Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ​.​ជ​.​ប ចេញ​សេចក្តីថ្លែងការណ៍​ឆ្លើយតប ទៅ​នឹង​អង្គការ​សេរី​អន្តរជាតិ មាន​មូលដ្ឋាន​នៅ​អង់គ្លេស ដែល​បាន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ លើ​ការបោះឆ្នោត​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីថ្លែងការណ៍ ការឆ្លើយតប​ទៅនឹង​អង្គការ​សេរី​អន្តរជាតិ (Liberal International)​។​

​គ​.​ជ​.​ប បានប្រកាសថា អង្គការ​សេរី​អន្តរជាតិ (Liberal International) ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ធ្វើការ​គាំទ្រ​ទៅលើ​ញត្តិ របស់​ចលនា​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨​។​

បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់ គ​.​ជ​.​ប ៖ នៅក្នុង​ញត្តិ​នេះ បានទាមទារ​លក្ខខណ្ឌ​មួយចំនួន ដែល​នាំឲ្យ​មាន​ការប៉ះពាល់​ដល់​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​។​

​គ​.​ជ​.​ប បានបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺ​ត្រូវ​ធ្វើឡើង​តាម​ការកំណត់​របស់​ច្បាប់ នៃ​នីតិកាល​នី​មួយៗ របស់​រដ្ឋសភា ដែល​មាន​រយៈ​៥​ឆ្នាំ​ម្តង​។ គ្មាន​នរណា ឬ​ប្រទេស​ណា មក​រារាំង​ដំណើរការ​បោះឆ្នោត ដែល​ប្រព្រឹត្ត​ទៅ ស្រប​តាម​បែប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស បាន​នោះ​ទេ​។​

​សរុបមក មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ដែល​ជា​ម្ចាស់​លើ​ជោគវាសនា​របស់​ប្រទេសជាតិ គ្មាន​អង្គការ​អន្តរជាតិ​ណា​មក​សម្រេច​ជោគ វាសនា ប្រទេស​ខ្មែរ​ជំនួស​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់ឆ្នោត​នោះទេ​។ គ​.​ជ​.​ប បាន​ស្នើ​ឲ្យ​អង្គការសេរី​អន្តរជាតិ គួរស្វែងយល់​ឲ្យបាន​ស៊ីជម្រៅ អំពី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់​ថា បើ​តាម​ការផ្សព្វផ្សាយរ​បស់​ផេក​លោកសម រង្ស៊ី បានឲ្យដឹងថា “​ញត្តិ អង្គការ​សេរីនិយម​អន្តរជាតិ (Liberal International ហៅ​កាត់ LI) ស្តី​ពី​ប្រទេស​កម្ពុជា អនុម័ត នៅ​ទីក្រុង​ប៊ែរ​ឡាំង (Berlin) ថ្ងៃ ២២ មិថុនា 2018 ដែល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សេរីនិយម​ក្នុង​ពិភពលោក គាំទ្រ​ការតស៊ូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ទណ្ឌកម្ម​លើ​របប​ផ្តាច់ការ​របស់​លោក ហ៊ុន សែន និង​មិន​ទទួលស្គាល់​ការបោះឆ្នោត​ក្លែងក្លាយ ថ្ងៃ ២៩ កក្កដា ខាងមុខ ព្រមទាំង​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ណា ដែល​កើតចេញ​ពី​ការបោះឆ្នោត​ក្លែងក្លាយ​បែបនេះ​”៕ ​ដោយ​៖​កូឡាប​

 

spot_img
×