Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ឡាវ ឯកភាពគ្នា​បោះបង្គោល​ព្រំដែន​ឲ្យ​បាន​ញឹក នៅ​កន្លែង​មាន​បញ្ហា​

spot_img

​ហ្វីលីពីន​៖ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ឡាវ បាន​ព្រមព្រៀង និង​ឯកភាពគ្នា​ឲ្យ​មានការ​បោះបង្គោល​ព្រំដែន​បន្ថែម​លើ​ចំនួន​បង្គោល​ព្រំដែន ដែលមាន​ស្រាប់ ពោល​នៅ​កន្លែង​ដែលមាន​បញ្ហា​សាំញ៉ាំ ត្រូវ​បោះបង្គោល​ព្រំដែន​ឲ្យ​បាន​ញឹក ដើម្បី​ចៀសវាង​បញ្ហា​ជាមួយគ្នា​ទៅ​ថ្ងៃក្រោយ​ទៀត​។ ប្រទេស​កម្ពុជា និង​ឡាវ មាន​ព្រំដែន​ប្រវែង ៥៤០​គីឡូម៉ែត្រ ហើយ​ត្រូវ​បោះបង្គោល​ព្រំដែន​សរុប​ចំនួន ១៤៥ បង្គោល​។ បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​បោះបង្គោល​បាន​ចំនួន ១២១​បង្គោល​រួចហើយ​។​ការព្រមព្រៀង​គ្នា​ឲ្យ​មានការ​បោះបង្គោល​ព្រំដែន ឲ្យ​បាន​ញឹក​នៅ​តំបន់​មាន​បញ្ហា​សាំញ៉ាំ​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ទីកន្លែង​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ថង​លួ​ន ស៊ី​ស៊ូ​លី​ត អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ រួម​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។​

​ក្នុងជំនួប​ពិភាក្សា​នោះ មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ស្ថានភាព នៅតាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ សម្តេច​តេ​ជោ ហ៊ុន សែន និង លោក ថង​លួ​ន ស៊ី​ស៊ូ​លី​ត បាន​ថ្លែងថា កំពុង​តាមដាន និង​ត្រួត​ពិនិត្យមើល​យ៉ាង​យកចិត្តទុកដាក់ ដោយ​មិន​ឲ្យ​មាន​បញ្ហា​កើតឡើង​ទៀត​នោះឡើយ​។​

​សម្តេច​តេ​ជោ​បាន​ថ្លែងថា សម្តេច​ពិតជា​មានការ​រីករាយ​ចំពោះ​សភាពការណ៍ តាម​តំបន់​ព្រំដែន​មិនមាន​ភាព​តានតឹង ហើយ​សម្តេច​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​រដ្ឋមន្ត្រីការបរទេស និង​គណៈកម្មាធិការ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ បានធ្វើការ​ជួបប្រជុំ ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​កើតមានឡើង សំដៅ​ធ្វើយ៉ាងណា​កាត់បន្ថយ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​។​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ថង​លួ​ន ស៊ី​ស៊ូ​លី​ត ក៏បាន​ឯកភាព​ទទួល​យកតាម​សំណើ​របស់​ប្រធានាធិបតី​បារាំង ក្នុង​ការផ្តល់​អ្នកជំនាញ​ឯកទេស​ព្រំដែន ដើម្បី​ធ្វើការ​ដោះស្រាយ​នូវ​បញ្ហា​ព្រំដែន ដែល​មិនទាន់បាន​ដោះស្រាយ​។ ក្នុង​កិច្ច​សំណេះសំណាល​នោះ មេដឹកនាំ​នៃ​ប្រ​ទ​រេស​ទាំងពីរ បានធ្វើការ​ចុះហត្ថលេខា​ស្នើ​ដល់​ភាគី​បារាំង​ប​ញ្ជួ​ន​អ្នកឯកទេស​បារាំង ដើម្បី​ចូលមក​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា និង​ភាគី​ឡាវ លើ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​។​

​មេដឹកនាំ​ទាំងពីរ ក៏បាន​ឯកភាពគ្នា ក្នុងការ​អនុញ្ញាត​ឲ្យ​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ ទទួល​ស្វាគមន៍​ការមកដល់​នៃ​អ្នកឯកទេស​ព្រំដែន​បារាំង ដើម្បី​ធ្វើការ​វាស់វែង​ខ្សែបន្ទាត់​ព្រំដែន ដែល​នៅ​សេសសល់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×