Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ប្រកួត World Cup ថ្ងៃទី ២៦ មិថុនា និង​ព្រឹក​ថ្ងៃទី​២៧ មិថុនា​

spot_img

គូប្រកួត៖

– បារាំង Vs ដា​ណឺ​ម៉ាក ម៉ោង 21h:00 ថ្ងៃទី​២៦ មិថុនា​
– អូស្ត្រាលី Vs ប៉េ​រូ ម៉ោង 21h:00 ថ្ងៃទី​២៦ មិថុនា​
– នី​ហ្សេ​រី​យ៉ា Vs អា​ហ្ស​ង់​ទីន ម៉ោង 01h:00 ថ្ងៃទី​២៧ មិថុនា​
– អាយ​ហ្សឺ​ឡែ​ន Vs ក្រូ​អាត ម៉ោង 01h:00 ថ្ងៃទី​២៧ មិថុនា​

​បារាំង Vs ដា​ណឺ​ម៉ាក​

​បារាំង​ប្រាកដជា​បាន​ចូល​វគ្គ​បន្ទាប់ តែ​គេ​ចង់​ឈរ​លេខ​មួយ​តារាង ក្នុងពេលដែល​ដា​ណឺ​ម៉ាក ត្រូវការ​១​ពិន្ទុ (​យ៉ាងតិច​ស្មើ​) ។

​បារាំង​នឹងដាក់​កីឡាករ​បំរុង​ឲ្យ​លេង​មុន រីឯ​ដា​ណឺ​ម៉ាក ក៏​រៀបចំ​យុទ្ធវិធី សង្កត់ធ្ងន់​លើ​ខ្សែការពារ ។ គូ​នេះ​ពុំមាន​គ្រាប់​បញ្ចូល​ទី​ច្រើន​ទេ ។​

​លទ្ធផល​ព្យាករណ៍​៖ បារាំង ១-០ ដា​ណឺ​ម៉ាក​

អូស្ត្រាលី Vs ប៉េ​រូ​

​ប៉េ​រូ ប្រាកដជា​ត្រូវ​ហាលអាវ ហេតុនេះ គ្រាន់តែ​លេង​កំដរ​ជើង ប៉ុន្តែ អូស្ត្រាលី ត្រូវការ ៣​ពិន្ទុ ទើប​អាច​បន្ត​ឆ្លង​វគ្គ​បាន ។ ប៉ុន្តែ ប្រៀបធៀប​កម្លាំង អូស្ត្រាលី​ខ្សោយ​ជាង ។ ប្រសិន​ពុំ​សង្គ្រប់​ខ្លាំង​នៅ​តង់​ទី​១ នោះ​អូស្ត្រាលី​ប្រាកដជា​ហាលអាវ ។​

​លទ្ធ​ផ​ព្យាករណ៍​៖ អូស្ត្រាលី ១-២ ប៉េ​រូ​

​នី​ហ្សេ​រី​យ៉ា Vs អា​ហ្ស​ង់​ទីន​


​នី​ហ្សេ​រី​យ៉ា ចង់បាន​១​ពិន្ទុ ទើប​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ប្រជែង​ឆ្លង​វគ្គ​បាន ខណៈពេល​អា​ហ្ស​ង់​ទីន ត្រូវតែ​ឈ្នះ​! ។ ប្រសិនបើ​នី​ហ្សេ​រី​យ៉ា​ទាប់​ទប់ នោះ​បំណង​របស់គេ​អាច​ទទួលបាន​លទ្ធផល ។ អា​ហ្ស​ង់​ទីន​កំពុង​ច្របូកច្របល់ ហើយ​ពុំ​អាច​ប្រៀប​កម្លាំង​នឹង​នី​ហ្សេ​រី​យ៉ា បានទេ ។​

​លទ្ធផល​ព្យា​ការណ៍​៖ នី​ហ្សេ​រី​យ៉ា ១-០ អា​ហ្ស​ង់​ទីន​

​អាយ​ហ្សឺឡែ​ន Vs ក្រូ​អាត​


​ក្រូ​អាត​ប្រហែលជា​ដាក់​ក្រុម​បំរុង​ចូល​លេង ដើម្បី​រក្សា​កម្លាំង​លេង​វគ្គ​បន្ត ព្រោះ​គេ​ប្រាកដជា​ឆ្លង​វគ្គ ។ យ៉ាងនេះ​ក្តី ក៏​អាយ​ហ្សឺ​ឡែ​ន ពិបាក​ដែរ ព្រោះ​ក្រូ​អាត​ចង់​រក្សា​តំណែង​កំពូល​នៃ​តារាង ទោះបី​អាយ​ហ្សឺ​ឡែ​ន​ត្រូវការ​១​ពិន្ទុ សម្រាប់​ឆ្លង​វគ្គ​ក្តី ៕ លី​សា​

​លទ្ធផល​ព្យាករណ៍​៖ អាយ​ហ្សឺ​ឡែ​ន ១-១ ក្រូ​អាត​

spot_img
×