Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាក្សត្រិយានី​អង់គ្លេស​អនុម័ត​ច្បាប់​Brexit បើកផ្លូវ​ឱ្យ​អង់គ្លេស​ចាកចេញ​ពី​ EU

spot_img

ពង្រាងច្បាប់ Brexit បាន​ក្លាយទៅជា​ក្រឹត្យច្បាប់​ក្រោយ​ការជជែក​វែកញែក​ច្រើន​មកនេះ ហើយ​វា​ជា​មូល​ដ្ឋ​ន​សម្រាប់​អង់គ្លេស​បញ្ចប់​តួនាទី​ជា​សមាជិក​សហគមន៍​អឺរ៉ុប​។​

​ព្រះមហា​ក្សត្រិយានី Elizabeth II អង់គ្លេស​

​ប្រធានសភា​ជាន់​ទាប​អង់គ្លេស John Bercow នៅ​ថ្ងៃទី​២៦​មិថុនា បានប្រកាស​ឱ្យដឹងថា មហាក្សត្រិយានី​អង់គ្លេស បានអនុម័ត​ច្បាប់ Brexit ក្នុង​នោះបាន​មោឃភាព​ក្រឹត្យ​ត​ច្បាប់​សហគមន៍​អឺរ៉ុប​ឆ្នាំ​១៩៧២ ដែល​កាល​នោះបាន​ជួយ​ឱ្យ​អង់គ្លេស​ចូល​ជា​សមាជិក​សហគមន៍​អឺរ៉ុប​។ ជាមួយនឹង​ក្រឹត្យច្បាប់​ទើបត្រូវ​បានអនុម័ត​នេះ វា​ពុំមាន​របាំង​ច្បាប់​ណាមួយ​សម្រាប់​ដំណើរការ​នៃ​ការដកថយ​នៃ​ប្រទេស​អង់គ្លេស​ស​ចេញពី​អ៊ី​យូ​។​

​តាម​ក្រឹត្យច្បាប់​Brexit អង់គ្លេស​នឹង​ចាក​ចេញពី​អ៊ី​យូ​នៅវេលា​ម៉ោង​២៣:០០ ថ្ងៃទី​29/3/2019 បញ្ចប់​ពេលវេលា​ពិភាក្សា​បណ្ដា​ប្រការ​ទាំងឡាយ​របស់​ប្រទេស​នេះ​ក្នុងនាម​ជា​សមាជិកEU​។​

​រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម​អន្ដរជាតិ​អង់គ្លេស Liam Fox​ថ្លែងថា យើង​បាន​នាំ​អង់គ្លេស​ទៅកាន់​ផ្លូវ​មួយ​ដែល​មិនអាច​បក​ក្រោយ​វិញ​បាន ឱកាស​សម្រាប់​អង់គ្លេស​នៅ​នៅ​អ៊ី​យូ​គឺ​ស្មើ​សូន្យ​៕

សូយន

spot_img
×