Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូងៈ​អគ្គិភ័យ​ដ៏​ធំ​មួយ​នៅ​កា​រដ្ឋា​ន​សំណង់​ធ្វើឱ្យ​ពល​ករ​ហ៉ា​ង​តិច​៣​នាក់​ស្លាប់​និង​៣៧​នាក់រ​ងរ​បួស​

spot_img

ទីភ្នាក់ងារ​ព័ត៌មាន​Yonhap នៅ​ថ្ងៃទី​២៦​មិថុ​​នា ​ឱ្យ​ដឹ​ង​ថា មាន​អគ្គិភ័យ​ដ៏​ធំ​មួយ​បាន​កើតឡើង​នៅ​ការ​ដា្ឋន​សំណ​ង់នាទី​ក្រុង Sejong កូរ៉េ​ខាង​ត្បូង​បណ្ដាលឱ្យ​ពលករ​៣​នាក់​ស្លាប់និង​៣៧​នាក់​ទៀតរងរ​បួ​ស។​

​រូប​កន្លែង​កើតហេតុ

​ករណី​អ​គ្គិ​ភ័យ​​បានកើត​ឡើង​នៅ​វេ​ល​ម៉ាង 1h10 ​ថ្ងៃទី​២៦​ មិថុ​​នា​(​ម៉ោង​នៅ​តំបន់​) ​ខណៈ​​ដែល​កម្សួ​ល​ភ្លើង​បាន​ឆាប​ឆេះ​នៅ​ជាន់​ក្រោម​ដី​នៃ​ការ​​ដ្ឋា​ន​សំណង់​ថ្មី​ក្នុង ​Saerum ទី​ក្រុង Sejong​។​

​កងក​ម្លាំង​ស​ង្គ្រោះ​បាន​ដំណើរការ​រុករ​កម្ម​ករ​នៅ​កន្លែងកើតហេតុ ប៉ុន្ដែ​ពើប​ប្រ​ទះ​​នូវ​ការលំបាក​លំ​បិ​ន​ជា​ច្រើន​ដោយសា​រផ្សែង​និង​ឧស្ម័ន​ពុល​។​

​អាស្រ័យ​ដោយ​​អគ្គិភ័យ​នេះ​កើត​ឡើង​នៅ​ការដ្ឋាន​សំណ​ង​ថ្មី​ ទើបពុំទាន់​មាន​បំពាក់​បរិក្ខារ​អគ្គិ​ភ័យ ​ក៏ដូចជា​នៅ​ទីនោះ​មាន​ផ្ទុក​នូវ​គ្រឿ​ង​​សំណង់​ដែលងា​យ​ឆេះ​ បង្ក​ឡើងជា​ឧបស​គ្គស​ម្រាប់​ការ​ពន្លត់​អគ្គិភ័យ​។​

​កងក​ម្លាំងអគ្គិភ័យ​កូរ៉េខាងត្បូង​​ដំណើរកា​រពន្លត់​អគ្គិភ័យ​និង​កា​រចេញ​ប​ញ្ជាឱ្យ​អនុ​វត្តន៍​«​វា​​ធាន​ការ​ទប់​ទល់​ក​ម្រិ​ត» ។​ដោយសារ​វិសាលភាព​នៃ​ការ​រាលដាល​អគ្គិភ័យ​ធ្វើឱ្យ​ពូ​ក​គេ​ចំណាយពេល​ដល់​ទៅ​៥​ម៉ោង ទើប​អាច​ពន្លត់​បាន​។ អគ្គិភ័យ​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង​១៨​ថ្ងៃ​ដដែល​(​ម៉ោង​តំបន់​)៕
​សូយន

spot_img
×