Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹក​នេះ កប៉ាល់​ដឹក​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត ៤ ពាន់​នាក់ ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ នាវា ឬ​កប៉ាល់​ដឹក​ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជិត ៤ ពាន់​នាក់ ឈ្មោះ GENTING DREAM បាន​ចូល​ចត​នៅ​កំពុងផែ​អន្តរជាតិ​ក្រុងព្រះសីហនុ វេលា​ម៉ោង ៨ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ដំណើរ​ធ្វើ​ទស្សនកិច្ច​រយៈពេល​១​ថ្ងៃ មកកាន់​ប្រទេស​កម្ពុជា​។​

​លោក​វរសេនីយ៍ឯក កៅ សា​រ៉ា​ណា នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ បានឲ្យដឹងថា នាវា​ទេសចរណ៍​ខាងលើ​នេះ​សញ្ជាតិ BAHAMAS មាន​បណ្តោយ​៣៣៥,៣៥​ម៉ែត្រ និង​ទទឹង​៣៩,៧០​ម៉ែត្រ​។ ហើយ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ធ្វើដំណើរ​តាម​នាវា​នោះ​សរុប​ចំនួន​៣៦៧៤​នាក់ ស្រី​២០៤៩​នាក់ និង​មាន​២១​សញ្ជាតិ​។ នាវា​ទេសចរណ៍​នេះ មាន​នាវិក​សរុប​ចំនួន​១៨៣១​នាក់ ស្រី ៥៤៩​នាក់ និង​មាន​៣៣​សញ្ជាតិ​។​

​លោក​វរសេនីយ៍ឯក កៅ សា​រ៉ា​ណា លោក​បន្តថា មុន​ធ្វើដំណើរ​មក​ដល់​ប្រទេស​កម្ពុជា នាវា​ទេសចរណ៍​ខ្នាត​យក្ស​ឈ្មោះ GENTING DREAM បាន​ដឹក​ភ្ញៀវទេសចរ​បរទេស​ទាំង​នោះ ចេញពី​កំពង់ផែ​ប្រទេស​ម៉ាឡេស៊ី ហើយ​ចូលមក​ដល់​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះ​សីហនុ នៅ​ម៉ោង ៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។​

លោក​បន្តថា នាវា​ទេសចរណ៍​ខាងលើនេះ នឹង​ចាកចេញ​ពី​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ នៅ​ម៉ោង​៧​ល្ងាច​ថ្ងៃ​ដដែល​នេះ រួច​បន្ត​ដំណើរ​ឆ្ពោះ​ទៅកាន់​ប្រទេស​ថៃ​ទៀត​។​

​លោក​វរសេនីយ៍ឯក កៅ សា​រ៉ា​ណា បានឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា សញ្ជាតិ​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើដំណើរ​តាម​នាវា​ទេសចរណ៍ GENTING DREAM​ច្រើនជាងគេ គឺ​ភ្ញៀវ​សញ្ជាតិ​សាំង​ហ្គា​ពួ​រមាន​ចំនួន​១០៣០​នាក់​- សញ្ជាតិ​ឥណ្ឌូនេស៊ី​ចំនួន​៩៣៥​នាក់ – សញ្ជាតិ​ម៉ាឡេស៊ី​ចំនួន​៦៨៣​នាក់ ហើយ​ក្រៅពី​នោះ​មាន​សញ្ជាតិ​ផ្សេងៗ​។ ក្នុងនោះ​ក៏​មាន​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មកពី​ខេត្ត​សៀមរាប​ចំនួន​២​នាក់​(​ស្រី​)​មក​ជិះ​នាវា​ទេសចរណ៍​នេះ​ចាកចេញ​ពី​កម្ពុជា​ផង​ដែរ​៕ ដែន សីមា

spot_img
×