Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​៖ វាយប្រហារ​ស្ថានីយ​ប៉ូលីស សម្លាប់​មនុស្ស​អស់ ២ នាក់​

spot_img

​តាម​ទីភ្នាក់ងារ​ព័ត៌មាន Kyodo នៅ​ថ្ងៃទី ២៦ ខែមិថុនា នេះ បុរស​ម្នាក់​បាន​វាយប្រហារ​ប៉ុស្តិ៍​ប៉ូលិស​មួយ​នៅ​កណ្តាល​ក្រុង Toyama ប្រទេស​ជប៉ុន ដោយបាន​ចាក់​សម្លាប់​ប៉ូលិស​ម្នាក់ និង​រួច​យក​កាំភ្លើង​ប៉ូលិស​រងគ្រោះ បាញ់​បុរស​ម្នាក់ នៅក្បែរនោះ​ស្លាប់​ទៀត​។​

​តាម​ប៉ូលីស​ក្នុង​តំបន់ ប៉ូលិស​ម្នាក់​ផ្សេងទៀត បាន​បាញ់​ជនល្មើស​អោយ​រងរបួស​ធ្ងន់​នៅ​កន្លែងកើតហេតុ ។​

​នៅ​ទីក្រុង​តូ​ក្យូ​ប្រធាន​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី Yoshihide Suga បាន​រាយការណ៍​ថា​មនុស្ស​ពីរ​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នេះ ​។ មន្ត្រី​រដ្ឋាភិបាល​ក្រោយមក​បាន​និយាយថា​ជនរងគ្រោះ​ពីរ​នាក់​ត្រូវបាន​សម្លាប់​ខណៈ​មន្ត្រី​ប៉ូលីស​ត្រូវបាន​ចាក់​សម្លាប់​ហើយ​សន្តិសុខ​មួយរូប​បាន​បាញ់​ស្លាប់​នៅក្បែរ​សាលាបឋមសិក្សា​៕ សូ​យ​ន​

spot_img
×