួន​៦៤,១៩១​ក្រាម តម្លៃ​ប្រមាណ​ជា​២​លាន​ដុល្លារ ត្រូវ​ដុត​បំផ្លាញចោល នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ​នៅ​មជ្ឍមណ្ឌល​កោះ​ពេជ្រ ក្នុងឱកាស​វិវា​អន្តរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ វិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ “​ចូលរួម​ទាំងអស់គ្នា ដើម្បី​ជីវិត និង​សហគមន៍​គ្មន​គ្រឿងញៀន​” បាន​ធ្វើឡើង​ក្រោម​អធិបតី នាយ​ឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។​

​នាយ​ឧត្ដមសេនីយ៍ កែ គឹមយ៉ាន បាន​អំពាវនាវ​គ្រប់​អាជ្ញាធរ​មូលដ្ឋាន គ្រឹះស្ថានសិក្សា និង​ប្រជាពលរដ្ឋ​ព្រមទាំង​ប្រជាពលរដ្ឋ ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ វិស័យ​ឯកជន សាសនា បន្ត​យកចិត្តទុកដាក់ ដើម្បី​បន្ត​រក្សា​ការពារ ជីវភាព​រស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាពលរដ្ឋមាន​សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ របស់​ប្រទេសជាតិ​យើង យើង​ត្រូវ​ចូលរួម​ទប់ស្កាត់​គ្រឿងញៀន​នៅ​តាម​សហគម​ន៏​ឲ្យបាន​ល្អ​ប្រសើរ​ដើម្បី​សង្គម ប្រទេសជាតិ​ចាក​ផុត​ពី​ក្តីវិនាស បំផ្លាញ​ដោយសា​គ្រឿងញៀន​។​

​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន មានប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ​ថ្ងៃទី​២៦​មិថុនា ជា​ថ្ងៃ​ដែល​មហាសន្និបាទ​អង្គការ​សហ​ប្រជាតិ​ឆ្នាំ​១៩៨៧ សម្រេច​កំណត់​យក​សម្រាប់​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ​ផ្សេងៗ ដើម្បី ដាស់តឿន និង​ក្រើនរំលឹក​ដល់​ជន​គ្រប់​រូប​ឲ្យ​យល់ដឹង​ពី​ផល​បះ​ពាល់ និង​គ្រោះ​ថ្នាក់​នានា ដែល​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​បំផុល​ស្មារតី ក៏​ដូច​អំពាវនាវ​ឲ្យ​យកចិត្តទុកដាក់​នឹង​ចូលរួម​យ៉ាង​សកម្ម​ថែមទៀត ក្នុង​គ្រប់​សកម្មភាព​ដែល​គាំទ្រ​ដល់​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ទាំង​ដោយផ្ទាល់​និង​ប្រយោល​។ ដូច្នេះ ក្នុងនាម​ប្រទេស​សមាជិក​អង្គការ​សហ​ប្រជាតិ កម្ពុជា បាន​ចូលរួម និង​គាំទ្រ​យ៉ាង​ពេញទំហឹង​គ្រប់​យុន្តការ​និង​សកម្មភាព ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ អនុតំបន់ តំបន់ និង​អន្តរជាតិ ។​លោកនាយ​ត​ឧត្តមសេនីយ៍ បាន​បន្តថា ការ​ប្រារព្ធ​ទិវា​ដ៏​មាន​អត្ថន័យ​ថ្ងៃនេះ គឺ​ការបង្ហាញឲ្យឃើញ​កាន់​តែ​ច្បាស់ ពី​ឆន្ទៈ​ដ៏​មោះមុត និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ដឹកនាំ​របស់​សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​តស៊ូ​យ៉ាង​ប្តូរផ្តាច់ បង្ការ​ទប់ស្កាត់ ​និង​បង្ក្រាប់​ឲ្យ​ខាន​តែ​បាន នូវ​រាល់​បញ្ហា ក៏​ដូច​ជា​បទល្មើស​ដែល​មាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។​

លោកមាន ចាន់យ៉ាដា អភិបាលរងសាលារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ផែនការយុទ្ធសាស្ត្រពហុវិស័យ របស់អាជ្ញាអរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺយើងបានធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋទូទៅបានចំនួន ៩.៦៤០.០២១នាក់ ដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាដើម្បីឲ្យមានការភ្ញាក់រំលឹកបញ្ជូនកូនចៅ ដែលប្រើប្រាស់គ្រឿងញៀន ទៅរកសេវាព្យាបាល និងស្តារនីតិសម្បទា ឲ្យបានទាន់ពេលវេលា ។ បានរកឃើញ និងកត់ត្រាចំនួនអ្នកប្រើគ្រឿងញៀន ចំនួន ១៨.១០៤នាក់ ដែលចំនួននេះមានការថយចុះ ប្រមាណ ១២,២០% បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ។ បានផ្តល់ការព្យាបាល និងស្តារនីតិសប្បទា ដល់អ្នកញៀនគ្រឿង ញៀន ចំនួន១៥.៧៩៦នាក់ គឺស្មើនឹង ៨៧,២៥% នៃអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន ដែលយើងបានរកឃើញ ។ បានបង្ក្រាបបទល្មើស ដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀន ចំនួន ៨.១៧៣ ករណី ចាប់ខ្លួនជនសង្ស័យបានចំនួន ១២.៨០០នាក់ និងរឹបអូសគ្រឿងញៀនគ្រប់ប្រភេទ (រួមទាំងកញ្ជាក្រៀម) បានចំនួន ២៩៦គីឡូ និង៥២១ក្រាម ។
លោក បានបន្តថា គណៈកម្មការ និងអនុគណៈកម្មការជំនាញ ចំនួន ៩ បានចាត់ចែង ដឹកនាំ និងសម្របសម្រួល ដោយអនុវត្តក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០១៨ កន្លងមកនេះ សម្រេចបាននូវលទ្ធផល គួរជាទីមោទនៈ រួមមាន យើងបានធ្វើការផ្សាយអប់រំ ដល់ប្រជាពលរដ្ឋទូទៅ បានចំនួន១.៦៣៨.៤៩៤នាក់ ដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាដើម្បីឲ្យមានការភ្ញាក់រំលឹក បញ្ជូនកូនចៅ ដែលប្រើប្រាស់គ្រឿងញៀន ទៅរកសេវាព្យាបាល និងស្តារនីតិសម្បទា ឲ្យបានទាន់ពេលវេលា ។ បានរកឃើញ និងកត់ត្រា ចំនួនអ្នកប្រើគ្រឿងញៀន ចំនួន ៩.៣៦៤នាក់ ។ បានផ្តល់ការព្យាបាល និងស្តារនីតិសម្បទា ដល់អ្នកប្រើប្រាស់គ្រឿងញៀន ចំនួន ៧.០៥៦នាក់ គឺស្មើនឹង ៧៥,៣៥% នៃអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន ដែលយើងបានរកឃើញ ។ បានបង្ក្រាបបទល្មើស ដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀន ចំនួន ២.៨៧០ករណី ចាប់ខ្លួនជនសង្ស័យបានចំនួន ៩៣គីឡូ ១៩៩ក្រាម ។

លោក​សៀង សុខ ព្រះរាជអាជ្ញារង​អម​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជា​គណៈកម្មការ​បំផ្លាញ​គ្រឿងញៀន បានមានប្រសាសន៍ថា ការដុត​បំផ្លាញ​គ្រឿងញៀន នា​ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំ​គ្រឿងញៀន​នា​ថ្ងៃនេះ រួមមាន វត្ថុតាង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាដំបូង​ខេត្ត​កណ្តាល ដែល​គណៈកម្មការ​យើងខ្ញុំ​បាន​រៀបចំ​រួចជាស្រេច តាម​លក្ខណៈ បច្ចេកទេស និង​សុវត្ថិភាព នៅ​ចំពោះ​មុខ​គណៈអធិបតី និង​អង្គពិធី បាន​ដកហូត​ចេញពី​៖
-​សំណុំរឿង ព្រហ្មទណ្ឌ​ចំនួន ៩​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មាន​គ្រឿងញៀន​សរុប​ចំនួន ៦៣​គី​ឡូ ៧៨៥​ក្បៀស ៦៦​ក្រាម ។​
-​សំណុំរឿង ព្រហ្មទណ្ឌ​ចំនួន ១១០ របស់​សាលាដំបូង​ខេត្ត​កណ្តាល ដែល​មាន​គ្រឿងញៀន សរុប​ចំនួន ៤៣២,៥៤​ក្រាម ។​
-​គ្រឿងញៀន​សរុប​ដែល​ត្រូវ​ដុត​បំផ្លាញ នៅក្នុង​អង្គពិធី​នេះ មាន​ចំនួន ៦៤​គី​ឡូ ១៩១​ក្បៀស​២​ក្រាម ។

​លោក​សៀង សុខ  បាន​ថ្លែងថា​បរិមាណ​គ្រឿងញៀន​ច្រើន​សន្ធឹកសន្ធាប់​ខាងលើនេះ គឺ​ពួក​ក្រុម​ឧក្រិដ្ឋជន​បាន​យក​គ្រឿងញៀន ធ្វើ​ជា​មុខរ​បរជំ​នួន​របស់​ពួកគេ ហើយ​គ្រឿងញៀន​នេះ​បាន​ពង្វក់ស្មារតី អូសទាញ​ដល់​ជនស្លូតត្រង់ ដែល​បាន​ប្រើប្រាស់ ដោយ​ខុសច្បាប់ ជាពិសេស​ក្នុង​ស្រទាប់​យុវវ័យ​បណ្តាល​ឲ្យ​ខូចសុខភាព និង​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ដូចជា អំពើ​ឃាតកម្ម ចាប់ជំរិត រំលោភ​សេពសន្ថវៈ លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិ ​ក្រុម​បងតូច​បងធំ អំពើហិង្សា​ក្នុង​គ្រួសារ បង្ក​ភាពអសន្តិសុខ និង​ធ្វើឲ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ ​និង​របៀបរៀបរយ​ជាច្រើន​ក្នុង​សង្គម​ជាតិ​។ ចំណែក​សមត្ថកិច្ច​របស់​យើង ទាំង​មន្ត្រី​នគរបាល មន្ត្រី​កងរាជអាវុធហត្ថ អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង​អយ្យការ តុលាការ មិន​យោគយល់ ឬ​អត់ឱន​ឲ្យ​ជន​ទាំងឡាយ​ណា ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ទាំងអស់នេះ តុលាការ ​និង​ផ្តន្ទាទោស​ជនល្មើស​យ៉ាង​ម៉ឺងម៉ាត់ តាម​បញ្ញត្តិ​ច្បាប់​ជា​ធរមាន​។​

​លោក​បាន​បន្តថា កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ គណៈកម្មការ​ធ្លាប់បាន​ធ្វើ​ការដុត​បំផ្លាញ គ្រឿងញៀន អស់​មួយចំនួន​ធំ​វត្ថុតាង​គ្រឿងញៀន​ដ៏​ច្រើន ដែល​នឹង​ត្រូវ​ដុត​បំផ្លាញ​ក្នុង​ពេល​នេះ គឺ​ជា​ទ្ធ​ផល​ដែល​សមត្ថកិច្ច បាន​បង្ក្រាប និង​ចាប់​យក​នៅក្នុង​ឆ្នាំ​២០១៧ ហើយក៏​ជា​លទ្ធផល នៃ​ការអនុវត្ត ផែនការ​ស្តីពី យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ខុសច្បាប់ លើក​ទី​២ និង​ទី​៣ ឆ្នាំ​២០១៨ ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ ហើយ​សកម្មភាព​ទាំងអស់នេះ គឺជា​ព្រឹត្តិការណ៍ ដ៏​ធំ​លើក​ទី​៣ ដែល​បង្ហាញ ឲ្យ​សាធារណជន ​និង​ប្រជាពលរដ្ឋ បានឃើញ​ថា សមត្ថកិច្ច​បាន​ធ្វើការ​ដុតបំផ្លាញ វត្ថុតាង​ជាច្រើន ដែល​បាន​បង្ក្រាប​បាន នា​ពេលកន្លងមក ។

​លោក​បាន​បញ្ជាក់ថា “​មាន​មាតិជា​ច្រើន​បាន​លើកឡើង​ថា សមត្ថកិច្ច បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ហើយ​មិនដឹង​ជា​យក​ទៅ​ណា​? ​នេះ​គឺជា​សា​ឆ្លើយតប និង​ជា​សកម្មភាព ដែល​បង្ហាញឲ្យឃើញ​វត្ថុតាង​គ្រឿងញៀន ដែល​បង្ក​ហានិភ័យ និង​ភាព​អន្តរាយ ​ត្រូវ​បាន​ដុត​បំផ្លាញចោល​នាំ​ឱកាស​​តិ​វា​គ្រឿងញៀន​អន្តរជាតិ​លើក​ទី​១៩ ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ ។​

​បរិមាណ​គ្រឿងញៀន​ដ៏​ច្រើន​នេះ ប្រសិនបើ​យើង​បង្ក្រាប​មិន​ទាន់​ពេល​នោះ វា​បង្ករ​ផលប៉ះពាល់ ដល់​សុភាព​ប្រជាពលរដ្ឋ​ជាបិសេស​ក្នុង​ស្រទាប់​យុវវ័យ រាប់ពាន់​នាក់​ហើយ​បើ​គិត​ជា​ទឹកប្រាក់ មាន​ប្រមាណ​ជាង ២​លាន​ដុល្លារ​អាមេរិក​” ៕ ដោយ​៖​កូឡាប​

     

spot_img
×