Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកនាង អម្ពរ ទេវី ធ្វើ​ទង្វើ​បែបនេះ អាចឱ្យ​មនុស្ស​ជាច្រើន សម្រក់​ទឹកភ្នែក

spot_img

​ថ្ងៃនេះ កំពូល​តារា​សម្ដែង​អម្ព ទេវី បានធ្វើឱ្យ​មហាជន​ជាច្រើន​ទាំង​ក្នុង​និង ក្រៅប្រទេស​រំភើបចិត្ត​ជាខ្លាំង ខណៈដែល​បានឃើញ​នូវ​ទង្វើ​សប្បុរស​ដ៏​ប្រសើរ​របស់​អ្នកស្រី ដែល​បាន​យកចិត្តទុកដាក់​ជាមួយ​ក្មេង​កំសត់ ៣​នាក់ កំពុង​ស្រេកឃ្លាន ។

​យោងតាម​ការ​បង្ហោះ​រប​ស់ អ្នកនាង អម្ពរ ទេវី បានឱ្យដឹងថា ខណៈដែល​អ្នកនាង​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ក្រុង​បាត់ដំបង អ្នកនាង​បាន​ជួបនឹង​ក្មេង​មួយក្រុម​កំពុង​ដេក​ដោយ​ក្ដី​អត់ឃ្លាន នៅលើ​ផ្លូវ ១១៥ ហើយដោយ​ក្ដី​អាណិតអាសូរ​ជា​ពន់ពេក អ្នកនាង​ក៏បាន​សម្រេចចិត្ត​យក​ក្មេង​ទាំងនោះ មក​ផ្ដល់​ចំណីអាហារ​ឱ្យ​ពួកគេ ។

​សម្រាប់​ទង្វើ​ដ៏​ល្អ​របស់​អ្នកនាង អម្ពរ ទេវី បានធ្វើឱ្យ​អ្នកគាំទ្រ​រំភើប​ចិត្តជា​ពន់ពេក ព្រមទាំង​សរសើរ​មិន​ដាច់​ពី​មាត់​ឡើយ ៕ សាវុធ​

 

spot_img
×