Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពិតជា​គួរឱ្យ​សរសើរ​ណាស់​! លោកគ្រូ​ស្បែក​គង់ រើស​បាន​មាស​សុទ្ធ ៣​តម្លៃ ប៉ុន្តែ​សម្រេចចិត្ត​ធ្វើបែបនេះ​…

spot_img

​ជា​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បំផុត​មួយ បន្ទាប់ពី​ទ្រង់ ស៊ីសុវត្ថិ សិរី​វុ​ឌ ដែលជា​តួអង្គ​លោកគ្រូ​ស្បែក​គង់​ក្នុង​រឿង «​ស្បែក​គង់​» បានប្រកាស​រក​ម្ចាស់​ខ្សែក​មាស​ទម្ងន់ ៣​តម្លឹង តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក ក្រោយពេល​ព្រះអង្គម្ចាស់​រើស​បាន ខណៈពេល​កំពុង​ហាត់ប្រាណ ។

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ ទ្រង់ ស៊ីសុវត្ថិ សិរី​វុ​ឌ បានឱ្យដឹង​យ៉ាង​ដូច្នេះ​ថា «​សួស្តី​បងប្អូន ខ្ញុំ​ដើរ​ហាត់ប្រាណ​រើស​បាន​ខ្សែក​មាស​មាន​ទម្ងន់​បី​តម្លឹង​មាស បងប្អូន​ណា​បាត់​សូម​ធ្វើការ​ទំនាក់ទំនង​មក​ខ្ញុំ​ដែលមាន​ទូរស័ព្ទ​លេខ​-060 202 404» ។

​គួរ​បញ្ជាក់ថា ទ្រង់ ស៊ីសុវត្ថិ សិរី​វុ​ឌ បាន​អះអាងថា បន្ទាប់ពី​រើស​បាន​ខ្សែក​មាស​ខាងលើ​ហើយ​នោះ ទ្រង់​ក៏បាន​ទៅរក​ជាងមាស​ដើម្បី​មើល​ឱ្យ​កាន់តែច្បាស់​ថា ជា​មាស​សុទ្ធ ឬ​ក្លែងក្លាយ ហើយ​លទ្ធផល​ជាងមាស​និយាយថា ជា​មាស​សុទ្ធ​ទម្ងន់ ៣​តម្លឹង ទើប​ទ្រង់​បង្ហោះ​ស្វែងរក​ម្ចាស់​តែម្ដង ៕ សាវុធ​

spot_img
×