Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​មន្ទីរ​សាធារណៈការ និយាយ ពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​មាន​ភ្ញៀង​ធ្លាក់​យ៉ាង​គំហុក រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៥​និង​២៦​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ ធ្វើឱ្យ​តំបន់ និង​ផ្លូវ​សាធារណៈ​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ មាន​ការលិចលង់ ធ្វើឱ្យ​មាន​មតិ​មួយចំនួន​បាន​លើកឡើង​អំពី​បញ្ហា​នេះ ប៉ុន្តែ​យ៉ាងណា​គេ​មើលឃើញ​ថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​ឆ្នាំនេះ អាច​ប្រសើរ​ជាង​ឆ្នាំ​កន្លង​មុនៗ​។​

ទាក់ទិន​នឹង​បញ្ហា​ជំនន់​ទឹកភ្លៀង​នៅ​ដើម​រដូវ​នេះ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា ការលិចលង់​ឆ្នាំនេះ នៅតាម​តំបន់​មួយចំនួន មានការ​ស្រក់​យ៉ាង​លឿន​ណាស់ បើ​ធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​រួច​។ ការ​ស្រក់​លឿន​នេះ ដោយសារ​បាន​រៀបចំ​ប្រព័ន្ធ​លូ​បាន​ច្រើន ជាពិសេស​ការដាក់ចេញ​នូវ​យុទ្ធនាការ​ក្តៅគគុក ស្តា​ប្រព័ន្ធ​លូ ប្រឡាយ​ជាង​៤០០​គីឡូម៉ែត្រ របស់ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

លោក សាំ ពិសិដ្ឋ បាន​លើកឡើង​ទៀត​ថា ល្បឿនៃ​ការហូ​ទឹក​ឃើញ​ថា​បាន​លឿន បើទោះបីជា​ភ្លៀង​គំហុក​យ៉ាងណាក៏ដោយ​។ ម្យ៉ាងទៀត​ចំពោះ​បញ្ហា​ទឹកភ្លៀង​នេះ រាជធានី​ភ្នំពេញ​មាន​ការលំបាក​ដោះស្រាយ បើ​ធៀប​ទៅ​នឹង​ទីក្រុង​ផ្សេងៗ ដោយសា​យើង​ព័ន្ធ​ជុំវិញ​ដោយ​ទំនប់ ជា​ដី​ទំនាប​ធ្វើឱ្យ​ល្បឿន​ទឹក​ហូរ​មាន​កម្លាំង​ខ្សោយ ដែល​ទាមទារ​ឱ្យ​យើង​ប្រើប្រាស់​ម៉ាស៊ីន​បូម​ចំនួន​១៣​នៅក្នុង​រាជធានី​ភ្នំពេញ​។​

លោក​បន្ថែមថា ចាប់តាំងពី​រដូវវស្សា​មក​ដល់​មាន​ភ្លៀង​ធ្លាក់​ជា​ហូរហែ តែ​មិន​ដែល​លិចលង់​នោះទេ ទើបតែ​២​ថ្ងៃនេះ ដោយសារ​ភ្លៀង​ធ្លាក់​គំហុក​ខ្លាំង​លើសពី​៤០​មី​លី​ម៉ែត្រ​។ យ៉ាងណា​លោក​ថា ដើម្បី​សំរាល​ដល់​ការលិចលង់​នេះ ឱ្យ​មាន​ពេល​តិច​បំផុត គឺ​សុំ​ឱ្យ​បងប្អូន​ជួយ​កាយ​សំរាម បាំង​សំរាស់ នៅមុខ អណ្តូង​លូ រួម​ជាមួយ​មន្ត្រី​រាជកា​រ ដែល​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ជាខ្លាំង តាម​អនុសាសន៍​ណែនាំ របស់​អភិបាល​រាជធានី​ភ្នំពេញ​។​

លោក​បន្តថា បច្ចុប្បន្ននេះ មើលឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាន​បិទ​អណ្តូង​លូ ឬ​បិតមាត់​លូ​តូច ចៀសវាង​ក្លិនស្អុយ​នៅ​តាម​មុខ​ផ្ទះ​រៀងខ្លួន ក៏​ជា​បញ្ហា​ដែល​នាំ​ឱ្យ​ទឹក​ហូរ​ចូល​លូ​យឺត និង​បង្ករ​ការលិចលង់ ឬ បាត់​អណ្តូង​លូ​នៅ​តំបន់​មួយចំនួន ដូច្នេះ​ស្នើ​ឱ្យមាន​កិច្ចសហការ បើក​អណ្តូង​លូ និង​រាយ​ការ​មក​អាជ្ញាធរ ពិសេស​អ្នក​បិត​ផ្ទាល់​ត្រូវ​បើក​ឡើង​វិញ​។​

លោក​បាន​បញ្ជាក់ទៀតថា ការលិចលង់ បណ្តាលមកពី បញ្ហា​សំរាម បញ្ហា​ខ្វះ​អណ្តូង​លូ និង​បិតមាត់​អណ្តូង​លូ​ឱ្យ​នៅ​តូច​។ ហេតុ​ដែល​សន្និដ្ឋាន​យ៉ាង​ដូចនេះ ក៏​ដោយសារ​ថា បាន​ផ្លាស់ប្តូរ​បណ្តាញ​លូ​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ រហូតដល់​ទៅ​៣២០​គីឡូម៉ែត្រ នៅក្នុង​ខណ្ឌ​ចំនួន​៤ ហើយក៏​កំពុងតែ​បន្ត​សកម្មភាព​នេះ​ឱ្យបាន​រួចរាល់​តាម​ផែនការ​។ ចំពោះ​ទឹក​ដែល​ធ្លាក់​ពី​ខណ្ឌ​ទាំងនេះ បាន​លូ​ធ្លាក់​ទៅ​ស្ថានីយ៍​បូមទឹក​បឹងត្របែក ហើយ​ស្ថានីយ៍​មួយ​នេះ មាន​សមត្ថភាព​បូមទឹក​រហូតដល់​ទៅ​១១​ម៉ូទ័​រ ប៉ុន្តែ​កន្លងមក​យើង​បូម​បាន តែ​៦​ទៅ​៧​ម៉ូទ័រ​តែប៉ុណ្ណោះ ដោយសារ​ទឹក​ហូរ​មក​អត់​ទាន់​ព្រោះ​ស្ទះ​ដោយសារ​សំរាម​។​

លោក សាំ ពិសិដ្ឋ នូវបាន​បញ្ជាក់ទៀតថា នៅ​ខែ​ខាងមុខនេះ យើង​បាន​កាយ​សំរាម​រួចរាល់​ហើយ ប៉ុន្តែ​នៅពេល​នេះ សំរាម​បាន​មក​កក​ពេញ​មុខ​ប្រឡាយ​បឹងត្របែក​វិញ​ហើយ ដូច្នេះ​នៅ​ថ្ងៃស្អែក​ទី​២៧ ខែ​មិថុនា​នេះ កម្លាំង​របស់​មន្ទីរ ដោយ​បាន​គោលការណ៍​ពី លោក អភិបាល ដាក់បទបញ្ជា នឹង​ចាប់ផ្តើម​ចល័ត​គ្រឿងចក្រ ដើម្បី​កាយ​សំរាម​ទាំងនោះ​ឡើងវិញ ។ លោក​ថា ជា​មធ្យម សំរាម ដែល​បាន​ទំលាក់​ចូល​ប្រឡាយ ក្នុង​មួយ​ថ្ងៃ​មិន​ទាប​ជាង​៣២​ម៉ែត្រ​គីប ប្រហែលជា​៨​ឡាន​។ ជា​ទូទៅ​រយៈពេល​២​ខែ ចាប់ផ្តើម កាយ​សំរាម​ចេញ​ម្តង ដែល​ក្នុង​២​ខែ​នោះ កាយ​សំរាម​បាន​ជាង​៥០០​ឡាន ដែល​បាន​បាំង​អណ្តូង​លូ ហើយ​បន្ទាប់​មក​វា​បាន​មក​បាំង​មុខ​សំរាស់​នៅ​មុខ​ស្ថានីយ៍​និង​បាំង​ផ្លូវទឹក​ហូរ​ជា​បន្ត​ទៀត​។ ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​យ៉ាងគំហុក​បែបនេះ តែងតែ​លិចលង់ កុំ​ថា​នៅ​រាជធានី​ភ្នំពេញ ទោះជា​នៅ​ទីក្រុង​បាងកក ហូ​ជី​ម៉ិញ ម៉ានីល ឬ​នៅ​ទីក្រុង​ណាក៏ដោយ វា​តែងតែ​ប្រឈម​ដែល​ទាមទារ​ឱ្យមាន​ការដោះស្រាយ​ជា​បន្តបន្ទាប់​ដោយ​ជាក់ស្តែង​។ ដូចជា​នៅ​ភ្នំពេញ ប៉ែក​ខាងត្បូង និង​ខាងកើត​ព្រលានយន្តហោះ និង​តំបន់​សឡា តែង​មាន​ការ​ជន​លិច ប៉ុន្តែ​ពេល​នេះ​ឃើញថា ទឹក​ហូរ​បាន​លឿន​ល្អ លិច​រយៈពេល​ខ្លី អាច​តែ​ពី​២​ម៉ោង​ជាង​ប៉ុណ្ណោះ ខុស​ពី​លើក​មុនៗ​ដែល​លិច​ម្តងៗ​អាច​មាន​រយៈពេល​ចាប់​៧​ម៉ោង​ឡើងទៅ​។ ក្រៅពីនោះ មាន​តំបន់​មួយចំនួនទៀត ក៏​មាន​ស្ថានភា​ពធូ​ស្រាល​ផងដែរ បើ​ធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ យ៉ាងណា​អាជ្ញាធរ​ក៏​មិន​បន្ធូ​ដៃ​ទេ​គឺ​បន្ត​ខិតខំ​បន្ថែមទៀត ដើម្បីឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​។​

លោក ប្រធាន​មន្ទីរ ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​នៅ​ពេល​ភ្លៀង កាយ​ផ្លូវ​បង្ហូរទឹក កាយ​មុខ​លូ បើក​មាត់​លូ​ឱ្យ​ធំ កុំ​ចោល​សំរាម​មុខ​លូ និង​ក្នុង​ប្រឡាយ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ទឹក​នេះ​ឱ្យមាន​ប្រសិទ្ធភាព​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×