Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​អ្នកយកព័ត៌មាន ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥​ម្នាក់ ប្រចាំ​ខេត្ត​កំពង់ធំ ពី​បទ​ឆបោក​

spot_img

​កំពង់ធំ​៖ អ្នកយក​ព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍លេខ​៥​ម្នាក់ ប្រចាំ​ខេត្ត​កំពង់ធំ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​វាយខ្នោះ​​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ ។​

​ការចាប់ខ្លួន​ជនជាប់ចោទ លោក ហ៊ាង លី​ហាក់ អាយុ​៤៣​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់ចិនត្បូង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា​ ​ឆ្នាំ​២០១៨​នេះ ដោយ​ចោទប្រកាន់ ពី​បទ​ឆបោក ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប កាលពី​ខែ​កក្កដា ឆ្នាំ​២០១២​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​ប្រភេទ​ទោស​តាម​អំណាច​សាលដីកា​តុលាការ​កំពូល ទោស​ដាក់​ពន្ធនាគារ​កំណត់​១​ឆ្នាំ​។​

​ក្រោយ​ការឃាត់ខ្លួន​អ្នកយក​ព័ត៌មាន​រូបនេះ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មកកាន់​សាលា​ដំបូងរា​ជ​ធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​បន្ដទៀត​។​

​យ៉ាងណាក៏ដោយ គេ​មិន​ទាន់​ដឹងថា តើ​អ្នក​យក​ព័ត៌មាន​រូបនេះ បោកប្រាក់គេ​ប៉ុន្មាន​នោះទេ រហូត​មាន​ពាក្យបណ្តឹង​ ​ហើយ​ចាប់ខ្លួន​បែបនេះ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×