Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ត្រូវ​ផ្តល់​ឱកាស​ឲ្យ​មនុស្ស កុំ​ព្រោះតែ​អតីតកាល​សម្លាប់​អនាគត​របស់​គេ​ឲ្យសោះ​

spot_img

​នេះ​គឺជា​រឿងរ៉ាវ​ពិត​កើតឡើង​នៅ​ប្រទេស​អាមេរិក ។ នាង Cesia Abigail នៅ Minnesota នៅ​អាមេរិក គឺ​ជា​ថៅកែ​ហាង​កាហ្វេ​មួយ ថ្ងៃ​មួយ​នោះ​នាង​បាន​ជួប​បុរស​អនាថា​ឈ្មោះ Marcus ដែល​គាត់​កំពុង​អង្គុយ​សុំទាន​នៅ​ក្បែរ​ច្រក​ទ្វារ​ចូល​ហាង​របស់​នាង ។ នាង​ពិតជា​ងឿងឆ្ងល់​ព្រោះ​ឃើញ​បុរស​នេះ​មាន​កម្លាំង​ពលំ​ធម្មតា ក៏​សួរ​ថា ៖ ហេតុ​អ្វី​លោក​ពុំ​រក​ការងារ​ធ្វើ​? ខ្ញុំ​យល់​ថា លោក​ពុំ​មែន​ចង់​ប្រកប​របរ​បែប​នេះ​ឡើយ​! ។​

​អល់អែក​មួយសន្ទុះ​លោក Marcus បាន​រាយ​រ៉ាប់​មួយៗ​ថា ៖ តាំងពី​អាយុ​១៦​ឆ្នាំ គាត់​ពុំ​មាន​ម្តាយ​និង​ឪពុក​មើលថែ​ទៀតឡើយ ហើយ​ចាប់ផ្តើម​ជីវិត​ត្រាច់ចរ​គ្មាន​គោលដៅ ។ មួយរយៈ​ក្រោយមក​គាត់​បាន​បំពាន​ទោស រួច​ជាប់គុក ។ ក្រោយពី​ពេល​ចេញពី​គុក​ពិតជា​ពុំ​អាច​រក​ការងារ​ធ្វើ​ពុំ​បាន​ព្រោះ​នៅ​ទី​ណាក៏ដោយ​គេ​ពុំ​ចង់​ជួល​អ្នក​ធ្លាប់​មាន​ទោស​ធ្វើការ​ទេ ព្រោះតែ​ទាល់ច្រក​ទើប​គាត់​បង្ខំចិត្ត​ដើរ​អនាថា​សុំទាន​គេ​បែបនេះ ។​

​អាស្រ័យ​ដោយ​ពេលនោះ ហាង​កាហ្វេ​របស់​នាង​កំពុង​ខ្វះ​មនុស្ស​ធ្វើការ នាង Cesia ក៏​សួរ​ថា ៖ ដូច្នេះ​តើ​លោក​ព្រម​ស៊ីឈ្នួល​ធ្វើឲ្យ​ខ្ញុំ​ដែរ​ឬទេ​?

​គ្រាន់តែ​ឮ​សូរ​ដូច្នេះ​ភ្លាម លោក Marcus ពិតជា​ត្រេកអរ​យ៉ាងខ្លាំង ហើយ​ឆ្លើយ​តប​ភ្លាមៗ ៖ “​បាទៗ ខ្ញុំ​អាច​ធ្វើ​អ្វីៗ​បាន​ទាំងអស់​ឲ្យតែ​មាន​អាហា​រ​មួយ​ចម្អែ​ត​” ក្រោយមក​លោក Marcus បាន​ធ្វើការ​ដូច​ជា​ពល​ករ​ម្នាក់​ក្នុង​ហាង​កាហ្វេ​នេះ ។ គាត់​តែង​មាន​មុខមុន​ម៉ោង​ជួយ​រៀបចំ​បោសសំអាត លាង​របស់របរ ពោល​គឺ​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ។​

២​សប្តាហ៍​ក្រោយមក នាង Cesia បាន​បើក​ប្រាក់ខែ​ដំបូង​ឲ្យទៅ​បុរស​នោះ ។ គាត់​បាន​យក​លុយ​នេះ​ទិញ​អាហារ​មួយ​ចម្អែត​នៅ​ហាង​កាហ្វេ​ដែល​ខ្លួន​ធ្វើការ រួច​អង្គុយ​បរិភោគ​វា​យ៉ាង​ពេញចិត្ត ។​

​បន្ទាប់មក​នាង​ក៏​បាន​ចុះហត្ថលេខា​ជួល​អតីត​អ្នកទោស​រូបនេះ ឲ្យធ្វើ​ការ ហើយ​តាំងពី​ពេលនោះ​មក លោក Marcus តែង​ដណ្តើម​ធ្វើ​គ្រប់​ការងារ​ទាំងអស់ ហើយ​ធ្វើ​បាន​យ៉ាង​ល្អប្រសើរ​ទៀតផង ។​

​ទន្ទឹម​នោះ​នាង Cesia ក៏​បាន​សរសេរ​អម​ជាមួយ​រូបថត​ទាំងឡាយ ពី​បុរស​នោះ​ថា ៖ ជារឿយៗ ខ្ញុំ​តែង​ឃើញ Marcus ចែករំលែក​អាហារ​របស់​ខ្លួន​ឲ្យទៅ​ជនអនាថា​ដទៃទៀត ។ នាង​សង្កត់ធ្ងន់ថា ៖ យើង​ពុំគប្បី​សំឡឹង​ពី​ខាងក្រៅ យក​កំហុស​អតីតកាល​ដើម្បី​វាយ​តម្លៃ​មនុស្ស​ឡើយ គួរ​ផ្តល់ឲ្យ​ពួកគេ​នូវ​ឱកាស​។ កុំ​គិត​ថា ខ្ញុំ​បាន​ជួយ Marcus គាត់​វិញ​ទេ ដែល​កំពុង​ជួយ​ខ្ញុំ​នោះ ។​

​រឿងរ៉ាវ​ខាងលើ ពិត​ជា​មេរៀន​ដ៏​មាន​តម្លៃ​មួយ ព្រោះថា កើតមក​ជា​មនុស្ស​តែង​អ្វី​នឹង​មាន​កំហុស ហើយ​បើ​ព្រោះតែ​កំហុស​មួយ​យើង​ទាំងអស់គ្នា​មិន​ផ្តល់​ឱកាស​ឲ្យគេ តើ​គ្នា​មាន​អ្វី​នឹង​បញ្ជាក់​ពី​បំណង​កែប្រែ -​ពី​តម្លៃ​ពិត​របស់​ខ្លួន​គេ​! ៕ ចន្ទ្រា​

spot_img
×