ឧត្តរមានជ័យ៖ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តឧត្តរមានជ័យ បានចាប់ខ្លួនស្ត្រីម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទ យ៉ាម៉ាគ្រាប់ចំនួន ១២២គ្រាប់ និងប្រភេទថ្នាំម៉ាទឹកកកចំនួន ៦២កញ្ចប់ និងបានបញ្ជូនជនសង្ស័យ ទៅការិយាល័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធីច្បាប់។
សូមបញ្ជាក់ថា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០និង២៣នាទី ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ សហការជាមួយ កម្លាំងជំនាញខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក ថោង សាមិ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចុះបង្ក្រាបករណីជូញដូរ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ មួយករណី ស្ថិតនៅត្រង់ចំណុចលូទឹកស្អុយ ក្នុងភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដកហូតបានវត្ថុតាង មានប្រភេទថ្នាំយ៉ាម៉ា គ្រាប់ពណ៌ផ្កាឈូកចំនួន ៤០គ្រាប់ពីជនសង្ស័យឈ្មោះ លឿង សុភាព ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានកូនក្នុងបន្ទុកចំនួន ៤នាក់ ដោយអនុវត្តន៍ការងារជំនាញ រហូតជនខាងលើ បានឆ្លើយសារភាព និងបាននាំសមត្ថកិច្ចយើង ទៅចង្អុលបង្ហាញកន្លែងលាក់គ្រឿងញៀន មួយកន្លែងទៀតឃើញ មានប្រភេទថ្នាំយ៉ាម៉ាគ្រាប់ចំនួន ៧២គ្រាប់បន្ថែមទៀត និងប្រភេទថ្នាំម៉ាទឹកកកក្រាមពណ៌ស ចំនួន ៦២កញ្ចប់ សរុបទាំងអស់ដកហូតវត្ថុតាងករណីខាងលើ បានប្រភេទយ៉ាម៉ាគ្រាប់ចំនួន ១២២គ្រាប់ និងប្រភេទថ្នាំម៉ាទឹកកកចំនួន ៦២កញ្ចប់ និងបានបញ្ជូនជនសង្ស័យ ទៅការិយាល័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធីច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ