Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​

spot_img

​ភ្នំពេញ ​៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​) បាន​ប្រកាស​ប្រាប់​ទៅ​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ណាមួយ​​ឬ​បុគ្គល​ពាក់ព័ន្ធ​នឹង​វិស័យ​ទូរគមនាគមន៍​ណាមួយ ឬ​សាធារណជន​ជា​អ្នក​ប្រើប្រាស់​បណ្តាញ និង​សេវា​ទូរគមនាគមន៍​ណា​ម្នាក់​ ​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​នានា ជា​ធរមាន ពាក់ព័ន្ធ​នឹង​ការអនុវត្ត​នេះ និង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​ប្រកា​ល​ព័ត៌មាន​​នោះ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​

​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​) បាន​បញ្ជ្រាប ប្រកាស​អន្តរក្រសួង​រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ ​និង​ក្រសួង​ព័ត៌មាន ស្តីពី​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ដំណើរការ​តាម​អ៊ី​ន​ធើ​ណេត​​នៅ​កម្ពុជា និង​បទ​ប្បញ្ញត្តិ​របស់ ន​.​ទ​.​ក ស្តីពី​ការ​ទុក​ឱ​សានុវាទ​ត្រឹម​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បីឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទចល័​តទាំងអ​ស់​ ​ត្រូវ​លុបចោល​ជា​បន្ទាន់​នូវ​ស៊ីម​កាត ដែល​គ្មាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​។​

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ន​.​ទ​.​ក នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា​នេះ​បានបញ្ជាក់​ថា ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​ន​.​ទ​.​ក បាន​កោះអញ្ជើញ​បណ្តា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ និង​បុគ្គល​ពាក់ព័ន្ធ​នឹង​វិស័យ ទូរគមនាគមន៍​ទាំងអស់ មក​ចូលរួម​ស្តាប់​​ការផ្សព្វផ្សាយ​ខ្លឹមសារ បទ​ប្បញ្ញត្តិ​ទាំងពីរ នៅ​សាលប្រជុំ ន​.​ទ​.​ក​។ នៅក្នុង​ពិធី​ប្រកាស​ផ្សាយ​នេះ​ មាន​ការចូលរួម​ជា​អធិបតី​របស់​តំណាង​អន្តរក្រសួង មកពី​អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ អគ្គនាយកដ្ឋាន​ព័ត៌មាន​ និង​សោ​ទស្សន៍​នៃ​ក្រសួង​ព័ត៌មាន និង​អគ្គាធិការដ្ឋាន​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ជា​ភាគី​មាន​ភារកិច្ច​ ​និង​តួនាទី​ជា​អ្នកប្រតិបត្តិ​លើ​ខ្លឹមសារ ប្រកាស​អន្តរក្រសួង​។​

​ការប្រកាស​ផ្សព្វផ្សាយ​នេះ មាន​គោលបំណង និង​គោលដៅ លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​បទប្បញ្ញត្តិ ន​.​ទ​.​ក​ ​និង​ប្រកាស​អន្តរក្រសួង ស្តីពី​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ ​ដែល​ដំណើរការ​តាម​អ៊ី​ន​ធើ​ណេត នៅ​កម្ពុជា សំដៅ​ប្រឆាំង ទប់ស្កាត់ រាល់​ការផ្សព្វផ្សាយ ឬ​ចែក​ចាញ​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ​ ​សំឡេង រូបភាព វី​ឌី​អូ និង​ទម្រង់​ផ្សេងៗ​ទៀត ដែល​មាន​ចេតនា​បង្ក​ជា​ចលាចល​បណ្តាល​ឲ្យ អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ​ ​សន្តិសុខ​ជាតិ ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់​សាធារណៈ ការរើសអើង និង​វប្បធម៌ ប្រពៃណីជាតិ​ ​និង​លុបបំបាត់ចោល​ឲ្យអស់ ជាដាច់​ខាត នូវ​រាល់​ការប្រើប្រាស់​ស៊ីម​កាត​ទូរស័ព្ទ​ចល័ត​​មិន​មាន​តម្កល់​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ម្ចាស់​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងឡាយណា ផ្ទុយ​នឹង​ច្បាប់​និង​បទ​ប្បញ្ញ​តិ្ត​ជា​ធរមាន​។​

​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​)​បាន​រំលឹក​ដល់​បណ្តាញ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ ​និង​បុគ្គល​ពាក់ព័ន្ធ​នឹ​វិស័យ​ទូរគមនាគមន៍​ទាំងអស់ ត្រូវអនុវត្ត​ការងារ​របស់​ខ្លួន​ស្រប​តាម​ខ្លឹមសារ​នៃ​បទ​ប្បញ្ញ​តិ្ត​ទាំងពីរ​នេះ​ ​ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​និង​ចៀសវាង​ឲ្យបាន​ដាច់ខាត ស្រប​តាម​សិទ្ធិសេរីភាព​របស់ខ្លួន ដែល​ត្រូវបាន​កំណត់​ដោយ​ច្បាប់​ ​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×