Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ដា​ប្រទេស​អាស៊ី​អា​គ្នេ​យ៍​ធ្វើការ​ដុតបំផ្លាញ​ចោល​ប​រិ​មាណ​គ្រឿង​ញៀនយ៉ាង​ស​ន្ធឹ​ក​សន្ធាប់​

spot_img

​ជាការ​គាំទ្រ​ដល់​ទិវា​អ​ន្ដរជាតិ​បង្ការ​ប្រឆាំង​គ្រឿងញៀន ​២៦​មិថុនា បណ្ដា​ប្រទេស​នៅ​អា​ស៊ី​អាគ្នេយ៍​ចំណុះ​តំបន់ត្រីកោណមាស​ដែលជា​កន្លែង​ផលិត​គ្រឿងញៀន​ធំលំដាប់​ទី​២​ពិភពលោក​បានរៀបចំ​ការដុត​បំផ្លាញចោល​នូ​ងវបរិមាណ​គ្រឿងញៀន​ដ៏​ស​ន្ធឹ​ក​សន្ធាប់​មួយ​។​

ការ​ពិនិត្យ​​គ្រឿង​ញៀន​មុនពេល​​កម្ទេចចោល​នៅ​ Ayutthaya ​ប្រទេស​ថៃ​

​នៅ​ប្រទេស​ឡាវ សមត្ថកិច្ច​បានរៀបចំ​ដុត​កម្ទេចចោល​ប្រមាណ​៤០​គីឡូក្រាម​ ព្រមទាំង​ថ្នាំ yaba រាប់ម៉ឺន​គ្រាប់​នៅ​សំ​នឿ ដែល​ជា​ទីក្រុង​តូច​មួយ​ភាគឦ​សាន​ប្រទេស​ឡាវ​និង​ជាច្រក​រត់ពន្ធ​ចូល​ប្រទេស​វៀតណាម​។​

​នៅ​ Myanmar ​វិញ សម​ត្ថ​កិច្ច​បានធ្វើ​ការដុត​បំ​ផ្លាញចោល​ឃ្លាំង​គ្រឿងញៀន​គ្រប់​ប្រភេទ​មួយ​នៅ​ទី​ក្រុង​Yangon​។​

​ទន្ទឹម​នោះ​សកម្មភាព​ដុត​កម្ទេចចោល​គ្រឿងញៀន​ស្រ​ដៀង​គ្នា​នេះ​ក៏ត្រូវ​បានរៀបចំ​នៅរដ្ឋ​Mandalay និងTaunggyi ដែល​បរិមាណ​គ្រឿងញៀន​ត្រូវ​ដុត​កម្ទេចចោល​មានតម្លៃ​ប្រ​ហែល​១៨៧​លាន​ដុល្លា​រ​។​

​ប្រទេស​ថៃ​ចាប់ផ្ដើម​រៀបចំ​ពិធី​ដុត​គ្រឿង​ញៀន​ចោល​មុនគេ​ដែលមាន​គ្រឿង​ញៀ​ន​ជាង​៦​តោន​កាលពី​ថ្ងៃទី​២៥​មិថុនា ហើយ​ក្នុងនោះ​ភាគច្រើន​គឺ​ជា​ថ្នាំញៀន​ម៉ាទឹក​កក​។​

​UNODC អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បណ្ដា​ប្រទេស​ស្ថិតក្នុង​តំបន់ត្រីកោណមាស​លុបបំបាត់​ចោ​ល​ពំ​ពើ​ពុក​រលួយ​ដើម្បី​រាំង​ស្កាត់​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ក្នុង​តំបន់ ​តាម​ការប៉ាន់ស្មាន​មានតម្លៃ​ដល់​ទៅ​៤០​ពាន់​លាន​ដុល្លារ​៕

សូយន

spot_img
×