Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេលា​ដ៏​សែន​រន្ធត់​! បុរស​ម្នាក់​ត្រូវ​ក្រពើ​វាយឆ្មក់​ខាំត្របាក់​ទាំង​រស់ ខណៈពេល​កំពុងរ​កក្តា​ម​ក្នុង​ដៃទន្លេ (​វីដេអូ​)

spot_img

​នេះ​ជាហេតុ​ការណ៍​ដ៏​សែន​មួយ​រន្ធត់​មួយ ដែល​កូនប្រុស​របស់​កសិករ​ម្នាក់ ត្រូវបាន​ក្រពើ​ដ៏​ធំ​១​ក្បាល​ឆ្មក់​វាយប្រហារ និង​ខាំ​ស៊ី​ទាំង​រស់ ខណៈ​ជនរងគ្រោះ​កំពុង​ចាប់​ក្តាម​នៅក្នុង​ដៃទន្លេ​មួយកន្លែង នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ។​

​វីដេអូ​នៃ​ហេតុការណ៍​នេះ បាន​រីក​រាលដាល​យ៉ាង​លឿន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ត្រូវបាន​ចែករំលែក​ជាង 10 k និង​ព្រមទាំង​ការ​ទស្សនា​ជិត​១​លាន​ដង បន្ទាប់​ការ​បង្ហោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។

​យោងតាម​ម្ចាស់​វីដេអូ​នេះ នោះ​ហេតុការណ៍​នេះ​ត្រូវបាន​គេ​ជឿថា បានកើត​ឡើង​នៅក្នុងរដ្ឋ Sabah ប៉ុន្តែ ពុំមាន​ប្រភព​ណា​ម្ចាស់​បញ្ចេញ​ឲ្យ​ដឹង នៅពេល​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង ។​

​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Abdul Hady Abu Bakar បាន​និយាយថា ហេតុការណ៍​នេះ​បានកើត គឺ​នៅពេល​កសិករ​នៅក្នុង​តំបន់​ម្នាក់​បាន​បាត់​កូនប្រុស​របស់គាត់ និង​សង្ស័យ​ត្រូវ​វាយប្រហារ​ដោយ​សត្វ​ក្រពើ ខណៈពេល​កូនប្រុស​របស់គាត់ រក​ក្តាម​នៅតាម​ដៃទន្លេ Patau នៅវេលា​រសៀល ។

​សូមបញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ​ថា Muhammad Isnain Safri អាយុ ២០ ឆ្នាំ ដោយ​សត្វ​ក្រពើ មុនពេល​អូស​ចូលក្នុង​ទន្លេ ។​

​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ Safri បាន​ព្យាយាម​ទទួលយក​ការជួយ​សង្គ្រោះ​ពី​អ្នកភូមិ​ដែល​មានការ​រន្ធត់​ជាខ្លាំង ប៉ុន្តែ ពួកគេ​ពុំ​អាច​បណ្តេញ និង​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​ការវាយប្រហារ​របស់​ស​ត្វ​ក្រពើ​ដ៏​ធំ​សម្បើម​នោះបាន​ឡើយ ៕ ឧ​ត្ត​ម​

spot_img
×