Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ អំណោយផល​ល្អ​ក្នុងការ​សហការ​ចរចា​ជំនួញ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល និង​ទទួលបាន​លទ្ធផល​ល្អ​ច្រើន​ពី​ការវិនិយោគ ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​មានចិត្ត​គំនិត​ស៊ីសង្វាក់​គ្នា ។​

​ឆ្នាំឆ្លូវ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ក្នុង​កិច្ចការ​របស់ខ្លួន មិនត្រូវ​លូកដៃ​ក្នុង​រឿង​អ្នកដទៃ ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​រឿង​លុយកាក់ ។ មនោសញ្ចេតនា មានទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំខាល ៖ ការងារ គួរ​អញ្ជើញ​មិត្ត​រួមការ​ងារ​ទៅ​ទទួលទាន​បាយ​មួយពេល​ជុំគ្នា​ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អ ។ លុយកាក់ មានឱកាស​បាន​ឡើង​ប្រាក់ខែ ឡើង​រង្វាន់ ។ មនោសញ្ចេតនា គួរ​ខំ​ថែរក្សា ការពារ​មនោសញ្ចេតនា​សព្វថ្ងៃ​កុំ​ឲ្យ​ល្អក់កករ​នឹង​គ្នា ។​

​ឆ្នាំថោះ ៖ ការងារ គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ មិនត្រូវ​អភិរក្ស​ជ្រុល​ក្នុង​ទំនាក់ទំនង ។ លុយកាក់ មាន​ព័ត៌មាន​រីករាយ​ច្រើន​អំពី​រឿង​លុយកាក់ ។ មនោ​ញ្ចេ​ត​នា គួរ​មាន​ពេលវេលា​ឲ្យ​បាន​ច្រើន​ជាងនេះទៀត សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំរោង ៖ ការងារ មិនត្រូវ​អន្ទះសា ប្រញាប់ប្រញាល់​ហួស ដើម្បី​បញ្ចៀស​ជួប​រឿង​ខកចិត្ត ។ លុយកាក់ ស្ថិរភាព​មាន​កើនឡើង​តែ​ក៏មាន​ខ្វះខាត ។ មនោសញ្ចេតនា ងាយ​កើតមាន​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំម្សាញ់ ៖ ការងារ អាច​វិនិយោគ តែ​ត្រូវ​ចៀសវាង​ផ្នែក​អចលនទ្រព្យ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ការវិនិយោគ ។ មនោសញ្ចេតនា មិនល្អ​មានរឿង​ថ្នាំងថ្នាក់ អាក់អន់ចិត្ត​គ្នា​ដោយសារ​មនុស្ស​ទី ៣ ។​

​ឆ្នាំមមី ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​យ៉ាង​រលូន ពុំ​កើតមាន​បញ្ហា​អ្វី​គួរ​ឲ្យ​បារម្ភ ។ លុយកាក់ មានឱកាស​កើន​ថែម​ចំណូល មនោសញ្ចេតនា ល្អប្រសើរ អ្នក​នៅ​លីវ នឹង​អាច​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំមមែ ៖ ការងារ ត្រូវ​ម៉ឺងម៉ាត់ កុំ​លេងសើច​ច្រើន បញ្ចៀស​ត្រូវគេ​មើលស្រាល​មកលើ​អ្នក ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​មនុស្ស​ខិលខូច ។ មនោ​ញ្ចេ​ត​នា ជា​ថ្ងៃ​មិនល្អ​សម្រាប់​ការបង្ហាញ​ទឹកចិត្ត​ចំពោះ​មនុស្ស​ដែល​លួច​ពេញចិត្ត ។​

​ឆ្នាំវក ៖ ការងារ ត្រូវ​កត់​ត្រាទុក​កិច្ចការ​ត្រូវធ្វើ ហ៊ាន​តែ​ប្រហែស​អ្នកនឹង​ត្រូវ​ជួប​រឿង​ស៊យ​។ លុយកាក់ កុំ​ឲ្យ​ខក​ឱកាស​រកប្រាក់​នៅ​នឹង​មុខ ព្រោះ​ថ្ងៃនេះ​រាសី​របស់​អ្នក​ឡើង​ខ្ពស់ ។ មនោសញ្ចេតនា ល្អប្រសើរ រីករាយ​ក្នុង​ចិត្ត ។​

​ឆ្នាំរកា ៖ ការងារ ល្អ​សម្រេច​ជោគជ័យ​គ្រប់​ភារកិច្ច ។ លុយកាក់ មានឱកាស​រក​ចំណូល​ច្រើន ត្រូវ​ក្តា​ប់យក​ឲ្យ​ទាន់ពេល ។ មនោសញ្ចេតនា​គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​ចំពោះ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក ។​

​ឆ្នាំចរ ៖ ការងារ មិនត្រូវ​អន្តរាគមន៍​ចូល​ជ្រៅ​ក្នុង​កិច្ចការ​អ្នកដទៃ ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​រឿង​លុយកាក់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំកុរ ៖ ការងារ​មានឱកាស​ឈានឡើង​ខ្ពស់ជាង​មុន ។ លុយកាក់ អាច​ត្រូវបាន​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការបង្ហាញ​មនោ​ញ្ចេ​ត​នា ចំពោះ​មនុស្ស​ដែល​អ្នក​ពេញចិត្ត ៕

spot_img
×