Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Saudi Arabia បើក​វាំងនន​បិទបាំង​រឿងអាស្រូវ​កេងប្រវ័ញ្ច​ជាង ១០០​ប៊ី​លាន​ដុល្លារ​

spot_img

តាម Reuters ការស៊ើបអង្កេត​ករណី​ពុករលួយ ដ៏​ល្បី​រន្ទឺ​នៅ​អាណាចក្រ​នេះ បាន​រំលង​ផុត​ព្រំដែន​ហើយ​។​

​អគ្គរាជអាជ្ញា Saudi Arabia Sheikh Saud al-Mojeb បានប្រកាស​ឲ្យ​ដឹងថា “​ផ្អែក​តាម​ការស៊ើបអង្កេត​ជាង​៣​ឆ្នាំកន្លងមក​យើងខ្ញុំ ប៉ាន់ប្រមាណ​ឃើញថា ទឹកប្រាក់​យ៉ាងតិច ១០០​ប៊ី​លាន​ដុល្លារ បាន​ត្រូវ​ប្រើប្រាស់ ពុំ​ចំ​គោលដៅ តាមរយៈ​ការ​ពុករលួយ និង​កេងប្រវ័ញ្ច​ជា​ប្រព័ន្ធ​ក្នុង​ច្រើន​ទសវត្ស​មកនេះ​។​

​មន្ត្រី​ខាងលើ​ឲ្យ​ដឹង​បន្ថែមថា ៖ មកទល់ពេលនេះ​មាន​មនុស្ស ២០៨​នាក់ បាន​ត្រូវ​កោះហៅ​សួរចម្លើយ ហើយ​មានតែ​៨​នាក់​ប៉ុណ្ណោះ ត្រូវបាន​ឲ្យ​វិលត្រឡប់​ទៅវិញ រីឯ ២០១ នាក់ ទៀត​កំពុង​ត្រូវ​ឃុំខ្លួន​។ ព្រះអង្គម្ចាស់​រាប់សិប​នាក់ ព្រមទាំង​មន្ត្រីជាន់ខ្ពស់ ពាណិជ្ជករ​ល្បីៗ​មហាសេដ្ឋី​កំពូលៗ​ព្រមទាំង សមាជិក​រដ្ឋាភិបាល​កំ​ពុង​កាន់អំណាច ស្ថិតនៅក្នុង​ចំណោម​អ្នក​ត្រូវ​ឃុំខ្លួន​។​

​បច្ចុប្បន្ន​ការស៊ើបអង្កេត បាន​ឆ្លង​ទៅកាន់​ប្រទេសជិតខាង UAE ហើយ​ធនាគារកណ្តាល​របស់ UAE បាន​សំណូមពរ​ឲ្យ​បណ្តា​ធនាគារ​ពាណិជ្ជកម្ម និង​បណ្តា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ នៅ​ទីនោះ​ផ្តល់ព័ត៌មាន​លំអិត​អំពី​បុគ្គល ១៩​រូប​។​

​ក្នុងចំណោម​មនុស្ស ១៩​នាក់​នោះ រួមទាំង​ព្រះអង្គម្ចាស់​-​មហាសេដ្ឋី Alwaleed bin Talal និង​អតីត​មេបញ្ជាការ​ឆ្មាំ​ជាតិ ព្រះអង្គម្ចាស់ Miteb bin Abdullah ក៏​ត្រូវបាន​ចាប់ខ្លួន​។ ព្រះអង្គម្ចាស់ Al-Waleed bin Talal ជា​មហាសេដ្ឋី​លំដាប់​កំពូល​ពិភពលោក ។​

​សកម្មភាព​ខាងលើ​នៅ UAE គឺ​បំណង​យកមក​វិញ​នូវ​ទឹកប្រាក់​ទុច្ចរិត​ត្រុ​វ​បាន​កេងប្រវ័ញ្ច ផ្ញើទុក​នៅ​បណ្តា​ធនាគារ UAE ។ ក្រៅពីនោះ Saudia Arabia នៅបាន​បង្កក​គណនី​ជាង ១៧០០ ដែល​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នៅ​ប្រទេស​ខ្លួន​។​

UAE ពិសេស​គឺ Dubai ជាទី​កន្លែង​ដែល​មជ្ឈដ្ឋាន​សេដ្ឋីៗ​នៅ Saudi Arabia ប្រើប្រាស់​ជាទី​កន្លែង​ទុកដាក់​លុយ​។ ក្រៅពី​ទុក​លុយ​នៅ​ធនាគារ ពួក​ទាំងនោះ នៅបាន​ទិញ​អចលនទ្រព្យ ឬ​វិនិយោគ​លើ​ទីផ្សារ​ភាគហ៊ុន​។​

​កាសែត Wall Street Journal ដកស្រង់​ព័ត៌មាន​ពី​ប្រភព​ក្តាប់ជាប់​បញ្ហា​នេះ​ឲ្យ​ដឹងថា មហាក្សត្រ​ប្រទេស​នេះ កំពុង​ស្វែងរក​វិធី​ដើម្បី​ប្រមូលយក​មកវិញ​នូវ​សាច់ប្រាក់ និង​ទ្រព្យសម្បត្តិ​មានតម្លៃ​ប្រមាណ ៨០០​លាន​ដុល្លារ របស់​ជន​ពុករលួយ កេងប្រវ័ញ្ច​៕ សូ​យ​ន​

spot_img
×