Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយពី​ចាក់​ប្តី​របួសធ្ងន់​

spot_img

កំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយពី​ស្ត្រី​ជា​ជនសង្ស័យ​រូបនេះ​យក​កាំបិត​ចុង​ស្រួច (​កាំបិត​ចិតបន្លែ​)​ចាក់ទៅលើ​ប្តី​របស់ខ្លួន​បណ្តាលអោយ​របួសធ្ងន់​។ ស្ត្រី​ដៃ​ឆៅ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​ឈ្មោះ​សុខ ធីតា អាយុ​២៥​ឆ្នាំ រីឯ​បុរស​ជា​ប្តី​រងគ្រោះ​ឈ្មោះ​អៀង ណា​វីន អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បានអោយដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ បុរស​ជា​ប្តី​ស្រវឹងស្រា​ហើយ​បាន​រករឿង​ប្រពន្ធ​រឿង​ទិញ​ម្ហូប​ច្រើន ហើយ​បាន​បង្ករ​ទៅជា​ជម្លោះ​ស្រែក​តឹង​ស​សៃ​ក​ដាក់គ្នា​និង​ឈានទៅដល់​ការប្រតាយប្រតប់គ្នា​ទៀតផង​។​

​ហេតុការណ៍​នោះ​ស្ត្រី​ជា​ប្រពន្ធ​ស្រវា​បាន​កាំបិត​ចិតបន្លែ​ចាក់ទៅលើ​បុរស​ជា​ប្តី​ត្រូវ​ចំពោះ​ផ្នែក​ខាងឆ្វេង​បណ្តាលអោយ​រងរបួស​តែម្តង​។ ក្រោយពេល​កើតហេតុ​ស្ត្រី​សង្ស័យ​ជា​ប្រពន្ធ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​ចាត់ការ​ទៅតាម​និតិ​វី​ធី ៕ ដោយ​៖ ចៅ សន

 

spot_img
×