Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម ពុំ​មាន​សភា​ការណ៍​អ្វីកើតឡើង ខណៈ​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន​៩​លើក​

spot_img

​ខេត្ត​កំពង់ចាម ៖ របាយការណ៍​សង្ខេប​សរុប​សភាពការណ៍ កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​មិថុនា ប្រៀបធៀប​ខែ​ឧសភា ឆ្នាំ​២០១៨ សភាពការណ៍​សន្តិសុខ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម ពុំ​មាន​សភា​ការណ៍​អ្វី​កើតឡើង​គួរឱ្យ​កត់សម្គាល់​ឡើយ​។​

​លោក​ឧត្តមសេនីយ៍ត្រី ហេង សម្បត្តិ ស្នងការរង​ទទួល​ផែន​សេនាធិការ បាន​ថ្លែងថា សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន​៩​លើក ប្រៀបធៀប​ខែ​ឧសភា ថយចុះ​៨​លើក​លើក​(៩/១៧) បទឧក្រិដ្ឋ​៤​លើក​( ៤/៧)​។ លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ផែន​នគរបាល​ព្រហ្មទណ្ឌ បង្ក្រាប​ជាក់ស្តែង​៦​ករណី​ឃាត់ខ្លួន​៧​នាក់​។ ការងារ​ប្រឆាំង​គ្រឿងញៀន ៖ បង្ក្រាប​តាម​ការស្រាវជ្រាវ​២០​ករណី ឃាត់ខ្លួន​៧៥​នាក់​ដក​ហូ​ថ្នាំញៀន​៥៥​កញ្ចប់​(​ធំ​១២​កញ្ចប់​),​ម៉ូតូ​៣៥​គ្រឿង​សំភារៈ​ពាក់ព័ន្ធ​មួយចំនួន​ទៅ​សាលាដំបូង​ខេត្ត​។ ករណី​ជួញដូរ​គ្រឿងញៀន​១៦​ករណី​ឃាត់ខ្លួន​៧១​នាក់​។​

​នា​រសៀល​ថ្ងៃ​អង្គារ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​អនុវត្ត​តាម​សេចក្ដីណែនាំ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បាន​បើក​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ​សង្គម និង​ការ អនុវត្ត​ការងារ​នគរបាល និង​សហគមន៍ ប្រចាំ​ខែ​មិថុនា និង​ទិសដៅ​ភារកិច្ច ខែកក្កដា ឆ្នាំ​២០១៨ និង​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង បំពាក់​ឋានន្តរសក្តិ​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត និង​លោក លោកស្រី ស្នងការរង​គ្រប់រូប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អនុប្រធាន​ផែន​ជំនាញ​គ្រប់​ផែន លោក លោកស្រី នាយ នាយរង​ការិយាល័យ​ជំនាញ ចំណុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក​អធិការ អធិការរង នគរបាល​ស្រុក ក្រុង ទាំង​១០ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បា​ទាំង​១០៩​ប៉ុស្តិ៍ សរុប​ចំនួន​៣១៥​នាក់ ស្រី​៤​នាក់​។​

​លោក​ឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរង​ទទួល​ផែន​ការងារ​ធនធានមនុស្ស​បាន​ឡើង​អាន​ប្រកាស​របស់​ក្រសួងមហាផ្ទៃ និង សេចក្តីសម្រេច​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​រួចមក បន្ត​ចូល​ដល់​ពិធី​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ​ចំនួន​១៤​នាក់​ចាប់​ពី​អនុសេនីយ៍ឯក​ដល់​ថ្នាក់​ព្រិន្ទបាលឯក​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​កងកម្លាំង​ទាំងអស់ ក្នុង​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការរក្សា​សន្តិសុខ​សង្គម និង​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ កងកម្លាំង​ទាំងអស់​ត្រូវ​ធ្វើ​អំពើ​ល្អ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ឱ្យអស់​ពី​កម្លាំងកាយ​ចិត្ត​កុំឱ្យ​គាត់​មាន​ការ​ថ្នាំង​ថ្នាក់​។ ពិសេស​គឺ​ការធានា​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព សម្រាប់​ដំណើរការ​បោះឆ្នោត​និង​ក្រោយ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន គ្មាន​ការភ័យខ្លាច ការបំភិតបំភ័យ ការ​គំរាម​គំហែង និង​អំពើ​ហិង្សា​ផ្សេងៗ​។ កម្លាំង​នគរបាល​ជាតិ​មាន​កាតព្វកិច្ច​ទៅ​ចូលរួម​ការបោះឆ្នោត​និង​ផ្សព្វផ្សាយ​ដល់​សាច់ញាតិ​និង​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យទៅ​ចូលរួម​បោះឆ្នោត​ទាំងអស់​គ្នា ៕​ ​ដោយ​៖​កូឡាប​

spot_img
×