Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេល​មាន​ភ្លៀង! រន្ទះបាញ់​សម្លាប់​មនុស្ស​២​នាក់ និង​របួស​ម្នាក់​

spot_img

​ឧត្តរមានជ័យ​៖ រន្ទះបាញ់ សម្លាប់​មនុស្ស​២​នាក់ និង​ម្នាក់​ទៀត​សន្លប់​បាត់ស្មារតី រងរបួស​ធ្ងន់ នៅ​ព្រលប់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្នុងករណី​ភ្លៀង​មួយ​មេ​ធំ​បង្កឱ្យមាន​ខ្យល់​រន្ទះ​។​

​នគរបាល​ស្រុក​ចុង​កាល់ បានឲ្យដឹងថា ក្នុងពេល​មាន​ភ្លៀង​មួយ​មេ​ធំ​នោះ អ្នក​ទាំង​បី​នាក់​កំពុង​ដេញ​គោ​មក នៅ​ព្រៃ​ចំណុច​វាលស្រែ ស្ថិត​នៅ​ចំណុច​គោក​ច្រឹ​កលិច ភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ នៅ​ព្រលប់​ថ្ងៃទី​២៦ ខែមិថុនា បណ្តាលឲ្យ​ស្លាប់ ២​នាក់ គឺ ឈ្មោះ ច្រុច ហ៊ីង ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ស្លាប់​នឹង​កន្លែង និង ឈ្មោះ ម៉ា សឿ​ម ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ស្លាប់​កន្លែកើតហេតុ និង ឈ្មោះ ហ៊ា សាវុធ ហៅ ប៉ាក់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិក ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ សន្លប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×