Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម្នាក់​ប៊ិះ​ស្លាប់​ដោយសារ​ដែក​១​ធ្លាក់​ពី​ការដ្ឋាន​សំណង់ បុក​ទម្លុះ​កញ្ចក់​រថយន្ត​យ៉ាង​សាហាវបែបនេះ

spot_img

​យោងតាម Sinchew ស្ត្រី​ម្នាក់​ឈ្មោះ Yang អាយុ ៣៩ ឆ្នាំ បាន​កំពុង​បើកបរ​រថយន្ត ដើម្បី​យក​កូន​របស់​នាង ស្ថិតនៅ​លើផ្លូវ​ហាយវ៉េ NKVE បន្ទាប់ពី​ចេញដំណើរ​ពី Damansara កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៧ ។​

​ភ្លាមៗ​បន្ទាប់ពី​នាង​បើករថយន្ត​ឡើង​ផ្លូវ NKVE នៅវេលា​ម៉ោង​ប្រហែល ៥ ល្ងាច នាង​ក៏បាន​ជួបប្រទះ​គ្រោះថ្នាក់​ដ៏​ពុំ​នឹកស្មាន​មួយ នៅពេលដែល​ដែក​មួយ​បាន​ធ្លាក់​បុក​ទម្លុះ​កញ្ចក់​រថយន្ត​របស់​នា​ង ហើយ​វា​ស្ទើរតែ​សម្លាប់​នាង​នៅក្នុង​រថយន្ត​តែម្តង ។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ Sinchew, Yang និយាយថា ដែក​១​ដើម​មាន​ប្រវែង​ជិត​១​ម៉ែត្រ ពុំ​ដឹង​ជា​ធ្លាក់​មកពី​ទីណា បាន​ចាក់​ទម្លុះ​កញ្ចក់​រថយន្ត​របស់​នា​ង និង​បណ្តាល​ឲ្យ​រងរបួស​ត្រង់​ថ្ងាស ។​

Yang បន្តថា នាង​ពុំមាន​អារម្មណ៍​ឈឺចាប់​ខ្លាំង​នោះទេ ដោយ​គ្រាន់តែ​វិលមុខ​តិចតួច ហើយ​បាន​ឈប់​រថយន្ត​នៅ​ផ្អែក​ម្ខាង​នៃ​ផ្លូវ ដើម្បី​ពិនិត្យមើល​របួស​របស់​នាង ។ សំណាង​ណាស់ ដែល​ថ្ងាស​របស់​នាង​ដាច់​ពុំ​ធ្ងន់ធ្ងរ និង​មាន​ឈាម​បន្តិចបន្តួច ដែល​អាច​ឲ្យ​នាង​បើករថយន្ត​ទៅកាន់​មន្ទីរពេទ្យ​ដោយ​ខ្លួនឯងបាន ។ ទោះយ៉ាងណា បន្ទាប់ពី​គ្រូពេទ្យ​បាន​វាយតម្លៃ​ពីរ​បួស​របស់​នាង ពួកគេ​បាន​រកឃើញថា នាង​បាក់​ឆ្អឹងថ្ងាស ដែល​តម្រូវ​ឲ្យ​ធ្វើការ​វះកាត់ ដើម្បី​យកចេញ​កម្ទេចកម្ទី​នៅ​សេសសល់ ។

​នៅពេល​សួរនាំ​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង Yang បាន​និយាយថា នាង​បើកបរ​ពុំបាន​ប្រុងប្រយ័ត្ន​ទេ ហេតុនេះ នាង​ក៏​ពុំ​កត់សម្គាល់ថា​តើ​មាន​ការដ្ឋាន​សំណង់​កំពុងដំណើរការ​ស្ថិត​នៅក្បែរនោះ ដែល​អាច​បង្ក​ឲ្យ​មាន​ហេតុការណ៍​នេះ​ឡើង​ទេ ៕ ឧ​ត្ត​ម​

spot_img
×