Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាង​ខ្លួន​ជា​នាយករង​ក្រុមហ៊ុន​មាន​ទង្វើ​ប្រមាថ​កសិករ​ម្នាក់ លទ្ធផល​ចុងក្រោយ​គឺ​បាត់​អស់​… អនាគត​ (មានវីដេអូ)

spot_img

​កសិករ​វ័យ​ចំណាយ​ម្នាក់​អង្គុយ​លក់​ផលដំណាំ​នៅ​ពី​មុខមាត់​ច្រកចូល​ក្រុមហ៊ុន​មួយ ។ ផ្ទៃមុខ​របស់​គាត់​ឡើង​ជ្រីវជ្រួញ និង​ក្រហម​ព្រោះ​ត្រូវ​កំដៅ​ថ្ងៃ ។​

​រថយន្ត​ទំនើប​មួយ​គ្រឿង​បើក​មក​ឈប់​នៅ​ពីមុខ​គាត់ យុវជន​ម្នាក់​ដើរចេញ​ពី​ក្នុង​រថយន្ត​សំដៅ​មក​ហាក់​ចង់​ទិញ​ផ្លែឈើ ។ ប៉ុន្តែ​ពេល​រើស​ផ្លែឈើ​រួច យុវជន​នោះ​ហាក់​បង្ហាញ​អាកប្បកិរិយា​មាក់ងាយ​មិន​ចង់​ឲ្យ​លុយ​គ្រប់ ។​

​តាមពិត​ទៅ​យុវជន​នេះ​ជា​នាយករង​ក្រុមហ៊ុន ហើយ​ប្រហែល​គិតថា កសិករ​ចំណាស់​រូបនេះ​អង្គុយ​លក់រ​បស់​នៅមុខ​ក្រុមហ៊ុន​របស់​ខ្លួន​ចាប់​បាច់​ត្រូវតែ​រណប​យកចិត្ត​ខ្លួន ។ ប៉ុន្តែ​កសិក​រវ័យ​ចំណាស់​មិន​យល់ព្រម​ធ្វើឲ្យ​យុវជន​នេះ​ផ្ទុះ​កំហឹង​បោក​ផ្លែ​ឈើ​របស់​គាត់​ចុះ​ទៅ​លើ​ដី ។​

​ប្រហែល​ជា​ថ្ងៃ​អន្សា​របស់​យុវជន​នេះ​ហើយ គេ​ឃើញ​នារី​ម្នាក់​បាន​ដើរ​ចេញមក​ពី​ក្នុង​ក្រុមហ៊ុន ហើយ​បាន​មើល​ឃើញ​សកម្មភាព​ទាំងនោះ ។ ចំណែក​យុវជន​រូប​នេះ​ពេល​ឃើញ​នារី​នោះ​ភ្លាម ស្រាប់តែ​ប្តូរ​អាកប្បកិរិយា​ឱន​លំទោន អែបអប​…​។​

​នារី​រូបនោះ​គឺជា​ប្រធាន​របស់​ក្រុមហ៊ុន នាង​បាន​ស្ទុះ​ទៅ​ចាប់ដៃ​អង្អែល​ខ្នង​កសិក​រវ័យ​ចំណាស់​រួច​ងាក​មក​ប្រាប់​យុវជន​នោះ​យ៉ាង​ខ្លី​ថា ៖ “​លោក​អាច​ឈប់​សម្រាក​ពី​ការងារ​ចាប់​ពី​ថ្ងៃស្អែក​ទៅ​!” និយាយ​ចប់ នារី​រូបនេះ​និយាយ​ទៅ​កសិករ​នោះ​ថា របស់​លោក​ប៉ុន្មាន​ខ្ញុំ​ទិញ​យក​ទាំងអស់​! ៕ លី​សា​

spot_img
×