Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្លាប់​ច្រឡំ​មនុស្ស ក្រុម​ឧក្រិដ្ឋជន​តាម​ដងផ្លូវ​និយាយ​ពាក្យ “​សុំទោស​”

spot_img

​”​ពួក​យើង​សុំ​ទោស​ដោយ​សម្លាប់​ច្រឡំ​មនុស្ស​” -​នោះ​ជា​ពាក្យ​ស្តាយក្រោយ​របស់​ក្រុម​ឧក្រិដ្ឋជន​តាម​ដងផ្លូវ​ដ៏​ល្បីឈ្មោះ Trinitarios នៅ​ញូវយ៉ក អាមេរិក ចំពោះ​គ្រួសារ​ជនរងគ្រោះ ។​

​នៅ​ម៉ោង​ប្រមាណ ១១​និង​៤០​នាទី យប់​ថ្ងៃ​ទី ២០ ខែមិថុនា ក្មេង​ជំទង់​អាយុ ១៥​ឆ្នាំ​ម្នាក់ ឈ្មោះ Lesandro Guzman-feliz ត្រូវ​បុរស ២​នាក់ អូសទាញ​ចេញពី​ក្នុង​ហាង​លក់​ទំនិញ​នៅ​សង្កាត់ The Bronx , ញូវយ៉ក ។ ក្នុង​ពេល​នោះ​មនុស្ស ៣​នាក់ ផ្សេងទៀត​បាន​ឈរ​ចាំ​ជា​ស្រេច​នៅក្រៅ​ហាង រួច​ដើរ​តាម​ក្រោយ​ជួយ​ដល់​បុរស ២​នាក់​នេះ ។​

Lesandro ត្រូវ​អូស​ទៅដល់​ជ្រុង​មួយ​នៃ Bronx River Parkway និង Gun Hill Road រួច​ត្រូវ​ពួក​វា​ចាក់​រាប់សិប​កាំបិត ។ ក្រោយពេល​ត្រូវ​ចាក់ Lesandro បាន​ប្រឹងប្រែង​ទៅ​មន្ទីរពេទ្យ St Barnadas តែដោយសារ​មុខ​របួស​ធ្ងន់ធ្ងរ​ពេក គេ​មិន​អាច​ឆ្លង​ផុត​គ្រោះថ្នាក់​បាន ។​

​ក្រោយពេល​ស៊ើបអង្កេត ប៉ូលិស​ឲ្យដឹងថា ករណី​ឃាតកម្ម​នេះ​អាច​ពាក់ព័ន្ធ​ដល់​ក្រុម​ឧក្រិដ្ឋជន​តាម​ដងផ្លូវ​ល្បី​ឈ្មោះ​កំណាច Trinitarios នៅ​ញូវយ៉ក ។​

​មូលហេតុ​នាំ​ដល់​ឃាតកម្ម​នេះ​អាច​ពាក់ព័ន្ធ​ដល់​វីដេអូ​មួយ​អំពី​ការ “​រួមភេទ​” ត្រូវ​បាន​បង្ហោះ​លើ Facebook ថ្មីៗ​នេះ ។ តាមរយៈ​នោះ​នារី​នៅក្នុង​វីដេអូ​អាចមាន​ទំនាក់ទំនង​ជាមួយនឹង​ជន​ម្នាក់​ក្នុងចំណោម​ឧក្រិដ្ឋជន​ទាំងនោះ ហើយ​ជន​នេះ​បាន​បបួល​គ្នីគ្នា​ទៅ​សម្លាប់​ក្មេងប្រុស​ក្នុង​វីដេអូ ដើម្បី​សងសឹក ។ ចៃដន្យ​បុរស​ក្នុង​វីដេអូ មាន​សក់រួញ​ធ្វើឲ្យ​ពួក​ឃាតករ​ច្រឡំ​ថា Lesandro ដែល​ធាតុពិត​គេ​ជា​ក្មេង​ដ៏​ស្អាតស្អំ និង​មាន​បំណងប្រាថ្នា​ក្លាយ​ជា​ប៉ូលិស​មួយ​រូប​នា​ថ្ងៃ​អនាគត ។​

​បច្ចុប្បន្ន ប៉ូលិស​បាន​ចាប់​បាន​ជនសង្ស័យ​ទាំង ៥​នាក់ ។​

​គ្រួសារ​ជនរងគ្រោះ​បាន​ទទួល​សារ​មួយ​ជា​វីដេអូ​ប្រវែង ២​នាទី ពី​បុរស​ម្នាក់​ប្រាប់ថា​ជា​សមាជិក​របស់​ក្រុម Trinitarios ។ អ្នក​ដឹកនាំ​ក្រុម Trinitarios បាន​និយាយ​ក្នុង​វីដេអូ​ថា “​ពួក​យើង​សុំទោស ដោយ​បាន​សម្លាប់​មនុស្ស ។ ខ្ញុំ​ដឹង​ថា ឥឡូវ​នេះ​រឿង​នេះ​ក៏​ពុំ​មាន​ន័យ​អ្វី​ឡើយ​” ៕ លី​សា​

​ម្តាយ​របស់ Lesandro ឱប​សព​កូន​ប្រុស​លើកចុងក្រោយ ។​

spot_img
×