Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ចាប់​គ្រឿងញៀន​បាន ​១២០ ​គីឡូក្រាម ​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ឡាវ​ខេត្តស្ទឹងត្រែង​

spot_img

​ខេត្ត​ស្ទឹង​ត្រែ​៖ សមត្ថកិច្ច​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​ព្រំដែន​កម្ពុជា​-​ឡាវ បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃ​អង្គា​រ៍ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់​ចុះបង្ក្រាប​ករណី​បទល្មើស​ជួញដូរ​គ្រឿងញៀន ដោយ​ចាប់បាន​ថ្នាំញៀន​ចំនួន​ប្រមាណ ១២០​ដុំ ឬ​ស្មើ​១២០​គីឡូក្រាម ដែល​ឧក្រិដ្ឋជន​គ្រឿងញៀន​ដឹក​ចេញពី​ប្រទេស​ឡាវ ចូលមក​កម្ពុជា តាម​ខេត្តស្ទឹងត្រែង​។​

​ប្រភព​មន្ត្រី​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹង​ទៀតថា ថ្នាំញៀន​ចំនួន​១២០​ដុំ គឺ​ក្នុង​១​ដុំ​មាន​ទម្ងន់​ប្រហែល ១​គីឡូក្រាម ត្រូវបាន​នគរ បាល​រកឃើញ​នៅលើ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ឈ្មោះ «​សូរិយា​» នៅ​រថយន្ត​នេះ​បើក​ចេញពី​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រឿ​ល បន្តដំណើរ​ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ​។

​ប្រភព​ដដែល​ឲ្យ​ដឹង​ទៀតថា ការរកឃើញ​ថ្នាំញៀន​ដ៏​ច្រើនសន្ធឹក​សន្ធប់​ខាងលើនេះ គឺមាន​ប្រភព​នាំ​ចេញពី​ប្រទេស​ឡាវ កាលពី​វេលា​ម៉ោងជាង ៣​រសៀល​ថ្ងៃ​អង្គា​រ៍ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។ ​ហើយ​ថា នៅក្នុង​ការត្រួតពិនិត្យ​នោះ កម្លាំង​នគរបាល​ជំនាញ បាន​រកឃើញ​ថ្នាំញៀន​ប្រមាណ​ជិត ១២០​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​បុរស​ចំនួន​៣​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ដ៏​ធំ​ខាងលើនេះ​។​
​ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន​៖ អ្នកបើកបរ​រថយន្ត​- អ្នកបកប្រែ​ភាសា និង​ជនសង្ស័យ​ម្នាក់ទៀត​ជា​ម្ចាស់​ថ្នាំញៀន​តែម្តង​៕ ដែន សីមា​

spot_img
×